ភូមិគ្រឹះត្រកូលយ៉ាងគឺជាលំនៅដ្ឋានរបស់ យ៉ាង យី (Yang Ye) ដែលជាវិរៈបុសរនៃមហាសុង ដែលបានពលីជីវិតដើម្បីប្រឆាំង នឹងកងទ័ពលាវ (Liao) ភូមិគ្រឹះត្រកូលយ៉ាងស្ថិតនៅក្បែរទន្លេរមាសនៃខ្លោងទ្វារ ធានប៉ូ (Tian Po) ស្រុកប៉ីជីង (BianJing) ត្រកូលយ៉ាងជាទូទៅសំដៅទៅលើអ្នកចាំបាំងមកពីកុលសម្ព័ន្ធយ៉ាងដែលដឹកនាំដោយ យ៉ាងយី (Yang Ye) ដែលបានធ្វើសង្គ្រាមនៅទល់ដែននៃមហាសុងភាគខាងជើងដើម្បីប្រឆាំងការឈ្លានពានរបស់លាវ (Liao)។ ក្នុងប្រទេសចិនប្រវត្តិរបស់មេទ័ពត្រកូលយ៉ាងត្រូវបានបន្សល់ទុកជាមេរៀនជាច្រើនសតវត្សមកហើយព្រមទាំងមានភាពល្បីល្បាញទៀតផង។ តួអង្គសំខាន់ៗនៃមេទ័ពត្រកូលយ៉ាងរួមមាន យ៉ាងលីហ្គង ដែលគេស្គាល់ថា យ៉ាងយីព្រមទាំង មូគួយយីង និងអ្នកចម្បាំងនារីត្រកូលយ៉ាងជាច្រើននាក់ទៀត។