ម៉ៀវ ស្ថិត​នៅ​តំបន់​ដាច់​ស្រយ៉ាល​ដែល​មាន​សណ្ឋាន​ដី​គ្រោះ​ថ្នាក់​ហើយ​មាន​សត្វ​ពិស​គ្រប់​ប្រភេទ ហើយ​អ្នក​ស្រុក​មាន​ចិត្ត​កាច​សាហាវ​ទៀត​ផង។ ជា​ច្រើន​សតវត្ស​មក​ហើយ​ មេកុល​សម្ព័ន្ធ​របស់​ម៉ៀវ ចេះ​ពី​វិធី​ផ្សំ​ថ្នាំ​ពិស​ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វេទមន្ដពិស។ កាល​ពី​យូរ​លង់​ណាស់​មក​ហើយ​មាន​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អធិរាជ​ពិស​មាស​ដែល​ចេះ​​ផ្សំ​សារ​ជាតិ​ពិស​ដោយ​ដៃ​គាត់​ផ្ទាល់​។ ក្រោយ​មក​កូន​សិស្ស​របស់​គាត់​បាន​រៀន​ចេះ​អំពី​វិធី​ផ្សំ​ថ្នាំ​ពុល​នោះ​ហើយ​ក៍​បាន​បង្កើត​ជា​បក្ស​មួយ​ដែល​គេ​ហៅ​ថា បក្ស​ពិស​ទាំង​៥ តាំង​ពី​ពេល​នោះ​មក​អធិរាជ​ពិស​មាស​ត្រូវ​បាន​គេ​គោរព​បូជា​ជា​មេបក្ស​នៃ​ បក្ស​ពិស​ទាំង​៥​។

បក្ស​ពិស​ទាំង​៥​ចែក​ចេញ​ជា​ពីរ​សាខា​គឺ :

  1. បក្ស​មនុស្ស​ពិស​ទាំង​ប្រាំ : ការ​ធ្វើ​ឱ្យ​សាកសព​រស់​ឡើង​វិញ​ក្លាយ​ជា​​របស់​ផ្សេងៗ​គ្នា ទៅ​តាម​គោល​ដៅ​ដែល​គេ​បាន​ប៉ង។ សាក​សព​ផ្សេអ​ៗ​គឺ​មាន​តួ​នាទី​ផ្សេងៗ​គ្នា​ផង​ដែរ។ អ្នក​ធ្វើ​គឺ​អាច​មាន​លទ្ធ​ភាព​ធ្វើ​សាក​សព​ឱ្យ​ត្រូវ​ទៅ​និង​សង្គ្រាម​​ជួន​កាល​ពួក​គេ​អាច​ទទួល​បាន​នូវ​ទំនាក់​ទំនង​គ្នា​ នៅ​ក្នុង​សង្គ្រាម​ផង​ដែរ។
  2. បក្ស​សត្វ​ទាំង​ប្រាំ​ : ប្រើ​សត្វ​ពិស​តូច​ៗ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បរាសិត​ធំៗដើម្បី​ទៅ​ប្រយុទ្ធ​នឹង​សត្រូវ​និង​ធ្វើ​ឱ្យ​សត្រូវ​ឈឺ​ចុក​ចាប់​ក្នុង​រយៈ​​យូរ​។ បរាសិត​ខ្លះ​អាច​មាន​តួនាទិ​ផ្ដល់​កំលាំង​ធាតុ​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ ហើយ​បរាសិត​ទាំង​នោះ​អាច​ធ្វើ​ឱ្យ​មាន​របួស​ហូរ​ឈាម​ទៀត​ផង​។ សាខា​បក្ស​ពិស​ទាំង​​ប្រាំនេះ​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​វាយ​​ធ្វើ​បាប​និង​ចាប់​បង្ខំ​​​ទាល់​តែ​សារភាព​ដោយ​ប្រើ​កំលាំង​របស់​ពួក​គេ។

ឥទ្ធិពល Martial Art តាមបក្សនិមួយៗ