ប្រវត្តិ​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ JXII​ត្រូវ​បាន​បង្គើត​ឡើង​ទៅ​តាម​រឿង​ព្រេង​ដ៍យូលង់​ណាស់​មក​ហើយ​របស់​ប្រទេស​ចិន​ដែល​រឿង​ព្រេង​នេះ​បាន​ប្រមូល​ផ្តុំ​នូវ​ប្រវត្តិ​វិរៈ​ជន​នៅ​ក្នុង​សម័យ​សង្គ្រាម​ឥត​ឈប់​ឈរ​ដើម្បី​យក​លេខ​១​​ក្នុង​ពិភព​គុណ។​ សង្គ្រាម​ដ៍​កាច​សាហាវ​នេះ​វា​បាន​ចាប់​ផ្ដើម​រឿង​រ៉ាវ​ពី​ផែន​ទី​មួយ​ដែល​អាច​ជួយ​ឱ្យ​ក្លាយ​ជា​វិរៈជន​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ផែន​ទី​នៃ​អណាចក្រ​ដែនដី​ «Kingdom Territory Map»។


ដែល​ដំណាល​ថា​ : កាល​ពី​ដើម​ឡើយ​ព្រះ​ ផាន់ហ្គូ​ (Pan Gu) បាន​បែង​ចែក​ពិភព​លោក​ជា​ឋាន​ទេវតា​ និង​មនុស្ស​។ ទោះ​ជា​មាន​ការ​បែង​ចែក​ឋានៈ​រួច​ហើយ​ក៍​ដោយ​ ក៍​នៅ​មាន​សត្វ​ចំលែក​ជា​ច្រើន​ដែល​បង្ករ​ភាព​ចលាចល​នៅ​ឋាន​មនុស្ស។ ភាព​ចលាចល​នេះ​ត្រូវ​បាន​បញ្ឃប់​នៅ​ពេល​ដែល​ព្រះ​ ដាយូ (Da Yu) បាន​បង្កើត​វត្ថុ​សក្ដិសិទ្ធ​៩​យ៉ាង​ (Nine Sacred Urns) ដើម្បី​ថែ​រក្សា​សារ​ជាតិ​មនុស្ស​ និង​ការពារ​ឋាន​មនុស្ស។ បន្ទាប់​មក​មនុស្ស​លោក​បាន​បង្កើត​រាជរង្ស​ សានចូវ (Shang Zhou)។ នា​ពេល​នោះ​រាជ​វង្ស​ សាងចូវ នៃ​អធិរាជ​ ចូវ (Zhou) បាន​សំរេច​ចិត្ត​បង្កើត​កាក់​ដែល​មាន​រូប​ (Urns into coins) ការ​បង្កើត​កាក់​នេះ​ហើយ​ បាន​បង្ករ​ឱ្យ​មាន​ភាព​ចលាចល​ និង​ការ​បែកបាក់​កើត​ឡើង​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​។ អស់​រយៈពេល​៥-៦ សតវត្ស​ក្រោយ​មក​អធិរាជ​ឈីង​ (Qin) បាន​ប្រមូល​ផ្ដុំ​ថ្លើម​ថ្ម​ទាំង​អស់​​ដោយ​អធិរាជ​ឈីង​ (Qin) បាន​ក្លាយ​ជា​ម្ចាស់​ថ្លើម​ថ្ម​ និង​ជា​អ្នក​គ្រប់​គ្រង​ទឹក​ដី​តែ​ម្នាក់​ឯង​គត់​។ ចាប់​ពី​ពេល​នេះ​មក​ថ្លើម​ថ្ម​បាន​ក្លាយ​ជា​កេរ្តិ៍​មរតក​ដូនតា​ និង​ជា​និមិត្តសញ្ញា​របស់​អធិរាជ​ជាង​ ៨០០ឆ្នាំ​រហូត​ដល់​ថ្លើម​ថ្ម​ត្រូវ​បាន​បំផ្លាញ​ក្នុង​សង្រ្គាម​នៅ​ពេល​ដែល​ចាញ់​រាជវង្ស​ថាង​ (Tang)។

ទឹក​ដី​ត្រូវ​ធ្លាក់​ចូល​ភាព​ចលាចល​ម្ដង​ទៀត​​នៅ​ពេល​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជ្ជកាល​ថាង​ (Tang)។ ប្រទេស​ចិន​បាន​ទទួល​រង​នូវ​ភាព​ចលាចល​ដោយ​សង្គ្រាម​ដើម្បី​ការ​ស្វែង​រក​ការ​គ្រប់គ្រង​ថ្មី​​នៅ​ពេល​នោះ​ដែរ​ក៍​មាន​ការ​ឈ្លានពាន​ពី​សត្រូវ​ដែល​មក​ពី​តំបន់​ផ្សេងៗ​ដូចជា​ប្រទេស​លាវ​ (Liao) ជា​ដើម​ដែល​បាន​ច្បាំង​ដណ្ដើម​យក​បាន​ 16​ខេត្ត​របស់​ប្រទេស​ចិន​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​មាន​ការ​ឈឺចាប់​នៅ​ការ​បាត់​បង់​ទឹកដី​។ ដោយ​ឃើញ​ដូច្នេះ​ ឆៃយ៉ុង (Cai Yong) ជា​អ្នក​គ្រប់​គ្រង​របស់​ ចូវ (Zhou) មាន​អារម្មណ៍​អាណិត​ដល់​ប្រជារាស្ត្រ​បាន​ធ្វើ​ការ​បន់​ស្រន់​ឱ្យ​ទឹកដី​មាន​សន្ដិភាព​ឡើង​វិញ​ដោយ​សុខ​ចិត្ត​លេះ​បង់​ជីវិត​របស់​ខ្លួន​។ ការ​បន់​ស្រន់​របស់​ឆៃយ៉ុង (Cai Yong) បាន​ឮ​ដល់​ព្រះ​ហើយ​ព្រះ​បាន​ផ្ដល់​នូវ​ផែនទី​នៃ​អាណាចក្រ​ដែនដី​ (Kingdom Territory Map) មក​គាត់​។


ឆៃយ៉ុង (Cai Yong) បាន​ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ផែន​ទី​ព្រម​ទាំង​មាន​ការ​ជួយ​ជ្រុម​ជ្រែង​ពី ​ចាវគួងអ៊ី (ZhaoKuangYi) គាត់​បាន​បង្រួបបង្រួម​ទឹក​ដី​ខាង​ភាគ​ខាង​ជើង​បាន​យ៉ាង​លឿន។ មិន​យូរ​ប៉ុន្មាន​ឆៃយ៉ុង (Cai Yong) ក៍​បាន​ចូល​ទីវង្គត​ហើយ​បាន​ប្រាប់​ពី​អាថ៍​កំបាំង​របស់​ផែនទី​ទៅ​ឱ្យ​ ចាវគួងអ៊ី (ZhaoKuangYi) ជា​អកុសល​ ចាវគួងអ៊ី (ZhaoKuangYi)មិន​មែន​ជា​មនុស្ស​ដែល​គួរ​ឱ្យ​ទុក្ខ​ចិត្ត​ដោយ​គាត់​បាន​ប្រើ​ផែន​ទី​ ដើម្បី​ចុះ​កិច្ចសន្យា​ចង​សម្ព័ន្ធមិត្ត​ជាមួយ​អ្នក​មាន​អំណាច​ផ្សេង​ទៀត​ ដើម្បី​បះ​បោល​បង្កើត​រាជ​វង្ស​ដោយ​ខ្លួន​ឯង គឺ​រាជ​វង្ស​សុង​ (Song)។ សកម្មភាព​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ប្រជារាស្រ្ត​ និង​ទេវតា​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ រហូត​ធ្វើ​ឱ្យ​ផែន​ទី​បែក​ខ្ញែក​ជា​បំណែក​តូច​ៗ និង​បក់​ទៅ​តាម​ខ្យល់​បាត់​អស់​ ស្រប​ពេល​ដែល​ ចាវគួងអ៊ី (ZhaoKuangYi) កំពុង​តែ​កាន់​កាប់​អំណាច។ ពេល​ខ្លួន​ឯង​ដឹង​ថា​បាន​ធ្វើ​ឱ្យ​វត្ថុសក្កិសិទ្ធ​នោះ​បាត់​ និង​បង្ក​ឱ្យ​មាន​ភាព​ចលចល​ដល់​ពិភពលោក​ម្ដង​ទៀត​ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​គាត់​មិន​អាច​ការពារ​ខ្លួន​​ឯង ក៍​មាន​គំនិត​ប្រើ​ឧបាយកល​អាក្រក់​មួយ​ ដោយ​ដណ្ដើម​អំណាច​ពី​បក្ស​ពួក​ដែល​ធ្លាប់​បាន​ជួយ​គាត់​ឡើង​សោយ​រាជ្យ។ ក្រៅពី​នោះ​ចាវ (Zhao) បាន​បញ្ជូន​មនុស្ស​ឱ្យ​ទៅ​ស្វែង​រក​ផែនទី​ដែល​បាន​បាត់​បន្ថែម​ទៀត​ផង។


ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ ចាវគួងអ៊ី (ZhaoKuangYi) ចាន​ចូល​ទី​វង្គត ហើយ​បាន​តែង​តាំង​ឱ្យ​ ចាវតឺហ្វាង (ZhaoDeFang) ដែល​ជា​ប្អូន​ប្រុស​ឱ្យ​ជា​រាជទាយាទ​បន្ដ​ពី​ខ្លួន។​ ស្រប​ពេល​ដែល​មាន​ពា្យ​ចចាមរ៉ាម​ពី​បំណែក​ផែនទី​រីករាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​ធ្វើ​ឱ្យ​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​ធ្វើ​ការ​ដណ្ដើម​ទឹក​ដី​គ្នា​និង​បង្ក​ឱ្យ​ប្រទេស​នេះ​រង់​នៅ​ក្នុង​ភាព​ចលាចល​ជាថ្មី​ម្ដង​ទៀត។​

ឥឡូវ​នេះ​រឿង​ព្រេង​នេះ​បាន​មក​ដល់​កម្ពុជា​យើង​ហើយ​ដោយ​លោក​អ្នក​អាច​កំសាន្ត​ជា​មួយ​រឿង​ព្រេង​នេះ​បាន​តាម​រយៈ​គេហទំព័រ Jx.sabay.com.kh!