ការប្រកួតជម្រុះជុំទីពីររបស់ JX2 CCC ២០១៣និងធ្វើឡើងនៅខេត្តបន្ទាយមានជ័យ។ដែលនិងធ្វើការជម្រុះមានទាំងអស់១៦/៣២/៦៤ក្រុមដើម្បីយក២ក្រុម (ក្រុមនិមួយៗមានសមាជិកចំនួន៥នាក់) ។ការចុះឈ្មោះនិងបើកនៅថ្ងៃទី២១ ខែសីហាឆ្នាំ ២០១៣ នេះហើយតើលោកអ្នកបានរៀបចំក្រុមរបស់អ្នកសំរាប់ចូលរួមប្រកួតនេះហើយឬនៅ?
ចុះឈ្មោះនិងទទួលបានតួអង្គកម្រិត ៩០ និងសម្ភារៈដ៏អស្ចារ្យសំរាប់ការប្រកួតនេះ
ការបរិច្ឆេទ
- ការចុះឈ្មោះនិងចាប់ផ្តើមបើកចាប់ពីថ្ងៃទី២១ខែសីហារហូតដល់ថ្ងៃទី
១ ៦ខែកញ្ញាតាមរយៈគេហទំព័រMYSABAY.COM ។
- ការប្រកួតនិងចាប់ផ្តើមនៅថ្ងៃទី១៧ ដល់ថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០១៣។
- ការចាប់ឆ្នោតនិងធ្វើឡើងនៅថ្ងៃទី(–?–)ខែកញ្ញាឆ្នាំ២០១៣នៅបន្ទាយមានជ័យ។ប្រធានក្រុមនិងចាប់យកលេខតំណាងក្រុមនិងទីតាំងក្នុងពូលសម្រាប់ការប្រកួត។
- ការចុះឈ្មោះប្រកួតនិងចាប់ផ្តើមពីថ្ងៃទី ២១ ខែសីហារហូតដល់ថ្ងៃទី
១ ៦ ខែ កញ្ញា ឆ្នាំ២០១៣
- ប្រធានក្រុមត្រូវធ្វើការចុះឈ្មោះតាមរយៈ Website ដោយប្រើប្រាស់ Sabay account និងបំពេញរាល់ព័ត៌មានទាំងអស់ដូចជាឈ្មោះក្រុមនិងលេខទូរស័ព្ទ។
- ប្រធានក្រុមត្រូវចំណាយ ២០០ Sabay Coins សម្រាប់ការចុះឈ្មោះនេះ ។
- បន្ទាប់ពីប្រធានក្រុមបានធ្វើការចុះឈ្មោះហើយអាច អញ្ជើញសមាជិកដោយប្រើប្រាស់ Sabay account របស់សមាជិកហើយធ្វើការរង់ចាំសមាជិកយល់ព្រម។ទាល់តែ សមាជិកទាំងអស់យល់ព្រមទាំងអស់គ្នាទើបការចុះឈ្មោះនេះចប់ សព្វគ្រប់។
- អ្នកប្រកួតទាំងអស់ត្រូវតែប្រើប្រាស់ Sabay account ដែលបានចុះឈ្មោះសំរាប់ធ្វើការប្រកួតនៅពេលដែលប្រកួត។
- ក្រោយពេលការចុះឈ្មោះត្រូវបានបញ្ជាប់គឺនៅថ្ងៃទី១៦ដល់ថ្ងៃទី២០ក្រុមដែលជាប់ឈ្មោះជាក្រុមប្រកួតនិងក្រុមដែលជាប់ជាក្រុមបម្រុងអាចប្រើ Sabay Account ដែលបានចុះឈ្មោះចូលទៅកម្សាន្តជាមួយ New World (CCC)របស់និស្ស័យស្នេហ៍ដាវទេពបាន។
- របៀបចុះឈ្មោះប្រកួត
សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត
- អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ Sabay Account ដែលបានចុះឈ្មោះចូលទៅកាន់ New World (CCC)របស់និស្ស័យស្នេហ៍ដាវទេព។ដែលអាចទទួលបានតួអង្គដែល មានកម្រិត៩០និងសម្ភារៈជាច្រើនទៀតសម្រាប់ការប្រកួតនេះ។
លក្ខ័ណ្ឌក្នុងការប្រកួត
ទីតាំងនែការប្រកួត(និងមកដល់ក្នុងពេលឆាប់ៗនេះ)
លក្ខ័ណនៅពេលប្រកួត
- ប្រសិនបើអវត្តមានសមាជិកឬប្រធានក្រុមនៅពេលដល់ម៉ោងប្រកួតយើងនិងទុកពេល១០នាទីអោយក្រុមនោះសំរាប់ការហៅសមាជិកមក។
- ប្រសិនបើការប្រកួតជាការប្រកួតដំបូងក្រុមដែលមានបញ្ហាសមាជិកអាចធ្វើការប្តូរសមាជិករបស់ក្រុមបាន។
- អ្នកប្រកួតពុំអាចធ្វើការតម្លើងកម្រិត levelរបស់តួអង្ត នៅពេលដែលកំពុងប្រកួតបានទេ។
- ក្នុងការប្រកួតអ្នកប្រកួតមិនអាចប្រើប្រាស់ក្បាច់គុនចុង ក្រោយបានទេបើក្រុមណាបានប្រើប្រាស់និងទទួលបរាជ័យក្នុងការ ប្រកួត។
- តួអង្គទាំងអស់មិនអាច Buff ពីខាងក្រៅ combat stage បានទេ។
- នៅពេលកំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយក្រុមផ្សេងបានទេ។
- ពេលដែលតួអង្គត្រូវបានស្លាប់ម្ចាស់តួអង្គត្រូវរក្សា កន្លែងអង្គុយរបស់ខ្លួនមិនអាចទៅជួយក្រុមរបស់ខ្លួនឬទៅបញ្ជា រតួអង្គរបស់សមាជិករបស់ក្រុមខ្លួនទេ។
- សមាជិករបស់ក្រុមមួយមិនអាចចូលរួមជាសមាជិករបស់ក្រុមផ្សេងទៀតបានទេ។
- ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងសាខាដូចគ្នាក្នុងបក្សតែមួយបានទេ។
- ចំពោះការប្រើប្រាស់ hacks រឺក៏ crack software ត្រូវបានហាមឃាត់និងត្រូវចាញ់ដោយស្វ័យប្រវត្តិ។អ្នកប្រកួតអាច យកសម្ភារៈដែលចាំបាច់របស់ខ្លួនមកជាមួយដូចជាMouse ក៏ Keyboard ជាដើម។
- ក្នុងករណីនៅពេលកំពុងប្រកួតមានបញ្ហារអាក់រអួលផ្នែកបច្ចេកទេស ដោយពុំបានព្រៀងនោះនឹងតម្រូវឲ្យធ្វើការប្រកួតសាជាថ្មី។ ប៉ុន្ដែក្នុងករណីដែលបញ្ហានេះបង្កដោយបេក្ខជនផ្ទាល់នោះការប្រកួត និងប្រព្រឹត្តទៅជាបន្ត។
- អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។
រង្វាន់សំរាប់ក្រុមខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ
-
ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ចំនួន $2,000
-
ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ចំនួន $1,000
-
ក្រុមជ័យលាភីលេខ១និងលេខ២ប្រចាំខេត្តនីមួយៗនិងទទួល បានសំបុត្រពិសេសចូលរួមក្នុងការប្រកួតវគ្គ១៦ក្រុមនៅរាជធានី ភ្នំពេញ
បញ្ជាក់៖
- Sabay នឹងទទួលលើថ្លៃធ្វើដំណើរទៅមក ស្នាក់នៅ និងម្ហូបអាហារក្នុងអំឡុងពេលប្រកួតផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
- ក្រុម ឬក៏សមាជិកក្នុងក្រុមដែលទទួលបានជ័យជំនៈក្នុងខេត្តណាមួយហើយ មិនអនុញ្ញតអោយចូលរួមការប្រកួតជម្រុះប្រចាំខេត្តផ្សេងម្តងទៀត បានទេ។
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជម្រាបជូនដំណឹងជាមុនហើយសម្រាប់ព័ត៌មានលំអិតអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។