បក្ស​ស្មូម​គឺ​ជា​បក្ស​មួយ​ដ៍​ធំ​ជាង​គេ ហើយ​ក៍​ជា​បក្ស​មួយ​ដែល​មាន​កេត្តនាម​ល្បី​ល្បាញ​នៅ​ក្នុង​ពិភពគុណ​ដែល​ ប្រកាន់​នូវ​វិន័យ​របស់​បក្ស​បាន​ល្អ។ ក្បាច់​បាត​ដៃ​រន្ទះ​បង្ក្រាប​នាគរាជ​ទាំង​១៨ គឺ​មាន​តែ​មេបក្ស​មួយ​គត់​​ដែល​ត្រូវ​បាន​ព្រឹទ្ធាចារ្យ​បក្ស​មុន​ផ្ទេរ​នូវ ​វត្ថុ​ទិព្ធ​ប្រចាំ​បក្ស​គឺ​ឈើ​​ដំបង​វាយ​ឆ្កែ​​​​ និង​ក្បាច់​គុន​របស់​វា​ផង​ដែរ​ដើម្បី​ឱ្យ​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ជា​ ប្រធាន​បក្ស​ស្មូម​។ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ចិន​បាន​ក្លាយ​ជា​ចក្រភព​ដ័​ធំ​មួយ​ហើយ​ច្បាំង​ ដើម្បី​ពង្រីក​អាណាចក្រ​ពេល​នោះ ប្រជាជន​សាម័ញ្ញ​គឺ​ជា​អ្នក​រង​គ្រោះ​ទទួល​រង​នូវ​​ភាព​ឈឺ​ចាប់​ហើយ​អ្នក​ សុំ​ទាន​ត្រូវ​បាន​គេ​មើល​ងាយ​។ ពេល​នោះ​ហើយ​ដែល​បក្ស​ស្មូម​នាំ​គ្នា​ក្រោក​ឈរ​ដើម្បី​វិរៈភាព​ និង​កិត្តិយស​​បន្ទាប់​មក​បក្ស​ស្មូម​​បាន​នាំ​​ក្ដី​សង្ឃឹម​តាម​រយៈ​ សាមគ្គីភាព និង​សច្ចធម៍។


បក្ស​ស្មូម​ចែក​ចេញ​ជា​ពីរ​សាខា​គឺ សាខា​កណ្ដាប់​ដៃ និង​សាខា​ដំបង។

  1. សាខា​កណ្ដាប់​ដៃ: យុទ្ធ​ជន​ដែល​មាន​ជំនាញ​ខាង​ប្រើ​កំលាំង និង​កំលាំង​ធាតុ​នៅ​ក្នុង​សង្គ្រាម​ពួក​គេ​ជា​អ្នក​ប្រយុទ្ធ​ជួរ​មុខ។
  2. សាខា​ដំបង :  ពួក​គេ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ត្រាចរ​ដោយ​ប្រើ​ដំបង​ជា​ឈើ​ច្រត់​។ ពួក​គេ​ការ​ពារ​ខ្លួន​ក្នុង​សមរភូមិ​បាន​​​យ៉ាង​ល្អ​ឥត​ខ្ជោះ​ដោយ​ប្រើ​វិធី​សាស្ត្រ​រំខាន​ដល់​គូរ​សត្រូវ។

ឥទ្ធិពល Martial Art តាមបក្សនិមួយៗ