ក្នុង​ពិភព​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ JXII, Guild គឺ​ជា​ក្រុម​នៃ​អ្នក​កម្សាន្ត។​ដែល​ម្នាក់​ៗ​នៅ​ក្នុង​ Guild​ អាច​ធ្វើ​ការ​សហការ​គ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការបំពេញ​បេសក​កម្ម​ផ្សេង​ៗ​។

I-របៀបបង្កើត Guild

ក្នុងការបង្កើតជា Guild មួយបានតម្រូវឱ្យតួអង្គអ្នកកម្សាន្តមានគ្រប់លក្ខណ្ឌដូចខាងក្រោម៖
  • ត្រូវមានកម្រឹត Level ចាប់ពី50ឡើងទៅ​
  • Reputation យ៉ាងតិចបំផុតចំនួន500។
  • 100Gold
  • Guild token ចំនួន1ដែលអាចរកបានតាមរយៈ Imperial Street។

ពេលលោកអ្នកមានសំភារៈគ្រប់ហើយអ្នកត្រូវជួបជាមួយ Guild Introducer ដែលមានទីតាងនៅក្នុងក្រុង Bianjing (160/175) ឬ Chengdu (201/222), ឬក៏ Quanzhou (181/191).។
បន្ទាប់មកទៀតលោកអ្នកត្រូវទៅកាន់ក្រុង​ Xiangyang (179/172) ដើម្បីជួបជាមួយ Chieftain of Kingsoft ។
បន្ទាប់ពីជួបជាមួយ Chieftain of Kingsoft គាត់តម្រូវឱ្យអ្នកត្រឡប់មកជួបជាមួយ Guild Introducer ម្តងទៀត។
ពេលជួបជាមួយ Guild Introducer គាត់និងឱ្យអ្នកធ្វើការដាក់ឈ្មោះរបស់ Guild អ្នក។
ក្រោយ​​ពេល​​ធ្វើ​​ការ​​ដាក់​​ឈ្មោះ​​ត្រឹម​​ត្រូវ​​រួច​​រាល់​​ហើយ​​។​អ្នក​ត្រូវ​ធ្វើ​ការ​ស្វែង​រក​តួ​អង្គ​ផ្សេងៗ​ទៀត​ដើម្បី​ចូល​ជា​សមាជិក​របស់​ Guildរបស់​​អ្នក​ឱ្យ​បាន​ចំនួន​​ 10​នាក់​ក្នុង​រយៈ​ពេល​24​ម៉ោង​។

បញ្ជាក់៖

  • ប្រសិនបើក្នុងរយៈពេល24ម៉ោងអ្នកមិនអាចរកសមាជិកបានគ្រប់10នាក់ Guild របស់អ្នកនឹងត្រូវបាត់បង់វិញ។
II-ការ​ Upgrade Guild Level
មានបួនដំណាក់កាលសម្រាប់ការUpgrade Guild Level ដែលដំណាក់កាលនិមួយៗមានត្រូវការដូចខាងក្រោម៖
ដើម្បីធ្វើការ Upgrade លោកអ្នកត្រូវជួបជាមួយ Guild Introducer ដែលមានទីតាងនៅក្នុងក្រុង Bianjing (160/175) ឬ Chengdu (201/222), ឬក៏ Quanzhou (181/191).។ហើយជ្រើសរើសយកពាក្យ I want to level up my guild level to increase its reputation and popularity!
  • ការ Upgrade ពី Level 1 ទៅ level 2 : តម្រូវការ 150 gold
  • ការ Upgrade ពី Level 2 ទៅ​ level 3 : តម្រូវការ 400 gold
  • ការ Upgrade ពី Level 3 ទៅ level 4 : តម្រូវការ 800 gold
  • ការ Upgrade ពី Level 4 ទៅ level 5 : ​ តម្រូវការ 1600 gold.

បញ្ជាក់៖

  • Guild ​និ​មួយៗមាន​ Rank នឹង ​points របស់​ខ្លួន​ដែល​ Rank នឹង ​point​នេះ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រេង​របស់​សមាជិក​​ក្នុង​​ Guild ។