សាសនាMing គឺជាសាសនាដែលមានឥទ្ធិពលនិងមហ្ឆិតាធំមានបំណងចង់ក្តោបក្តាប់ពិភពគុន។ពីមួយថ្ងៃទៅមួយថ្ងៃអ្នកដែលមានជំនឿលើសាសនានេះបានបង្កើតចលាចលរួមទាំងធ្វើការបង្ខូចកេរ្ត៍ឈ្មោះរបស់បក្សសុចរិកក្នុងពិភពគុនដើម្បីពង្រីកអំណាចរបស់ខ្លួនដែលជាហេតុធ្វើឱ្យបក្សទាំងអស់ក្នុងពិភពគុនមិនពេញចិត្តជាមួយសាសនានេះហើយពួកគេបានធ្វើការប្រកាសសង្គ្រាមជាមួយសាសនា Ming នៅលើកំពូលភ្នំ GuangMing ។ ឥឡូវនេះបក្សសុចរិកទាំងអស់ក្នុងពិភពគុននិងសាសនា Ming កំពុងធ្វើការកោះហៅនិងប្រមូលផ្តុំ Guild ទាំងតូចនិងធំដើម្បីប្រយុទ្ធ។តើ Guild របស់អ្នកនិងជួយភាគីខាងណា? ពេលសង្គ្រាមចប់និងមានការបង្កើតនូវអ្នកគ្រប់គ្រងថ្មី Guild របស់អ្នក និងក្លាយជា Guild លេខមួយក្រោមមេឃក្នុងពិភព JXII. I-រយ:ពេល បេសកកម្មនេះចាប់ផ្តើមជារៀងរាល់ថ្ងៃនៅវេលាម៉ោង 20:30ដល់21:30យប់ 10:30ដល់11:30ព្រឹក។ II-លខ្ខណ្ឌក្នុងការចូលរួម តួអង្គដែលចូលរួមទាំងអស់គឺជាសមាជិករបស់ Guild ណាមួយ ការប្រយុទ្ធក្នុងបេសសកម្មចែងជាពីខាងគឺ Upright alliance and Ming Alliance ដើម្បីអាចចូលរួមបានគឺតម្រូវឱ្យ Guild Leader ,A-leader ឬក៏ elder ធ្វើការ Register ជ្រើសរើសយកខាងណាមួយជាមុនសិន។អ្នកដែលជាសមាជិករបស់ Guild និមួយៗត្រូវធ្វើការចូលទៅតាមការ Register របស់មេដឹកនាំរបស់ខ្លួន។ ក្រោយការ Register ចប់សព្វគ្រប់ សង្រ្គាមនិងចាប់ផ្តើមប្រសិនបើភាគីម្ខាងៗមានសមាជិកចាប់ពី15នាក់ឡើងទៅ។ III-ដើម្បីធ្វើការចុះឈ្មោះ ការចុះឈ្មោះគឺសម្រាប់តែ Guild Leader, […]