វគ្គជម្រុះជុំទីមួយរបស់ JX2 CCC ២០១៣និងធ្វើឡើងនៅខេត្តបាត់ដំបង។ដែលនៅក្នុងនោះយើងនិងធ្វើការប្រកួតដើម្បីស្វែងរកជើងខ្លាំងរបស់ JXII ប្រចាំខេត្តបាត់ដំបងនេះចំនួន២ក្រុមដើម្បីមកចូលរួមប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ចំនួនក្រុមដែលនិងចូលរួមជាមួយវគ្គជម្រុះជុំទី១នេះអាស្រ័យទៅតាមការចុះឈ្មោះចូលរួមរបស់អ្នកកម្សាន្តគឺអាចនិងមានការចូលរួមចាប់ពី១៦/៣២ ឬក៏រហូតទៅដល់៦៤ក្រុម។ដែលក្នុងនោះផងដែរក្រុមនិមួយៗមានសមាជិកចំនួន៥នាក់ ។ការចុះឈ្មោះនិងបើកនៅថ្ងៃទី ២១ ខែសីហាឆ្នាំ ២០១៣ នេះហើយតើលោកអ្នកបានរៀបចំក្រុមរបស់អ្នកសំរាប់ចូលរួមប្រកួតនេះហើយឬនៅ?
ការបរិច្ឆេទ
- ការចុះឈ្មោះនិងចាប់ផ្តើមបើកចាប់ពីថ្ងៃទី ២១ ខែសីហារហូតដល់ថ្ងៃទី១ខែកញ្ញាតាមរយៈគេហទំព័រ MYSABAY.COM ។
- ការប្រកួតនិងចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញាដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។
- ការចាប់ឆ្នោតនិងធ្វើឡើងនៅថ្ងៃទី…ខែកញ្ញាឆ្នាំ២០១៣នៅបាត់ដំបង ហើយប្រធានក្រុមនីមួយៗត្រូវអញ្ជើញមកធ្វើការចាប់ឆ្នោត ដើម្បីជ្រើសពូលក្នុងការប្រកួត។
- ការចុះឈ្មោះប្រកួតនិងចាប់ផ្តើមពីថ្ងៃទី ២១ ខែសីហារហូតដល់ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០១៣
- ប្រធានក្រុមត្រូវធ្វើការចុះឈ្មោះតាមរយៈ Website ដោយប្រើប្រាស់ Sabay account និងបំពេញរាល់ព័ត៌មានទាំងអស់ដូចជាឈ្មោះក្រុមនិងលេខទូរស័ព្ទអោយបានត្រឹមត្រូវ។
- ប្រធានក្រុមត្រូវចំណាយ ២០០ Sabay Coins សម្រាប់ការចុះឈ្មោះនេះ ។
- បន្ទាប់ពីប្រធានក្រុមបានធ្វើការចុះឈ្មោះហើយអាច អញ្ជើញសមាជិកដោយប្រើប្រាស់ Sabay account របស់សមាជិកហើយធ្វើការរង់ចាំសមាជិកយល់ព្រម។ទាល់តែ សមាជិកទាំងអស់យល់ព្រមទាំងអស់គ្នាទើបការចុះឈ្មោះនេះចប់ សព្វគ្រប់។
- អ្នកប្រកួតទាំងអស់ត្រូវតែប្រើប្រាស់ Sabay account ដែលបានចុះឈ្មោះសំរាប់ធ្វើការប្រកួតនៅពេលដែលប្រកួត។
- ក្រោយពេលការចុះឈ្មោះត្រូវបានបញ្ចប់ ក្រុមដែលជាប់ឈ្មោះជាក្រុមប្រកួតនិងក្រុមដែលជាប់ជាក្រុមបម្រុងអាចប្រើ Sabay Account ដែលបានចុះឈ្មោះចូលទៅកម្សាន្តជាមួយ New World (CCC)របស់និស្ស័យស្នេហ៍ដាវទេពបាន។
- របៀបចុះឈ្មោះប្រកួត
លក្ខ័ណ្ឌក្នុងការប្រកួត
ទីតាំងនែការប្រកួត(និងមកដល់ក្នុងពេលឆាប់ៗនេះ)
សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត
- អ្នកកម្សាន្តអាចប្រើប្រាស់ mysabay account ដែលបានចុះឈ្មោះដើម្បី Login ចូលទៅកាន់ New World CCC របស់និស្ស័យស្នេហ៍ដាវទេពដើម្បីធ្វើការកម្សាន្តសាកល្បង ចំណែកឯកម្រិតតួអង្គនិងសម្ភារៈជាច្រើនអ្នកកម្សាន្តអាចស្វែងរកបាននៅក្នុង Book of Event។
- រាល់សម្ភារៈដែលបើកចេញពី Book of Event អ្នកកម្សាន្តអាចប្រើប្រាស់បាន ក្រៅពីនេះសម្ភារៈផ្សេងៗទៀតដែល អ្នកកម្សាន្តទទួលយកបានពីបេសកកម្មផ្សេងៗទៀតមិនអាចប្រើប្រាស់បាន ទេ។ ចុចត្រង់នេះសំរាប់ពត៌មានសម្ភារៈដែលអាចប្រើប្រាស់បាន។
លក្ខ័ណនៅពេលប្រកួត
- ប្រសិនបើអវត្តមានសមាជិកឬប្រធានក្រុមនៅពេលដល់ម៉ោងប្រកួតយើងនិងទុកពេល១០នាទីអោយក្រុមនោះសំរាប់ការហៅសមាជិកមក។
- ប្រសិនបើការប្រកួតជាការប្រកួតដំបូងក្រុមដែលមានបញ្ហាសមាជិកអាចធ្វើការប្តូរសមាជិករបស់ក្រុមបាន។
- អ្នកប្រកួតពុំអាចធ្វើការតម្លើងកម្រិត levelរបស់តួអង្តបានទេ។
- ក្នុងការប្រកួតអ្នកប្រកួតមិនអាចប្រើប្រាស់ក្បាច់គុនចុង ក្រោយបានទេបើក្រុមណាបានប្រើប្រាស់និងទទួលបរាជ័យក្នុងការ ប្រកួត(លើកលែងករណីពិសេស)។
- តួអង្គទាំងអស់មិនអាច Buff ពីខាងក្រៅ combat stage បានទេ។
- នៅពេលកំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយក្រុមផ្សេងបានទេ។
- ពេលដែលតួអង្គត្រូវបានស្លាប់ម្ចាស់តួអង្គត្រូវរក្សា កន្លែងអង្គុយរបស់ខ្លួនមិនអាចទៅជួយក្រុមរបស់ខ្លួនឬទៅបញ្ជារតួអង្គរបស់សមាជិករបស់ក្រុមខ្លួនទេ។
- សមាជិករបស់ក្រុមមួយមិនអាចចូលរួមជាសមាជិករបស់ក្រុមផ្សេងទៀតបានទេ។
- ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងសាខាដូចគ្នាក្នុងបក្សតែមួយបានទេ។
- ចំពោះការប្រើប្រាស់ hacks រឺក៏ crack software ត្រូវបានហាមឃាត់និងត្រូវចាញ់ដោយស្វ័យប្រវត្តិ។អ្នកប្រកួតអាច យកសម្ភារៈដែលចាំបាច់របស់ខ្លួនមកជាមួយដូចជាMouse ក៏ Keyboard ជាដើម។
- ក្នុងករណីនៅពេលកំពុងប្រកួតមានបញ្ហារអាក់រអួលផ្នែកបច្ចេកទេស ដោយពុំបានព្រៀងនោះនឹងតម្រូវឲ្យធ្វើការប្រកួតសាជាថ្មី។ ប៉ុន្ដែក្នុងករណីដែលបញ្ហានេះបង្កដោយបេក្ខជនផ្ទាល់នោះការប្រកួត និងប្រព្រឹត្តទៅជាបន្ត។
- អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។
រង្វាន់សំរាប់ក្រុមខ្លាំងប្រចាំខេត្តបាត់ដំបង
-
ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ចំនួន $2,000
-
ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ចំនួន $1,000
-
ក្រុម ជ័យលាភីលេខ១និងលេខ២ប្រចាំខេត្តនីមួយៗនិងទទួល បានសំបុត្រពិសេសចូលរួមក្នុងការប្រកួតវគ្គ១៦ក្រុមនៅរាជធានី ភ្នំពេញ
បញ្ជាក់៖
- Sabay នឹងទទួលលើថ្លៃធ្វើដំណើរទៅមក ស្នាក់នៅ និងម្ហូបអាហារក្នុងអំឡុងពេលប្រកួតផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
- ក្រុម ឬក៏សមាជិកក្នុងក្រុមដែលទទួលបានជ័យលាភីក្នុងខេត្តក្រុងណាមួយហើយ មិនត្រូវបានអនុញ្ញតអោយចូលរួមការប្រកួតជម្រុះប្រចាំខេត្តក្រុងផ្សេងទៀតបានទេ។
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជម្រាបជូនដំណឹងជាមុនហើយសម្រាប់ព័ត៌មានលំអិតអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។