បក្សសៅលីងមានទំហំធំណាស់ហើយមានចំនេះដឹងផ្នែកគម្ពីរក្បាច់ គុណបើប្រៀបធៀបទៅនឹងសាលារៀនផ្សេងៗទៀតនៅក្នុងពិភពគុណ។ មានគម្ពីរជាច្រើនប្រភេទផ្សេងៗគ្នាត្រូវបានគេដាក់តម្កល់ក្នុង កុដិបុរាណនៃបក្សសៅលិញ។ គម្ពីរសាសនាសំរួសសៃ (Yi Jing) និងគម្ពីរឆ្អឹង (Washed Core Scripture) គឺជាគម្ពីរដែលមានតម្លៃបំផុតនៅក្នុងអារាមសៅលិញ។ ក្រៅពីនេះនៅក្នុងដំណាក់សេះឈើនៃបក្សសៅលិញមានក្បួនដំបងទិព្ធ ដែលធ្វើឲ្យអ្នកគុណនិយមក្នុងពិភពគុណបានឮហើយតែងតែមានការភ័យ ញាក់សាច់។ បក្សសៅលិញទទួលតែសិស្សប្រុសសាវ័កប្រុសប៉ុណ្ណោះ។ សាវ័កប្រុសនៅក្នុងបក្សសៅលិញត្រូវបានគេបែងចែកជាព្រះសង្ឃ និង បុព្វជិត។ ព្រះសង្ឃជាធម្មតាតែងតែហ្វឹកហាត់ក្បាច់គុណនៅក្នុងវត្តសៅលិញ ប៉ុន្ដែបុព្វជិតសៅលិញគឺត្រូវចេញប្រឡូកនៅក្នុងពិភពគុណខាងក្រៅ ហើយ មានកេត្តនាមល្បីល្បាញខាងកាន់សច្ចះធម៍ និងស្មោះត្រង់។