JX2 CCC ២០១៣ បានឈានមកដល់វគ្គ​ជម្រុះ​​ជុំ​ទី​៣​ហើយ ដែលនិង​​ប្រារព្ធ​ឡើង​នៅ​ខេត្ត​​​កំពង់ចាម។ ​នៅក្នុងនោះយើង​និង​ធ្វើ​​ការ​ប្រកួត​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​របស់​ JXII​ Tattooប្រចាំ​ខេត្ត​​​​កំពង់ចាម​នេះ​ចំនួន​២​ក្រុមដើម្បី​មក​ចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ចំនួន​ក្រុម​ដែល​និង​ចូល​រួម​ជា​មួយ​វគ្គ​​ជម្រុះ​​ជុំទី៣​​នេះ​​អាស្រ័យ​ទៅ​តាម​ការ​ចុះឈ្មោះ​ចូល​រួម​របស់​អ្នក​កម្សាន្ត​គឺ​អាច​​និង​​មាន​​ការ​​ចូល​​រួម​​ចាប់​​ពី​​១៦/៣២ ឬ​​ក៏​​​រហូត​ទៅ​ដល់​​៦៤​ក្រុម​​​​។​​ដែល​​ក្នុង​​​នោះ​​​ផង​​ដែរ​​ក្រុម​និមួយៗ​​​មាន​​​សមាជិក​​ចំនួន​​៥​នាក់​។ការ​​​​ចុះ​​​ឈ្មោះ​​និង​បើក​​​​នៅ​​ថ្ងៃ​​​​ទី​ ២៤ ​ខែ​កញ្ញាឆ្នាំ ២០១៣ នេះ​​​ហើយ​​​តើ​​លោក​​អ្នក​​បាន​​រៀបចំ​​ក្រុម​​របស់​​អ្នក​​សំរាប់​​ចូល​​រួម​ប្រកួត​​នេះ​​​ហើយ​​ឬ​នៅ?​

ចុះឈ្មោះនិងទទួលបានតួអង្គកម្រិត ៩០​​ និងសម្ភារៈដ៏អស្ចារ្យសំរាប់ការប្រកួតនេះ

ការបរិច្ឆេទ

  • ការចុះឈ្មោះនិងចាប់ផ្តើមបើកចាប់ពីថ្ងៃទី​ ២៤ ​ខែ​កញ្ញា​រ​ហូត​ដល់​ថ្ងៃ​ទី​៥ខែ​តុលា​តា​ម​រយៈ​​គេហ​ទំព័រ​MYSABAY.COM 
  • ​ការ​ប្រ​កួតនិងចាប់ផ្តើមនៅថ្ងៃទី… ខែតុលាដល់ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៣។
  • ការចាប់ឆ្នោតនិងធ្វើឡើងនៅថ្ងៃទី…ខែតុលាឆ្នាំ២០១៣​​នៅ​កំពង់ចាម​ ហើយ​ប្រធាន​ក្រុម​នីមួយ​ៗ​​​​​​ត្រូវ​អញ្ជើញ​មក​ធ្វើ​ការ​​ចាប់​​ឆ្នោត​ ដើម្បី​ជ្រើស​​ពូល​ក្នុង​​ការ​ប្រកួត​។

ការចុះឈ្មោះប្រកួត​ (ចុះឈ្មោះឥឡូវនេះ)

  • ការចុះឈ្មោះប្រកួតនិងចាប់ផ្តើមពីថ្ងៃទី ២៤ ខែកញ្ញារហូតដល់ថ្ងៃទី ០៥ ​ខែ តុលា ឆ្នាំ២០១៣
  • ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​តាម​រយៈ​ Website ដោយប្រើប្រាស់​ ​Sabay account និង​បំពេញ​រាល់​ព័ត៌​មាន​ទាំង​អស់​ដូច​ជា​​ឈ្មោះ​ក្រុម​និង​លេខ​ទូរស័ព្ទអោយបានត្រឹមត្រូវ។
  • ​ប្រធាន​ក្រុម​ត្រូវ​ចំណាយ​ ២០០ Sabay Coins ​​សម្រាប់ការ​ចុះ​ឈ្មោះនេះ ។
  • បន្ទាប់​ពី​ប្រធាន​ក្រុម​បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​ហើយ​អាច​ អញ្ជើញសមាជិកដោយប្រើប្រាស់​ Sabay account របស់​សមា​ជិក​​ហើយ​​ធ្វើ​​ការ​​រង់​​ចាំ​​សមា​ជិក​​យ​ល់ព្រម​។​ទាល់​​តែ​​ សមា​ជិក​​ទាំង​អស់​យល់​​ព្រម​​​ទាំង​​អស់​​គ្នា​​ទើប​ការ​ចុះ​ឈ្មោះ​នេះ​ចប់ ​សព្វ​គ្រប់​។
  • អ្នក​ប្រកួត​ទាំង​អស់​ត្រូវ​តែ​ប្រើ​ប្រាស់​​ Sabay account​​ ដែល​បាន​ចុះ​ឈ្មោះ​សំរាប់​ធ្វើ​ការ​ប្រកួត​នៅ​ពេល​ដែល​ប្រកួត​។
  • ក្រោយពេលការចុះឈ្មោះត្រូវបានបញ្ចប់ ក្រុមដែលជាប់ឈ្មោះជាក្រុមប្រកួត​និង​ក្រុម​ដែល​ជាប់​ជា​ក្រុម​បម្រុង​អាច​ប្រើ​​ Sabay Account ដែល​​បាន​​ចុះ​​ឈ្មោះ​​ចូល​​ទៅ​កម្សាន្ត​ជា​មួយ​ New World (CCC)​​របស់​​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន។
  • របៀបចុះឈ្មោះប្រកួត

លក្ខ័ណ្ឌក្នុងការប្រកួត

ទីតាំងនែការប្រកួត(និងមកដល់ក្នុងពេលឆាប់ៗនេះ)

សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត

  • អ្នក​កម្សាន្ត​អាច​​ប្រើ​ប្រាស់​ mysabay account ដែល​​បាន​​ចុះ​ឈ្មោះ​ដើម្បី​ Login ចូល​ទៅ​កាន់​​ New World CCC របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ដើម្បី​ធ្វើ​ការ​កម្សាន្ត​សាក​ល្បង​ ចំណែក​ឯ​កម្រិត​តួអង្គ​និង​សម្ភារៈ​ជា​ច្រើន​អ្នក​កម្សាន្ត​អាច​​ស្វែង​រក​បាន​នៅ​ក្នុង​ Book of Event។
  • រាល់សម្ភារៈដែលបើកចេញពី Book of Event អ្នក​កម្សាន្ត​អាច​ប្រើ​ប្រាស់​បាន ​ក្រៅ​ពី​នេះ​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​ អ្នក​កម្សាន្ត​ទទួល​យក​បាន​ពី​បេសកកម្មផ្សេងៗ​ទៀត​មិន​អាច​ប្រើ​ប្រាស់​បាន​ ទេ​។ ចុច​​ត្រង់​​នេះ​សំរាប់​ពត៌​មាន​សម្ភារៈ​ដែល​អាច​ប្រើ​ប្រាស់​បាន​

លក្ខ័ណនៅពេលប្រកួត

  • ប្រសិន​បើ​អវត្តមានសមាជិក​ឬប្រធានក្រុម​នៅ​​ពេលដល់ម៉ោង​ប្រកួត​​យើង​និង​ទុក​ពេល​១០នាទី​អោយ​ក្រុម​នោះ​សំរាប់​ការ​ហៅ​សមា​ជិក​មក។
  • ​ប្រសិនបើ​ការ​ប្រកួតជាការប្រកួត​ដំបូង​ក្រុមដែលមានបញ្ហាសមាជិកអាច​ធ្វើ​ការ​ប្តូរ​សមា​ជិក​របស់ក្រុមបាន​។
  • អ្នក​ប្រកួតពុំអាចធ្វើការតម្លើងកម្រិត​ levelរបស់តួអង្តបានទេ។
  • ក្នុង​ការ​ប្រកួត​អ្នក​ប្រកួត​មិន​អាច​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ ក្រោយ​បាន​ទេ​បើ​ក្រុម​ណា​បាន​ប្រើ​ប្រាស់​និង​ទទួល​បរាជ័យ​ក្នុង​ការ​ ប្រកួត(លើកលែងករណីពិសេស)​។
  • តួ​អង្គទាំងអស់មិនអាច​ Buff ពីខាងក្រៅ​ combat stage បានទេ។
  • នៅ​ពេល​កំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយក្រុមផ្សេងបានទេ។
  • ​ពេល​​​ដែល​តួ​អង្គ​ត្រូវ​បាន​ស្លាប់​ម្ចាស់​តួ​អង្គ​ត្រូវ​រក្សា​ កន្លែង​អង្គុយ​របស់​ខ្លួន​មិន​អាច​ទៅ​ជួយ​ក្រុម​របស់​​​ខ្លួន​​ឬ​​ទៅ​​បញ្ជា​រតួ​អង្គ​របស់​សមាជិក​របស់​ក្រុម​ខ្លួន​ទេ​។
  • សមាជិក​របស់​ក្រុម​មួយ​មិន​អាច​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ផ្សេង​ទៀត​បាន​ទេ។
  • ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងសាខាដូចគ្នាក្នុងបក្សតែមួយបានទេ។
  • ចំពោះការប្រើប្រាស់​ hacks រឺក៏ crack software ត្រូវ​បាន​ហាម​ឃាត់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។អ្នក​ប្រកួត​អាច​ យក​សម្ភារៈដែល​ចាំ​បាច់​របស់​ខ្លួន​មក​ជា​មួយ​ដូច​ជា​Mouse​ ក៏ Keyboard​ ជាដើម។
  • ក្នុង​ករណី​នៅ​ពេល​កំពុង​ប្រកួត​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស ​ដោយ​ពុំ​បាន​ព្រៀង​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកួត​សា​ជា​ថ្មី​។ ប៉ុន្ដែ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​បង្ក​ដោយ​បេក្ខ​ជន​ផ្ទាល់​នោះ​ការ​ប្រកួត ​និង​ប្រព្រឹត្ត​ទៅ​ជា​បន្ត​។
  • អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។

រង្វាន់សំរាប់ក្រុមខ្លាំងប្រចាំខេត្តកំពង់ចាម

  • ជ័យលាភីលេខ១  ទទួលបានទឹកប្រាក់ ចំនួន $2,000

  • ជ័យលាភីលេខ២  ទទួលបានទឹកប្រាក់ ចំនួន $1,000

  • ក្រុម ​ជ័យ​លាភី​លេខ​១និង​លេខ​២​ប្រចាំ​ខេត្ត​នីមួយ​ៗ​និង​ទទួល​ បាន​សំបុត្រ​ពិសេស​ចូល​រួម​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​នៅ​រាជធានី​ ភ្នំពេញ

បញ្ជាក់​៖

  • Sabay នឹង​ទទួល​លើ​ថ្លៃ​ធ្វើ​ដំណើរ​ទៅមក ស្នាក់​នៅ និង​ម្ហូប​អាហារ​ក្នុង​អំឡុង​ពេល​ប្រកួត​ផ្ដាច់​ព្រ័ត្រនៅ​រាជធានី​ភ្នំពេញ។
  • ក្រុម ​ឬ​ក៏​សមាជិក​ក្នុង​ក្រុម​ដែល​ទទួល​បាន​ជ័យ​លាភី​​ក្នុង​ខេត្ត​​ក្រុង​​ណា​មួយ​ហើយ​ មិន​ត្រូវ​បាន​​អនុញ្ញត​អោយ​ចូល​រួម​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ខេត្ត​ក្រុង​​ផ្សេង​​​ទៀត​​បាន​ទេ​។

ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំ​ចាំ​បាច់​ជម្រាបជូន​ដំណឹង​ជាមុនហើយ​សម្រាប់ព័ត៌មានលំអិត​អាច​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​​លេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។