ដើម្បីអាចចុះឈ្មោះចូលរួមប្រកួត JX CCC បានអ្នកកម្សាន្តត្រូវធ្វើតាមវិធីសាស្រ្តដូចខាងក្រោម៖
មេក្រុម៖
- ត្រូវ log ចូលទៅកាន់ Sabay Account ដោយបញ្ចូលគណនី និងលេខសំងាត់អោយបានត្រឹមត្រូវ (Login)
- ចុចលើពាក្យ Championshipដែលស្ថិតនៅខាងលើផ្នែកខាងស្តាំដៃ រួចជ្រើសរើសការប្រកួតមួយណាដែរអ្នកចង់ចូលរួមប្រកួត
- បំពេញនូវពត៌មានសំខាន់ៗមូយចំនួនដូចជា ឈ្មោះក្រុម(Team Name) លេខទូរសព្ទ័មេក្រុម (Team leader’s phone number) … បន្ទាប់មក ធ្វើការអញ្ជើញសមាជិកក្រុមដទៃទៀតដោយបញ្ចូលឈ្មោះគណនីរបស់សមាជិកក្រុម (Team Member Accounts)
- ធ្វើការរង់ចាំការយល់ព្រមពីសមាជិកដែលត្រូវបានអញ្ជើញអោយចូលរួមក្រុម
- ក្រោយពីទទួលបានការយល់ព្រមពីសមាជិករួចហើយ ក្រុមនោះនឹងក្លាយជាក្រុមដែរចុះឈ្មោះបានសម្រេច
បញ្ជាក់ៈ
- គណនីមេក្រុមត្រូវតែមាន Sabay Coins ចំនួន២០០ ទើបអាចបង្កើតក្រុមចូលរួមប្រកួតបាន។
- ប្រធានក្រុមត្រូវធ្វើការដាក់ឈ្មោះក្រុមរបស់ខ្លួនអោយបានសមរម្យនិងត្រឹមត្រូវ
- ប្រធានក្រុមត្រូវធ្វើការបំពេញនូវលេខទូរស័ព្ទអោយបានត្រឹមត្រូវ។
សមាជិកក្រុម៖
- ត្រូវចុចលើពាក្យ ចុះឈ្មោះប្រកួតនេះ រួចបញ្ចូលគណនី និងលេខសំងាត់អោយបានត្រឹមត្រូវ
- ចុចលើពាក្យ Championship ដែលស្ថិតនៅខាងលើផ្នែកខាងស្តាំដៃដើម្បីបង្ហាញលិខិតអញ្ជើញចូលរួមក្រុម
- ចុចលើពាក្យ Agree ប្រសិនបើអ្នកយលព្រម ឬក៏ចុចលើពាក្យ Reject ប្រសិនបើអ្នកមិនព្រម
ចំណាំៈ ក្រុមដែរចាត់ទុកថាជាក្រុមដែលចុះឈ្មោះបានសម្រេច គឺត្រូវបង្កើតក្រុម អញ្ជើញសមាជិកចូលក្រុមអោយគ្រប់ចំនួន និងទទួលបានការយល់ព្រមពីសមាជិកទាំងអស់នោះ។