ដើម្បី​ចូល​បក្ស​ឃុន​លុន​​បាន​តួអង្គ​ទាំង​អស់​ត្រូវ​មាន​កម្រិត​ចាប់​ពី Level 10 ឡើង​ទៅ​ហើយ​បក្ស​នេះ​តម្រូវ​ឱ្យ​តែ​​​តួអង្គ​ប្រុស​​ប៉ុណ្ណោះ​ដែល​អនុញ្ញាតិ ​ឱ្យ​ចូល​បក្ស​បាន​។​

របៀប​ចូល​​បក្ស
ដំបូង​ត្រូវ​ធ្វើ​ដំណើរ​មក​ជួប​ NPC School Transporter ដែល​មាន​នៅ​គ្រប់​ក្រុង​​បន្ទាប់​មក​ជ្រើស​រើស​ពាក្យ​ថា KunLun

បន្ទាប់​ពី​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់​បក្សឃុន​លុន​​ហើយ​ដំបូង​អ្នក​ត្រូវ​ទៅ​ជួប​មេ​បក្ស​ឃុន​លុន​​ដែល​ឈ្មោះ​ថា Zhou BuHuo បន្ទាប់​មក​ជ្រើស​រើស​យក​ពាក្យ​ថា I want to join Kun Lun

បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ Ma BuQian ដែល​មាន​ទីតាំង​នៅ 197/203

បន្ទាប់​មក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបអ្នក​នាង Mei BuRong ដែល​មាន​ទី​តាំង​នៅ 195/204​

ហើយ​​អ្នក​នឹង​ទទួល​បានយ័ន្ត​មេឃា​(Sky Master Charm) មួយពី​​អ្នក​នាង Mei BuRong ក្រោយ​សន្ទនា​ជាមួយ​គាត់​រួច

បន្ទាប់​មក​អ្នក​ត្រូវ​ត្រឡប់​មក​​ជួប​ Ma BuQian ដែល​មាន​ទីតាំង​នៅ 197/203 ម្ដង​ទៀត​​ដើម្បីទទួល​ភារកិច្ច​ជា​​បន្ដ​

Ma PuQian តម្រូវ​​​ឱ្យ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ឡើង​​ទៅ​ផែន​ទី 198/194 ដើម្បី​យក​យ័ន្ត​មេឃា​មក​បិទ​លើ​សសរ Tian Yuan

ក្រោយ​ពី​បិទ​យ័ន្ត​មេឃា​លើ​សសរ​ Tian Yuan រួច​ហើយ​អ្នក​ត្រូវ​ត្រឡប់​មក​​ជម្រាប​ Ma BuQian វិញ

ភារកិច្ច​​​បក្ស​ឃុន​លុន​ត្រូវ​បាន​បញ្ចប់​ហើយ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបលោក​មេបក្ស​ Zhou BuHuo ដោយ​ផ្ទាល់​ ហើយ​ជ្រើសរើស​យក​ពាក្យ​ថា I want to join Kunlun Sect ដើម្បី​សុំ​ការ​សម្រេច​ចិត្ត​ពី​គាត់​​

បន្ទាប់​ពី​គាត់​យល់​ព្រម​ហើយ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ជួប​​លោក​គ្រូ Chin BuZhi ដើម្បី​សុំ​ការ​ណែ​នាំ​ពី​គាត់​ក៏​ដូច​ជា​ហាត់​វិជ្ជា​គុន​ពី​គាត់​ផង​ដែរ​

អ្នក​នឹង​ទទួល​បាន​ឈុត​សម្លៀក​បំពាក់​បក្ស​ពី​លោក​គ្រូ​ Chin BuZhi ដោយ​គ្រាន់​តែ​ជ្រើស​រើស​យក​ពាក្យ​ថា Apprentice pays homage to master ហើយ​បញ្ជាក់​​ប្រាប់​ថា​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​សិស្ស​នៃ​បក្ស​ឃុនលុន​សាខាខ្យល់​រន្ទះដោយ​ជ្រើស​រើស​យក​ពាក្យ​ថា I am sure to join your Kun Lun Sky Master
ឈុត​សំលៀក​បំពាក់​ខាង​ក្រៅ​របស់​បក្ស​

ឈុត​សម្លៀក​បំពាក់​បក្ស​កម្រិត​ដំបូង

បក្ស​ឃុន​​លុន​សាខា​ខ្យល់​រន្ទះ​នេះ​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ការ​បង្កើនធាតុ​ទឹក (INT) ​ទៅ​លើ​តួអង្គ​របស់​អ្នក​ជា​ចម្បង​​ព្រោះ​ថា​ធាតុ​ទឹក​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ក្បាច់​គុន​របស់​បក្ស

STR:  
INT:  ▀▀▀▀▀▀▀▀▀▀
VIT:  ▀▀▀▀▀▀▀▀
AGI:  
OBS:  ▀▀▀

អំពី​បក្ស​ឃុន​លុន

អំពីក្បាច់​គុន​ឃុន​លុន​

គម្ពី​បក្ស​ និង Art