បក្ស​សម្ព័ន្ធ​ថាង​រង់​នៅ​ក្នុង​វិមាន​ថាង​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ គ័ង​នៃ​តំបន់​ស៊ី​ឈន់​ រាប់​រយ​​ជំនាន់​មក​ហើយ​។ នៅ​ក្នុង​ពិភព​គុន​ពួក​គេ​មាន​កិត្តិសព្ទ​ល្បី​ល្បាញ​ខាង​ផ្នែក​ផលិត​ និង​រចនា​ម៉ូដ អាវុធ​សំងាត់​ កាំ​ភ្លើង និង​ម៉្សៅ​ រំសេវ។ ប្រជាជាន​បក្ស​សម្ព័ន្ធ​ថាង​រស់​នៅ​តែ​ក្នុង​ពិភព​របស់​ពួក​គេ​ហើយ​ពួក​គេ​​ក៍​មិន​ចូល​រួម​​ក្នុង​បក្ស​ សម្ព័ន្ធ​ត្រឹម​ត្រូវ​ណា​មួយ​ ហើយ​ក៍​មិន​ចូល​រួម​បក្ស​បិសាច​ផង​ដែរ។ ឥទ្ធិពល Martial Art តាមបក្សនិមួយៗ

បក្ស​​​អឺ​ម៉ី​គឺ​រស់​នៅ​លើ​ភ្នំ​អឺ​ម៉ី កាល​ពី​ដើម​ឡើយ​គេ​ហៅ​ថា​បក្ស​ស៊ី​ឆួន (Shi Chuan) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ត្រី​ម្នាក់​​ដែល​ពី​មុន​មក​ត្រូវ​បាន​គេ​ ហៅ​ថា កណ្ដាប់​ដៃ​យុត្តិធម៍។ ក្រោយ​មក​មេបក្ស​នៃ​បក្ស​​​ស៊ី​ឆួន​ចូល​បួស​ក្នុង​សាសនា​ព្រះ​ពុទ្ធ​ហេតុ​ នេះ​យើង​ទើប​បក្ស​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​ថ្មី​ឡើង​វិញ​ថា អឺ​ម៉ី (Emei)។ ក្បាច់​គុន​របស់​បក្ស​អឺ​ម៉ី គឺ​បង្កើត​ឡើង​ពី​ការ​រួម​ផ្សំ​រវាង​ថាម​ពល​ធាតុ​ឈ្មោល​របស់​បក្ស​សៅ​ លីញ​និង​ភាព​ទន់​ភ្លន់​នៃ​ធាតុ​ញី​របស់​បក្ស​អ៊ូ​តាំង​ ដែល​ពេល​ខ្លះ​ត្រូវ​មាន​លក្ខណៈ​រឹង​មាំ​ហើយ​ពេល​ខ្លះ​ត្រូវ​មាន​លក្ខណៈ​ទន់​ ភ្លន់​ មាន​ន័យ​ថា​វិជ្ជាគុន​នេះ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ស្មើគ្នា​រវាង​កំលាំង​ ធាតុ​ ខាង​ក្នុង​និង​កំលាំង​កាយ​ខាង​ក្រៅ​ពោរ​ពេញ​ដោយ​កល់​ល្បិច​​​ដែល​សាក់​សម​ សំរាប់​ការ​ការ​វាយ​លុក​និង​ការ​ពារ​សត្រូវ​ទោះ​បី​ជា​ក្នុង​រយៈ​ចំងាយ​ជិត​ ឬ​ឆ្ងាយ​ក៍​ដោយ​។ អឺម៉ី​ចែក​ចេញ​​ជា​ពីរ​សាខា​ធំៗ​គឺ ​សាខា​បក្ស​ពិន​ និង​សាខា​បក្ស​ដាវ។ សាខា​បក្ស​ពិន : មាន​ជំនាញ​​ក្នុង​ការ​យក​ពិន​ធ្វើ​ជា​អាវុធ​។ ពួក​គេ​ប្រើ​ពិន​ដេញ​ជា​បទ​ភ្លេង​​​​វេទមន្ដ​ដើម្បី​​​ទប់​ទល់​និង​វាយ​ប្រហា​របស់​សត្រូវ។ សាខា​បក្ស​ដាវ : មាន​ជំនាញ​ក្នុង​ការ​បញ្ចូល​កំលាំង​អាធុ​ដើម្បី​ព្យាបាល​របួស​។ មាន​តែ​បក្ស​នេះ​ទេ​ដែល ជា​អ្នក​គាំ​ទ្រ​អ្នក​ប្រយុទ្ធ​នៅ​សមរភូមិ​គឺ​មាន​ន័យ​ថា​ព្យា​បាល​ និង​បង្កើន​កំ​លាំង​ធាតុ​ដល់​អ្នក​ប្រយុទ្ធ។ ឥទ្ធិពល Martial Art តាមបក្សនិមួយៗ

បក្ស​ស្មូម​គឺ​ជា​បក្ស​មួយ​ដ៍​ធំ​ជាង​គេ ហើយ​ក៍​ជា​បក្ស​មួយ​ដែល​មាន​កេត្តនាម​ល្បី​ល្បាញ​នៅ​ក្នុង​ពិភពគុណ​ដែល​ ប្រកាន់​នូវ​វិន័យ​របស់​បក្ស​បាន​ល្អ។ ក្បាច់​បាត​ដៃ​រន្ទះ​បង្ក្រាប​នាគរាជ​ទាំង​១៨ គឺ​មាន​តែ​មេបក្ស​មួយ​គត់​​ដែល​ត្រូវ​បាន​ព្រឹទ្ធាចារ្យ​បក្ស​មុន​ផ្ទេរ​នូវ ​វត្ថុ​ទិព្ធ​ប្រចាំ​បក្ស​គឺ​ឈើ​​ដំបង​វាយ​ឆ្កែ​​​​ និង​ក្បាច់​គុន​របស់​វា​ផង​ដែរ​ដើម្បី​ឱ្យ​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ជា​ ប្រធាន​បក្ស​ស្មូម​។ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ចិន​បាន​ក្លាយ​ជា​ចក្រភព​ដ័​ធំ​មួយ​ហើយ​ច្បាំង​ ដើម្បី​ពង្រីក​អាណាចក្រ​ពេល​នោះ ប្រជាជន​សាម័ញ្ញ​គឺ​ជា​អ្នក​រង​គ្រោះ​ទទួល​រង​នូវ​​ភាព​ឈឺ​ចាប់​ហើយ​អ្នក​ សុំ​ទាន​ត្រូវ​បាន​គេ​មើល​ងាយ​។ ពេល​នោះ​ហើយ​ដែល​បក្ស​ស្មូម​នាំ​គ្នា​ក្រោក​ឈរ​ដើម្បី​វិរៈភាព​ និង​កិត្តិយស​​បន្ទាប់​មក​បក្ស​ស្មូម​​បាន​នាំ​​ក្ដី​សង្ឃឹម​តាម​រយៈ​ សាមគ្គីភាព និង​សច្ចធម៍។ បក្ស​ស្មូម​ចែក​ចេញ​ជា​ពីរ​សាខា​គឺ សាខា​កណ្ដាប់​ដៃ និង​សាខា​ដំបង។ សាខា​កណ្ដាប់​ដៃ: យុទ្ធ​ជន​ដែល​មាន​ជំនាញ​ខាង​ប្រើ​កំលាំង និង​កំលាំង​ធាតុ​នៅ​ក្នុង​សង្គ្រាម​ពួក​គេ​ជា​អ្នក​ប្រយុទ្ធ​ជួរ​មុខ។ សាខា​ដំបង :  ពួក​គេ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ត្រាចរ​ដោយ​ប្រើ​ដំបង​ជា​ឈើ​ច្រត់​។ ពួក​គេ​ការ​ពារ​ខ្លួន​ក្នុង​សមរភូមិ​បាន​​​យ៉ាង​ល្អ​ឥត​ខ្ជោះ​ដោយ​ប្រើ​វិធី​សាស្ត្រ​រំខាន​ដល់​គូរ​សត្រូវ។ ឥទ្ធិពល Martial Art តាមបក្សនិមួយៗ

នៅ​ក្នុង​ពិភព​គុណ អ៊ូ​តាំង​គឺ​ជា​ដែន​ដី​ជាទី​សក្ការះ​នៃ​លទ្ធិតាវ ហើយ​អ៊ូតាំង​រីករាយ​និង​មាន​ឋានៈ​ស្មើគ្នា ជាមួយ​សៅលិញ​ដែល​​នៅ​លើ​ភ្នំ​សុង។ ដូច្នេះ​ហើយ​នៅ​ក្នុង​ពិភព​គុណ​បាន​ល្បី​រន្ធឺ​ថា “ខាង​ជើង​សោលិញ​ខាង​ត្បូង​អ៊ូតាំង”។ មាន​ការ​លេច​ឮ​ក្នុង​ពិភពគុណ​ថា​ ប្រភព​នៃ​ក្បាច់​គុន​អ៊ូ​តាំង​គឺ​កើត​មក​ពី​ជន​ជាតិ​តាវ​ម្នាក់​ឈ្មោះ​ថា ចាង​សាន​ហ្វុង (Zhang SanFeng) ។ អ៊ូតាំង​ប្រើ​ដាវ​ : អ្នក​ជំនាញ​ដាវ មាន​កំលាំង​មិន​អាច​ស្ទង់​បាន​ និង​មាន​ជំនាញ​ពូកែ​ខាង​​សម​ដាវ​ផង​ដែរ​ពួក​គេ​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រួម​អារម្មណ៍​ដែល​រួម​មាន​​ធាតុ​ទាំង​ប្រាំ​នៅ​ក្នុង​ខ្លួន​ និង​ក្រៅ​ខ្លួន​ហើយ​និង​កំលាំង​ធាតុ​ផង​ដែរ។ អ៊ូតាំង​ប្រើ​ដំបង​សិល្ប៍ : ពួក​គេ​មាន​ភាព​រហ័ស​រហួន​ ស្លៀក​ពាក់​ស្អាត​បាត​ហើយ​និង​និយម​ដើរ​ប្រឡូក​ក្នុង​ពិភពគុណ។ ពួក​គេ​ប៉ិន​ប្រសប់​ក្នុង​ការ​វាយ​ប្រហារជាក្រុម​និង​មួយ​ទល់​នឹង​មួយ​​ដែល​កត្តា​ទាំង​នេះ​ហើយ​ធ្វើ​ឱ្យ​ពួក​គេ​អាច​ធ្វើ​ចលនា​យ៉ាង​ឆាប់​រហ័ស​ក្នុង​សង្គ្រាម។ ឥទ្ធិពល Martial Art តាមបក្សនិមួយៗ

បក្ស​សៅលីង​មាន​ទំហំ​ធំ​ណាស់​ហើយ​មាន​ចំនេះ​​ដឹង​ផ្នែក​​គម្ពីរ​ក្បាច់​ គុណ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សាលារៀន​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភព​គុណ។ មាន​គម្ពីរ​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​ត្រូវ​បាន​គេ​ដាក់​តម្កល់​ក្នុង​ កុដិ​បុរាណ​នៃ​បក្ស​សៅលិញ។ គម្ពីរ​សាសនា​សំរួសសៃ (Yi Jing) និង​គម្ពីរ​ឆ្អឹង (Washed Core Scripture) គឺ​ជា​គម្ពីរ​ដែល​មាន​តម្លៃ​បំផុត​នៅ​ក្នុង​អារាម​សៅ​លិញ​។ ក្រៅ​ពី​នេះ​នៅ​ក្នុង​ដំណាក់​សេះ​ឈើ​នៃ​បក្ស​សៅ​លិញ​មាន​ក្បួន​​ដំបង​ទិព្ធ​ ដែល​ធ្វើ​ឲ្យ​អ្នក​គុណ​និយម​ក្នុង​ពិភព​គុណ​បាន​ឮ​ហើយ​តែង​តែ​មាន​ការ​ភ័យ​ ញាក់​សាច់​។ បក្ស​សៅលិញ​ទទួល​តែ​សិស្ស​ប្រុស​សាវ័ក​ប្រុស​ប៉ុណ្ណោះ។ សាវ័ក​ប្រុស​នៅ​ក្នុង​​បក្ស​សៅលិញ​ត្រូវ​បាន​គេ​បែង​ចែក​ជា​ព្រះ​សង្ឃ និង​ បុព្វជិត។ ព្រះ​សង្ឃ​ជា​ធម្មតា​តែង​តែ​ហ្វឹក​ហាត់​ក្បាច់​គុណ​នៅ​ក្នុង​វត្ត​សៅលិញ ប៉ុន្ដែ​បុព្វ​ជិត​សៅលិញ​គឺ​ត្រូវ​ចេញ​ប្រឡូក​នៅ​ក្នុង​ពិភព​គុណ​ខាង​ក្រៅ​ ហើយ​ មាន​កេត្តនាម​ល្បី​ល្បាញ​ខាង​កាន់​សច្ចះធម៍ និង​ស្មោះ​ត្រង់​។ បក្ស​សៅលិញ​ចែក​ចេញ​ជា​ ៣ សាខាគឺ៖ បក្ស​ជន​ធម្មតា : ពួក​គេ​ជា​អ្នក​ប្រយុទ្ធ​ដែល​ប្រកប​ដោយ​ភាព​អង់​អាច​ និង​ថាមពល​ក្នុង​ការ​ការ​ពារ។ បក្ស​យុទ្ធគុណ​សិក​សង្គ្រាម​ : ជា​យុទ្ធ​ជន​ដែល​ប្រើ​ប្រាស់​កំលាំង​ធាតុ ពួក​គេ​ប្រមូល​ផ្ដុំ​កំលាំង​ធាតុ​​មុន​ពេល​ចូល​ប្រយុទ្ធ។ បក្ស​សិន : ព្រះ​សង្ឃ​ដែល​មាន​ជំនាញ​លើ​ធាតុ​ទាំង​ប្រាំ​របស់​ព្រះ​ពុទ្ធ។ ជំនាញ​របស់​សង្ឃ​ភាគ​ច្រើន​គឺ​ប្រើ​ធាតុ​ទាំង​៥​រួម​តែ​មួយ​និង​ប្រើ​កំលាំង​ធាតុ​ដ៍​អាថិ​កំបាំង​​​​ក្នុង​ការ​វាយ​ប្រហារ​ ម៉្យាង​វិញ​ទៀត​ពួក​សង្ឃ​គ្រប់​អង្គ​មាន​ជំនាញ​ដ៍​ពូកែ​ក្នុង​ការ​ជួយ​ជ្រុម​ជ្រែង​នៅ​ពេល​ប្រយុទ្ធ។ ឥទ្ធិពល Martial Art តាមបក្សនិមួយៗ

ក្នុង​ពិភព​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ JXII, Guild គឺ​ជា​ក្រុម​នៃ​អ្នក​កម្សាន្ត។​ដែល​ម្នាក់​ៗ​នៅ​ក្នុង​ Guild​ អាច​ធ្វើ​ការ​សហការ​គ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការបំពេញ​បេសក​កម្ម​ផ្សេង​ៗ​។ I-របៀបបង្កើត Guild ក្នុងការបង្កើតជា Guild មួយបានតម្រូវឱ្យតួអង្គអ្នកកម្សាន្តមានគ្រប់លក្ខណ្ឌដូចខាងក្រោម៖ ត្រូវមានកម្រឹត Level ចាប់ពី50ឡើងទៅ​ Reputation យ៉ាងតិចបំផុតចំនួន500។ 100Gold Guild token ចំនួន1ដែលអាចរកបានតាមរយៈ Imperial Street។ ពេលលោកអ្នកមានសំភារៈគ្រប់ហើយអ្នកត្រូវជួបជាមួយ Guild Introducer ដែលមានទីតាងនៅក្នុងក្រុង Bianjing (160/175) ឬ Chengdu (201/222), ឬក៏ Quanzhou (181/191).។ បន្ទាប់មកទៀតលោកអ្នកត្រូវទៅកាន់ក្រុង​ Xiangyang (179/172) ដើម្បីជួបជាមួយ Chieftain of Kingsoft ។ បន្ទាប់ពីជួបជាមួយ Chieftain of Kingsoft គាត់តម្រូវឱ្យអ្នកត្រឡប់មកជួបជាមួយ Guild Introducer ម្តងទៀត។ ពេលជួបជាមួយ Guild Introducer គាត់និងឱ្យអ្នកធ្វើការដាក់ឈ្មោះរបស់ Guild […]

 

Server Chendu QuanZhou
Moha Angel *VamPirE
Sabay Evil Evil
Phnom G*Dragon ~*888*~
Oudong Romantic NA
KUN LUN
My^^Lov3 NA
KUN LUN2
GoDLiKe WarLorD