ព្រឹត្តិកាណ៍ថ្មីៗជាច្រើនរបស់និស្ស័យស្នេហ៍ដាវទេពនឹងដល់នៅថ្ងៃសុក្រស្អែកនេះតាមរយៈការវិវឌ្ឍន៍ទៅមួយជំនាន់ថ្មីទៀតគឺ JXII version 3.17។ ដែលក្នុងនោះJX2បានផ្ដល់ជូននូវព្រឹត្តិកាណ៍ថ្មីៗ
ព្រឹត្តិកាណ៍ថ្មីៗជាច្រើនរបស់និស្ស័យស្នេហ៍ដាវទេពនឹងដល់នៅថ្ងៃសុក្រស្អែកនេះតាមរយៈការវិវឌ្ឍន៍ទៅមួយជំនាន់ថ្មីទៀតគឺ JXII version 3.17។ ដែលក្នុងនោះJX2បានផ្ដល់ជូននូវព្រឹត្តិកាណ៍ថ្មីៗ
Match Date Time Team Name Result VS Result Team Name ការប្រកួតជុំទី១ ( Enter Cyber ) A1 27/10/2012 08H:45-09H:00 SVBDNst480 – vs – NiSai Sne Dao Tep A2 27/10/2012 08H:45-09H:00 VP – vs – Bad Evil A3 27/10/2012 09H:45-10H:00 5star – vs – Wonder A4 27/10/2012 09H:45-10H:00 Vie DGS – vs – mex del A5 27/10/2012 […]
បន្ទាប់ពីធ្វើការបើកអោយចុះឈ្មោះប្រកួតនៅក្រុងភ្នំពេញអស់រយៈពេល ២០ថ្ងៃដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay រួចមក ឥឡូវនេះយើងបានរកឃើញក្រុមដែលនឹងត្រូវចូលរួមប្រកួតក្នុងជុំទី៤ JX CNC ហើយដែលមានឈ្មោះទាំង១៦ដូចខាងក្រោមៈ SVBDNst480 Ember Spirit The HuNTeRXzKILL NiSai Sne DaoTep DrinkerOMG Bad Evil Vie DGS GalaxyNet Eclipse Wonder teamsava VP Ati Reach Jx 5star MexDel MonsteR ReturN ក្រុមបម្រុង DarkRider Apple Feeder SoulReturn Co Boyzzz បញ្ជាក់៖ សម្រាប់៥ក្រុមដែលជាប់ជាក្រុមបម្រុងត្រូវរៀបចំក្រុមឱ្យបានរួចរាល់ហើយត្រូវចូលរួមក្នុងការប្រកួតជុំទី១ប្រសិនបើក្រុមណាមួយក្នុងចំណោមក្រុមទាំង១៦អវត្តមានឬបោះបង់ការប្រកួតយើងនឹងធ្វើការផ្ដល់សិទ្ធិឱ្យចូលរួមប្រកួតតាមលំដាប់លំដោយ។ រីឯក្រុមណាដែលដាក់លេខទូរស័ព្ធមិនត្រឹមត្រូវដែលជាហេតុធ្វើឱ្យមានការលំបាកទំនាក់ទំនងសូមមេត្តាធ្វើការទំនាក់ទំនងមកយើងខ្ញុំជាបន្ទាន់មុននិងយើងខ្ញុំធ្វើការដកសិទ្ធចេញពីការប្រកួត។
វគ្គជម្រុះជុំចុងក្រោយបានមកដល់ហើយសម្រាប់ក្រុមភ្នំពេញបន្ទាប់ពីធ្វើការបើកអោយចុះឈ្មោះប្រកួតនៅទីក្រុងភ្នំពេញអស់រយៈ២០ថ្ងៃដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay រួចមក ឃើញថាទទួលបាននូវការចូលរួមចុះឈ្មោះយ៉ាងច្រើនពីសំណាក់អ្នកកម្សាន្ត។
ម៉ៀវ ស្ថិតនៅតំបន់ដាច់ស្រយ៉ាលដែលមានសណ្ឋានដីគ្រោះថ្នាក់ហើយមានសត្វពិសគ្រប់ប្រភេទ ហើយអ្នកស្រុកមានចិត្តកាចសាហាវទៀតផង។ ជាច្រើនសតវត្សមកហើយ មេកុលសម្ព័ន្ធរបស់ម៉ៀវ ចេះពីវិធីផ្សំថ្នាំពិសហើយត្រូវបានគេស្គាល់ថាជាវេទមន្ដពិស។ កាលពីយូរលង់ណាស់មកហើយមានបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអធិរាជពិសមាសដែលចេះផ្សំសារជាតិពិសដោយដៃគាត់ផ្ទាល់។ ក្រោយមកកូនសិស្សរបស់គាត់បានរៀនចេះអំពីវិធីផ្សំថ្នាំពុលនោះហើយក៍បានបង្កើតជាបក្សមួយដែលគេហៅថា បក្សពិសទាំង៥ តាំងពីពេលនោះមកអធិរាជពិសមាសត្រូវបានគេគោរពបូជាជាមេបក្សនៃ បក្សពិសទាំង៥។ បក្សពិសទាំង៥ចែកចេញជាពីរសាខាគឺ : បក្សមនុស្សពិសទាំងប្រាំ : ការធ្វើឱ្យសាកសពរស់ឡើងវិញក្លាយជារបស់ផ្សេងៗគ្នា ទៅតាមគោលដៅដែលគេបានប៉ង។ សាកសពផ្សេអៗគឺមានតួនាទីផ្សេងៗគ្នាផងដែរ។ អ្នកធ្វើគឺអាចមានលទ្ធភាពធ្វើសាកសពឱ្យត្រូវទៅនិងសង្គ្រាមជួនកាលពួកគេអាចទទួលបាននូវទំនាក់ទំនងគ្នា នៅក្នុងសង្គ្រាមផងដែរ។ បក្សសត្វទាំងប្រាំ : ប្រើសត្វពិសតូចៗ ដែលត្រូវបានធ្វើឡើងដោយបរាសិតធំៗដើម្បីទៅប្រយុទ្ធនឹងសត្រូវនិងធ្វើឱ្យសត្រូវឈឺចុកចាប់ក្នុងរយៈយូរ។ បរាសិតខ្លះអាចមានតួនាទិផ្ដល់កំលាំងធាតុដល់អ្នកប្រើប្រាស់ផងដែរ ហើយបរាសិតទាំងនោះអាចធ្វើឱ្យមានរបួសហូរឈាមទៀតផង។ សាខាបក្សពិសទាំងប្រាំនេះផ្ដោតសំខាន់ទៅលើការវាយធ្វើបាបនិងចាប់បង្ខំទាល់តែសារភាពដោយប្រើកំលាំងរបស់ពួកគេ។ ឥទ្ធិពល Martial Art តាមបក្សនិមួយៗ
ភូមិគ្រឹះត្រកូលយ៉ាងគឺជាលំនៅដ្ឋានរបស់ យ៉ាង យី (Yang Ye) ដែលជាវិរៈបុសរនៃមហាសុង ដែលបានពលីជីវិតដើម្បីប្រឆាំង នឹងកងទ័ពលាវ (Liao) ភូមិគ្រឹះត្រកូលយ៉ាងស្ថិតនៅក្បែរទន្លេរមាសនៃខ្លោងទ្វារ ធានប៉ូ (Tian Po) ស្រុកប៉ីជីង (BianJing) ត្រកូលយ៉ាងជាទូទៅសំដៅទៅលើអ្នកចាំបាំងមកពីកុលសម្ព័ន្ធយ៉ាងដែលដឹកនាំដោយ យ៉ាងយី (Yang Ye) ដែលបានធ្វើសង្គ្រាមនៅទល់ដែននៃមហាសុងភាគខាងជើងដើម្បីប្រឆាំងការឈ្លានពានរបស់លាវ (Liao)។ ក្នុងប្រទេសចិនប្រវត្តិរបស់មេទ័ពត្រកូលយ៉ាងត្រូវបានបន្សល់ទុកជាមេរៀនជាច្រើនសតវត្សមកហើយព្រមទាំងមានភាពល្បីល្បាញទៀតផង។ តួអង្គសំខាន់ៗនៃមេទ័ពត្រកូលយ៉ាងរួមមាន យ៉ាងលីហ្គង ដែលគេស្គាល់ថា យ៉ាងយីព្រមទាំង មូគួយយីង និងអ្នកចម្បាំងនារីត្រកូលយ៉ាងជាច្រើននាក់ទៀត។ បក្សត្រកូលយ៉ាងចែកចេញជាពីរសាខាគឺ : សាខាលំពែង និង សាខាធ្នូ។ សាខាលំពែង : ពួកគេប្រសេះជាយាន្តជំនិះនិងប្រើលំពែងក្នុងការធ្វើសឹក។ ជំនាញរបស់ពួកគេជាជំនាញដែលមានប្រយោជន៍ក្នុងការបំបែកក្បួនកងទ័ព សំលាប់និងបំភ័យដល់គូសត្រូវ។ សាខាធ្នូ : ពួកគេប្រើសេះជាយាន្តជំនិះក្នុងសមរភូមិដូចទៅនឹងសាខាលំពែងដែរ ប៉ុន្ដែពួកគេប្រើធ្នូធ្វើជាអាវុធសម្រាប់បាញ់វាយប្រហារសត្រូវ។ នៅពេលដែលសាខាធ្នូ ផ្ដោតអារម្មណ៍នឹងកំលាំងពួកគេអាចវាយប្រហាចំគោលដៅបានយ៉ាងល្អឥតខ្ចោះ។ សាខាបក្សធ្នូអាចជួយគាំទ្រពីខាងក្រោយក្នុងការបង្កើនការវាយប្រហារទៅលើសត្រូវ។ ឥទ្ធិពល Martial Art តាមបក្សនិមួយៗ