ដើម្បី​ចូល​បក្ស​ស្មូម​បាន​តួអង្គ​ទាំង​អស់​ត្រូវ​មាន​កម្រិត​ចាប់​ពី​ Level 10 ឡើង​ទៅ​។

របៀប​ចូល​បក្ស​

ដំបូង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​​ NPC School Transporter ដែល​មាន​​នៅ​គ្រប់​ក្រុង បន្ទាប់​មក​ជ្រើស​រើស​ពាក្យ​ថា Beggar sect

បន្ទាប់​មក​ត្រូវ​ធ្វើ​ដំណើរ​មក​ជួប​មេ​បក្ស​​ស្មូម​ដែល​មាន​ឈ្មោះ​ថា Long Zai Tian មាន​ទី​តាំង​នៅ 193/198 បន្ទាប់​មក​ជ្រើស​រើស​ពាក្យ​ថា​ I would like to join Beggar’s Sect

បន្ទាប់​មក​ទៀត​មេ​បក្ស​តម្រូវ​ឱ្យ​អ្នក​ស្វែង​រក​​ Rice Wine ចំនួន​៦​មក​ប្រគល់​ឱ្យ​ព្រឹទ្ធាចារ្យ​​ក្នុង​បក្ស​ស្មូម​ម្នាក់​១




ហើយ​ជា​ចុង​ក្រោយ​ត្រូវ​យក​​មក​ឱ្យ​​មេ​បក្ស​ដើម្បី​ទទួល​បាន​ឈុត​សម្លៀក​បំពាក់​បក្ស

បន្ទាប់​ពី​អ្នក​ប្រគល់​ Rice Wine ឱ្យ​គ្រប់​ហើយ​នោះ​អ្នក​នឹង​ទទួល​បាន​ឈុត​សម្លៀក​បំពាក់​បក្ស​ពី​មេបក្ស​​ស្មូម

បក្ស​ស្មូម​ចែក​ចេញ​ជា​ពីរ​សាខា​ដែល​មាន​សា​ខា​ប្រើ​ដំបង​និង​សាខា​ប្រើ​កណ្ដាប់​ដៃ

បក្ស​សាខាកណ្ដាប់​ដៃ
តម្រូវ​ឱ្យ​អ្នក​ទៅ​ជួប​ជាមួយ​ Ma Jing Sheng ដែល​មាន​ទី​តាំង​នៅ 191/198 រួច​ជ្រើស​រើស​យក​ពាក្យ​ថា Apprentice pays homage to master ហើយ​សាខា​ដំបង​នេះ​តម្រូវ​ឱ្យ​អ្នក​បង្កើន STR ដើម្បី​ធ្វើ​ការ​បង្កើន​កំលាំង​ធាតុ​ដល់​តួអង្គ។

STR:  ▀▀▀▀▀▀▀▀▀▀
VIT:  ▀▀▀▀▀▀▀▀▀▀
INT:  
AGI:  ▀
OBS:  ▀▀▀▀▀▀

បក្ស​សាខា​​ដំបង
តម្រូវ​ឱ្យ​អ្នក​ទៅ​ជួប​ជាមួយ​ Song Yuan An ដែល​មាន​ទី​តាំង​នៅ​ 195/201 រួច​ជ្រើស​រើស​​យក​ពាក្យ​ថា​ Apprentice pays homage to master ហើយ​សាខា​ដំបង​នេះ​តម្រូវ​ឱ្យ​អ្នក​បង្កើន AGI ដើម្បី​ធ្វើ​ការ​បង្កើន​កំលាំង​ធាតុ​ដល់​តួអង្គ។

STR:  ▀▀▀
VIT:  ▀
INT:  
AGI:  ▀▀▀▀▀▀▀▀▀▀
OBS:  ▀▀▀▀▀▀▀▀