បក្ស​ឃុន​លុន​​រស់​​នៅ​​លើ​កំពូល​ភ្នំ​ឃុន​លុន​ ស្ថិត​​នៅ​តំបន់​ភាគ​ខាង​លិចដែល​មាន​ចំងាយ​រាប់​រយ​យោជន៍ពី​ភូមិ​ភាគ​កណ្ដាល​​ហើយ​កម្រ​នឹង​មាន​មនុស្ស​ទៅ​ដល់។ ដូន​តា​ដែល​បាន​បង្កើន​បក្ស​នេះ​​​មិន​ត្រូវ​បាន​គេ​​ដឹង​ពី​សាវតា​ច្បាស់​​លាស់​ឡើយ តែ​ក្រោយ​មក​តាម​រយៈ​ក្បាច់​គុន​ដ៏​​​អស្ចារ្យនេះ ឃុន​លុន​បាន​លេច​ចេញ​នូវ​មនុស្ស​ជំនាន់​​ក្រោយ​​​ប្រកប​ដោយ​ទេពកោសល្យ​ក្បាច់​គុនមួយ​រូប​​ដែល​កម្រ​នឹង​ជួប​ប្រទះ​ក្នុង​រយៈ​ពេល​ជាង​មួយ​រយ​ឆ្នាំមក​នេះ ​ជា​ហេតុ​ធ្វើ​ឱ្យ​​ឃុន​លុន​​ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ភូមិ​ភាគ​កណ្ដាលនិង​​បន្ដ​​​ភាព​ល្បី​រន្ទឺ​​ពាស​ពេញ​ពិភព​គុន​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ដោយ​សារ​តែ​​បក្ស​នេះ​​ស្ថិត​នៅ​ឆ្ងាយ​ពី​ភូមិ​ភាគ​កណ្ដាល​​ ម្លោះ​ហើយ​​ធ្វើ​ឱ្យ​​មនុស្ស​នៅ​ភូមិ​ភាគ​កណ្ដាល​​ហាក់​ពុំ​សូវ​យល់​ច្បាស់​ពី​ក្បាច់​គុន​របស់​ពួក​គេ​ ​​ក​ត្តា​នេះបាន​​​ជំរុញ​ឱ្យ​​អ្នក​គុននិយម​​ផ្សេង​​ទៀត​​​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​ទៅ​វិញ​នៅ​ពេល​ដែល​ជួប​មនុស្ស​បក្ស​ឃុន​លុន​ម្ដង​ៗ​។ ​តែ​តាម​ពិត​ទៅ​បក្ស​នេះ​គឺ​យក​​ការ​​កម្ចាត់​ព្រាយ​បិសាច បង្ក្រាប​ភាព​ចលាចល​ជា​ភារកិច្ច​ចម្បង​របស់​ពួក​គេ​ ហើយ​ដោយ​សារ​​តែ​​បក្ស​ដ៏​ទៃ​មិន​យល់​ច្បាស់​ពី​ក្បាច់​គុនទាំង​នោះ​​​​​ទើប​ពួក​គេ​​​សម្រេច​ចិត្ត​មិន​ចូល​រួម​ក្នុង​បក្ស​សម្ព័ន​​ត្រឹម​ត្រូវ​ណា​មួយ​ ​ហើយ​​ក៏​មិន​ចូល​រួម​បក្ស​បិសាច​ដែរ។

បក្ស​ឃុន​លុន​​​ប្រកាន់​ខ្ជាប់​នូវ​​​វិន័យ​ សច្ចៈ​ធម៍ គុនធម៍ ​ជួយ​ជ្រុំ​ជ្រែង​យុត្តិធម៍​​​ព្រម​ទាំង​គ្មាន​​ចិត្ត​មហិច្ចតា​ ពួក​គេ​​ចូល​ចិត្ត​​ធ្វើ​ការ​តាំង​សិល្ប៍​នៅ​កន្លែងស្ងប់​​ស្ងាត់ ហើយ​ទ្រព្យ​សម្បត្តិ​ស័ក្ដ​យស​មិន​មែន​ជា​អ្វី​ដែល​ពួក​គេ​ប៉ង​ប្រាថ្នា​ចង់​បាន​នោះ​ឡើយ ប៉ុន្ដែ​គ្រប់​ទី​កន្លែង​ដែល​មាន​​បិសាច​ទី​នោះ​តែង​តែ​​មាន​វត្តមាន​សិស្ស​បក្ស​ឃុន​លុន​ចេញ​មុខ​មុន​គេ​ជា​និច្ច​។

ភាគ​ច្រើន​នៃ​មនុស្ស​បក្ស​ឃុន​លុន​គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​តែ​មើល​ទៅ​ពួក​គេ​ហាក់​បី​ដូច​ជា​ឯកោរ​ ប៉ុន្ដែ​ពួក​គេ​មាន​សុជីវធម៍​ណាស់ ជា​ពិសេស​គឺ​ចំពោះ​​បក្ស​សុច្ចរិត​ទាំង​បី​​ដូច​ជា​បក្ស​សៅលិញ អ៊ូ​តាំង និង​អឺ​ម៉ី​គឺ​ពោរ​ពេញ​ទៅ​ដោយ​ការ​​គោរព​។

បក្ស​ឃុន​លុន​ប្រើ​ប្រាស់​ដាវ​ជា​អាវុធហើយ​វិជ្ជាគុន​របស់​ ឃុន​លុន​ខ្យល់​រន្ទះ បែង​ចែក​ចេញ​ជា​វិជ្ជា​ខ្យល់​និង​វិជ្ជា​រន្ទះ វិជ្ជា​ខ្យល់​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​គ្រប់​គ្រង​​និង​ការ​ការ​ពារ​ខ្លួន​ជា​​ចម្បង​ ទោះ​បី​ជា​ប្រើ​​កំលាំង​ធាតុ​តិច​​វាយ​ប្រហារ​​​​​ប៉ុន្ដែ​មាន​ការ​ប្រែ​ប្រួល​ច្រើន ធ្វើ​ឱ្យ​ដំណើរ​ខ្យល់​មាន​​សកម្ម​ភាព​ឆាប់​រហ័ស ហើយ​អាច​បង្កើត​ជា​ខ្យល់​ព្យុះ​​ដើម្បី​វាយ​ប្រហារ​លើ​សត្រូវ ចំណែក​ឯ​វិជ្ជា​រន្ទះ​វិញ​ផ្ដោត​​សំខាន់​ទៅ​លើ​ការ​វាយ​ប្រហារ​​ទៅ​លើ​ស​ត្រូវ​ជា​ចម្បង​ ​សាច់​ស្នៀត​​​ភាគ​ច្រើន​​គឺ​វាយ​ប្រហារ​​​ទៅ​លើ​សត្រូវ​ដែល​មាន​គ្នា​​ជា​ក្រុម ក្លាំង​ក្លា​គ្មាន​គូ​ប្រៀប ​ក៏​អាច​​ជា​ស្នៀត​សម្រាប់​កម្ចាត់​បិសាច​ផង​​ដែរ។ ​ស្នៀត​ខ្យល់​និង​រន្ទះ​​គឺ​ការ​ខ្ចី​កំលាំង​ខ្យល់​​និង​រន្ទះ​ដើម្បី​វាយ​ប្រហារ​និង​ការ​ពារ​ខ្លួន ដើរ​គ្រប់​ទី​កន្លែង​ធ្វើ​ឱ្យ​​​មេឃា​និង​ធរណី​ក្លាយ​ជា​អស្ចារ្យ​។

លក្ខណៈ​ពិសេស​៖ ស្នៀត​​ដែល​វាយ​ប្រហារ​ពី​ចម្ងាយ​ បែង​ចែក​ជា​ពីរ​ស្ថាន​ភាព​ខុស​ៗ​គ្នា​គឺ​ខ្យល់​និង​រន្ទះ​ក្នុង​​ស្ថាន​ភាព​ខុស​ៗ​គ្នា​អាច​បញ្ចេញ​សាច់​ស្នៀត​​ខុស​ៗ​គ្នា​មក​វាយ​ប្រហារ​និង​គ្រប់​គ្រង​លើ​សត្រូវ។​

របៀប​ចូល​បក្ស​ឃុន​លុន

អំពីក្បាច់​គុន​ឃុន​លុន​

គម្ពី​បក្ស​ និង Art