នា​រជ្ជកាល​ថាង ពេល​ដែល​ប្រទេស​គ្មាន​ស្ថេរភាព ប្រជាពលរដ្ឋ​បាន​ធ្លាក់​ចូល​ក្នុង​សភាព​មហន្តរាយ។ ដើម្បី​ការពារ​ខ្លួន​ ប្រជាពលរដ្ឋ​បាន​ផ្តុំ​គ្នា​ជា​បក្ស​សម្ព័ន្ធ​ ក្នុង​ក្នុង​នោះ​ក៏​រួម​មាន​ឈួយយាន​ដែល​បង្កើត​ដោយ​នារី​របាំ​ផង​ដែរ។ សង្រ្គាម​នៅ​តែ​បន្ត​បក្ស​សម្ព័ន្ធ​ធំ​ៗ​បាន​រសាត់​អណ្តែត​គ្មាន​ស្ថេរភាព តែ​សម្រាប់​បក្ស​ឈួយ​យាន​ដែល​ជា​បក្ស​ដែល​គ្មាន​កេរ៍្តឈ្មោះ​ក្នុង​សង្គម​​​គឺ​មាន​ភាព​វ័យ​ឆ្លាត​ ដូច្នេះ​ហើយ​មាន​អ្នក​គុណនិយម​ជា​ច្រើន​បាន​ចូល​បក្ស​នេះ​។ ក្នុង​ចំណោម​អ្នក​គុណនិយម​ទាំង​អស់​ដែល​បាន​ចូល​រួម​ក៏​រួម​មាន​លីវ​ជីង​ និង​ លីវសាង​ដែល​ជា​អ្នក​មាន​ទេពកោសល្យ​​ខាង​​វិជ្ជា​គុណ​ ហើយ​ពួក​គេ​ទាំង​ពីរនាក់​ជា​អ្នក​ប្រែ​ក្លាយ​បក្ស​ឈួយយាន​ឲ្យ​ក្លាយ​ជា​មក្ស​ល្បី​ល្បាញ​ក្នុង​ជំនាន់​នោះ។ ពួកគេ​ទាំង​ពីរ​​គឺ​ជា​បង​ប្រុស​និង​ប្អូន​ស្រី​ ហើយ​ពួកគេ​បាន​រៀបចំ​ឲ្យ​ក្បាច់​គុណ​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ ក្បាច់​រាំ​ និង​ ក្បាច់​គ្រប់គ្រង​សត្វស្ការ​។ មិន​យូរ​ប៉ុន្មាន​ លីវ​ជីង​បាន​ស្លាប់​បាត់​បង់​ជីវិត​ ហើយ​លីវ​សាង​​ត្រូវ​បាន​មនុស្ស​ប្រុស​ជា​ទី​ស្រលាញ់​ក្បត់​ ក្រោម​កំហឹង​គេ​បាន​បណ្តេញ​សិស្ស​ប្រុស​ក្នុង​បក្ស​ចេញ​ទាំង​អស់​ ហើយ​បញ្ឈប់​ការ​ទទួល​សិស្ស​ប្រុស​តាំង​ពី​ពេល​នោះ​មក។

រជ្ជ​កាល​​ថាង​​ដដែល​​ សង្រ្គាម​​បាន​​កើត​​មាន​​ម្តង​​ទៀត​ ​គ្រប់​​បក្ស​ធំ​ៗ​​មាន​​ការ​​ភ័យ​​ខ្លាច​​បក្ស​ឈួយយាន​​ឈ្លាត​​ឱកាស​​បង្កើន​​​អំណាច​​របស់​ខ្លួន​​ ពួក​​គេ​ក៏​​បាន​​រក​​វិ​ធី​​បណ្តេញ​​ពួក​គេ​​ទៅ​តំបន់​​ភាគ​​និរតី​​នៃ​​ប្រទេស​​។ ​​ដោយ​សារ​​តែ​​ទង្វើ​​ទាំង​នេះ​​បាន​​ធ្វើ​​ឲ្យ​​បក្ស​ឈួយ​យាន​​មាន​​កំ​ហឹង​​យ៉ាង​​ខ្លាំង​ ​ដូច្នេះ​​ហើយ​​ឆាយ​​ហ្វឹង​​អឺ​​ដែល​​ជា​​អ្នក​​គ្រប់​គ្រង​​នៅ​​ពេល​នោះ​​​មាន​​គំនុំ​​​យ៉ាង​​ខ្លាំង​​ជា​មួយ​​បក្ស​ដែល​​​បាន​​បណ្តេញ​​ពួក​គេ​ ក៏​​ដូច​​ជា​​រាជ​ការ​ដែល​​បាន​​ប្រើ​​មើល​​ងាយ​​ពួក​គេ​​។ សម្រាប់​​​បក្ស​​​ពិស​ប្រាំ​​និង​​ បក្ស​ម៉ីង​​​ត្រូវ​​បាន​​​ពួក​គេ​​ចាត់​​ទុក​​ជា​​បក្ស​​បិសាច​​ ដូ​ច្នេះ​​ហើយ​​ពូក​គេ​​ក៏​​មិន​​ចង​​សម្ព័ន្ធ​​ជា​មួយ​ដែរ​​។ រី​ឯ​​បក្ស​​ថាង​​ និង​​ បក្ស​ឃុន​លុន​​គឺ​​មាន​​ភាព​​ក្អេង​ក្អាង​​តាំង​​ពី​​ដំបូង​​ ដូ​ច្នេះ​​ហើយ​​គឺ​​មិន​​សូវ​​ពេញ​​ចិត្ត​នឹង​​គ្នា​​ឡើយ​​។ ដូច្នេះ​​ហើយ​​ទើប​​បក្ស​​ឈួយ​យាន​​គ្មាន​​មិត្តភក្តិ​​ឡើយ​​ក្នុង​​ពិភព​គុន​ ហើយ​​ពួក​គេ​​តែង​​តែ​​មាន​​ភាព​​ប្រុង​​ប្រយ័ត្ន​យ៉ាង​​ខ្លាំង​​។​

មូល​​ហេតុ​​ដែល​​ធ្វើ​​ឲ្យ​​បក្ស​ឈួយ​យាន​​មាន​​ភាព​​ល្បី​ល្បាញ​​គឺ​​មិន​​មែន​​សុទ្ធ​​​តែ​​ដោយ​សារ​​ក្បាច់​​គុនរបស់​​ពួក​​គេ​​ខ្លាំង​​ពូ​កែ​នោះ​​ទេ ​នេះ​​ក៏​​ដោយសារ​​តែ​​សិស្ស​​របស់​​ពួក​គេ​​សិទ្ធ​សឹង​​តែ​​ជា​​ស្រី​​ស្អាត​​ដែល​​មាន​​សម្រស់​​ដូច​​ទេព​អប្សរ​ ​ធ្វើ​​ឲ្យ​ចិត្ត​​មនុស្ស​ប្រុស​​ជា​​ច្រើន​​ឈ្លួក​​វង្វេង​​ និង​​នឹក​​ស្រមៃ​​ប្រា​ថ្នា​​ចង់​​បាន​​។​​

នានា​អំពី​បក្ស​ឈួយ​យាន​៖