I. រយៈពេល ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ ២០១៤ រហូតដល់ ថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៤។ II.ដំណើរព្រឹត្តិការណ៍ តួអង្គនីមួយៗដែលមានកម្រិតចាប់ពី Level 70 ចូលបក្សរួចនិងទទួលបានពូជផ្កា Rose Seed (សម្រាប់តួអង្គស្រី) និងទឹកសន្សើម Dew (សម្រាប់តួអង្គប្រុស) តួអង្គនីមួយអាចធ្វើការដាំផ្កាកុលាបទាំងនេះបាននៅក្នុងក្រុងចំនួន៣ដូចជា៖ BianJing, ChengDu និង QuanZhou របៀបនៃការដាំគឺតម្រូវឱ្យ តួអង្គស្រីជាអ្នកដាំផ្កាចំណែកឯតួអង្គប្រុសជាអ្នកស្រោចទឹកសន្សើម ធ្វើយ៉ាងណាឱ្យផ្កាកុលាបដ៏ស្រស់ស្អាតរីកស្រស់បំព្រងដើម្បីឱ្យ តួអង្គស្រីកាច់យក តួអង្គទាំង២ត្រូវសហការគ្នាធ្វើយ៉ាងណាដើម្បីរក្សាផ្កានេះឱ្យបានល្អនៅពេលកំពុងដាំ ជាពិសេសតួអង្គប្រុសត្រូវធ្វើយ៉ាងណាស្រោចទឹកឱ្យគ្រប់ចំនួនកំណត់និងត្រូវបានពេលវេលា ប្រសិនបើពុំដូច្នេះទេផ្កានោះនិងត្រូវបាត់ជាក់ជាពុំខាន នៅពេលដែលស្រោចទឹកសន្សើមគ្រប់ចំនួនកំណត់ហើយ តួអង្គស្រីអាចកាច់ផ្កានោះយកដើម្បីទទួលបានបទពិសោធន៍រួមទាំង រង្វាន់ផ្សេងៗ បញ្ជាក់៖ រាល់ពេលតួអង្គប្រុសធ្វើការស្រោចទឹកសន្សើមទៅលើ់ផ្កាកូលាបនិងទទួលបាន Lover Stone ចំនួន២ សម្រាប់បង្កើតជា Wishing Rock (សម្ភារៈសម្រាប់ចូលរួមជាមួយព្រឹត្តិការណ៍ wishing Rock) III.រង្វាន់ នៅពេលដែលតួអង្គស្រីកាច់ផ្កានោះនិងទទួលបានបទពិសោធន៍ 800,000 Exp “Gift […]