បក្សអឺម៉ីគឺរស់នៅលើភ្នំអឺម៉ី កាលពីដើមឡើយគេហៅថាបក្សស៊ីឆួន (Shi Chuan) ដែលត្រូវបានបង្កើតឡើងដោយស្ត្រីម្នាក់ដែលពីមុនមកត្រូវបានគេ ហៅថា កណ្ដាប់ដៃយុត្តិធម៍។ ក្រោយមកមេបក្សនៃបក្សស៊ីឆួនចូលបួសក្នុងសាសនាព្រះពុទ្ធហេតុ នេះយើងទើបបក្សនេះត្រូវបានគេដាក់ឈ្មោះជាថ្មីឡើងវិញថា អឺម៉ី (Emei)។ ក្បាច់គុនរបស់បក្សអឺម៉ី គឺបង្កើតឡើងពីការរួមផ្សំរវាងថាមពលធាតុឈ្មោលរបស់បក្សសៅ លីញនិងភាពទន់ភ្លន់នៃធាតុញីរបស់បក្សអ៊ូតាំង ដែលពេលខ្លះត្រូវមានលក្ខណៈរឹងមាំហើយពេលខ្លះត្រូវមានលក្ខណៈទន់ ភ្លន់ មានន័យថាវិជ្ជាគុននេះគឺសង្កត់ធ្ងន់ទៅលើភាពស្មើគ្នារវាងកំលាំង ធាតុ ខាងក្នុងនិងកំលាំងកាយខាងក្រៅពោរពេញដោយកល់ល្បិចដែលសាក់សម សំរាប់ការការវាយលុកនិងការពារសត្រូវទោះបីជាក្នុងរយៈចំងាយជិត ឬឆ្ងាយក៍ដោយ។