ដើម្បី​ចូល​បក្ស​អឺម៉ី​បាន​គឺ​តម្រូវ​ឱ្យ​អ្នក​មាន​កម្រិត​ចាប់​ពី Level 10 ឡើង​ទៅ ហើយ​បក្ស​នេះ​តម្រូវ​ឱ្យ​តែ​តួអង្គ​ស្រី​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន។

របៀប​ចូល​បក្ស​

ដំបូង​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប NPC School Transporter ដែល​មាន​នៅ​គ្រប់​ក្រុង​ បន្ទាប់​មក​ជ្រើស​រើស​ពាក្យ​ថា Emei

បន្ទាប់​មក​​អ្នក​ត្រូវ​ទៅ​ជួប​ជា​មួយ​មេបក្ស​អឺម៉ី​ Master Zhen Ru ដែល​មាន​ទីតាំង​នៅ 205/197 បន្ទាប់​មក​​ជ្រើស​រើស​ពាក្យ​ថា I would like to join Emei sect ដើម្បី​ចុះ​ឈ្មោះ​សុំ​ចូល​បក្ស

បន្ទាប់​ពី​ធ្វើ​ការ​សន្ទនា​ជាមួយ​មេបក្ស​ហើយ​គាត់​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ Philanthropist Zhou ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង ChengDu 245/221

បន្ទាប់​មក​ទៀត​​​គាត់​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​ជួយ​អ្នក​សុំ​ទាន​​ទាំង​៤​នៅ​ក្នុង​ក្រុង ChengDu។

RefugeeA 228/227
RefugeeB 206/226
RefugeeC 208/218
RefugeeD 233/214

បន្ទា​​អ្នក​ត្រូវ​​ធ្វើ​ដំណើរត្រឡប់​ទៅ​​ជួប​ជាមួយ Philanthropist Zhou ម្ដង​ទៀត​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង ChengDu 245/221

បន្ទាប់​មក​លោក Philanthropist Zhou តម្រូវ​ឱ្យ​អ្នក​យក​ស្រា​អង្ករ​ (Rice Wine) ចំនួន២​​ប្រគល់​ឱ្យ​គាត់

បន្ទាប់​ពី​ប្រគល់​ស្រា​ឱ្យ​គាត់​រួចគាត់​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​ជួបមេបក្ស​អឺម៉ី Master Zhen Wu វិញ​

បន្ទាប់​ពី​អ្នក​​មក​ជួប​ជាមួយ​មេបក្ស​រួច​គាត់​នឹង​ប្រគល់​ឈុត​សម្លៀក​បំពាក់​​ប្រចាំ​បក្ស​ឱ្យ​ទៅ​អ្នក​

បក្ស​អឺម៉ី​ចែក​ចេញ​ជាពីរ​សាខា​​ដែល​ប្រើ​ប្រាស់​ពិន និង​ ដាវ​ជា​អាវុធ

សាខា​ពិន
តម្រូវ​ឱ្យ​អ្នក​ទៅ​ជួប​ជាមួយ​នឹង​ NPC ដែល​មាន​ឈ្មោះ​ថា Master Hui Yin ដែល​មាន​ទី​តាំង​ស្ថិត​នៅ 202/195បន្ទាប់​មក​ជ្រើស​រើស​ពាក្យ​ថា Apprentice pays homage to master ហើយ​សាខា​ពិន​នេះ​តម្រូវ​ឱ្យ​អ្នក​បង្កើន INT ដើម្បី​​បង្កើន​​កំលាំង​ធាតុ​ដល់​តួអង្គ។

STR:  
VIT:  
INT:  ▀▀▀▀▀▀▀▀
AGI:  ▀▀▀▀▀▀▀▀▀▀
OBS:  ▀▀▀▀▀▀

សាខាដាវ
តម្រូវ​ឱ្យ​អ្នក​ទៅ​ជួប​ជាមួយ​នឹង​ NPC ដែល​មាន​ឈ្មោះ​ថា Master Hui Xin ដែល​មាន​ទី​តាំង​ស្ថិត​នៅ 210/199 បន្ទាប់​មក​ជ្រើស​រើស​ពាក្យ​ថា Apprentice pays homage to master ហើយ​សាខា​ដាវ​នេះ​តម្រូវ​ឱ្យ​អ្នក​បង្កើន INT ដើម្បី​បង្កើន​កំលាំង​ធាតុ​ដល់​តួអង្គ។

STR:  
VIT:  ▀▀▀▀▀▀▀▀▀▀
INT:  ▀▀▀▀▀▀▀▀▀
AGI:  ▀▀▀▀▀▀▀▀▀
OBS:  ▀