ការប្រកួតដ៏ធំនិងអស្ចារ្យប្រចាំឆ្នាំ២០១៣ដែលលោកអ្នកទន្ទឹងរង់ចាំជាយូរមកហើយនោះឥឡូវនេះបានមកដល់ហើយ!គឺការប្រកួតស្វែងរកជើងឯកJXII (CCC)ប្រចាំឆ្នាំ២០១៣។ រួសរាន់ឡើងរៀបចំក្រុមរបស់អ្នក ដើម្បីចូលប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៍ធំ និងអស្ចារ្យមួយនេះ ហើយនេះគឺជាឪកាសដ៏កម្រក្នុងការបញ្ចេញ សមត្ថភាពប្រយុទ្ធគ្នាលើសមរភូមិអនឡាញដែលគ្មានដែនកំណត់នេះដែរ។ ការប្រកួត មាន ចំនួន១៦ក្រុមក្នុងក្រុមនិមួយៗមាន សមាជិកចំនួន៥នាក់។ក្រុមដែលចូលរួមការប្រកួតនេះគឺសុទ្ធតែជាក្រុមខ្លាំងដែលត្រូវឆ្លងកាត់វគ្គជម្រុះប្រចាំខេត្តក្រុងដូចខាងក្រោម៖
I-កម្មវិធីប្រកួត
បញ្ជាក់៖
- ក្រុមឬក៏សមាជិកក្នុងក្រុមដែលទទួលបានជ័យលាភីក្នុងខេត្តក្រុងណាមួយហើយមិនត្រូវបានអនុញ្ញតអោយចូលរួមក្នុងការប្រកួតជម្រុះប្រចាំខេត្តក្រុងផ្សេងទៀតបានទេ។
II-ការបរិច្ឆេទនៃការប្រកួតផ្តាច់ព្រ័ត្រ
១៦ក្រុមដែលជាម្ចាស់ជើងឯកប្រចាំខេត្តក្រុងរបស់ខ្លួននិងត្រូវមកចូលរួមការប្រកួតផ្តាច់ព្រ័ត្រដើម្បីស្វែងរកជើងឯកប្រចាំប្រទេសដែលប្រព្រឹត្តិនៅរាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែវិច្ឆិកានិងទី១ ខែធ្នូ ឆ្នាំ២០១៣។
III-របៀបប្រកួតនិងការគិតពិន្ទុសម្រាប់ការប្រកួត
ការប្រកួតនេះនិងត្រូវបែងចែកជា៥ជុំដែលមានដូចខាងក្រោម៖
- ជុំទី១ ៖ ប្រកួតជម្រុះ១៦ក្រុមជ្រើសយកតែ៨ក្រុមដែលជាក្រុមខ្លាំងដើម្បីឡើងទៅ កាន់វគ្គបន្ទាប់(ការប្រកួតវិលជុំក្នុងពូល)
- ជុំទី២ ៖ ជម្រុះក្រុមទាំង៨ជ្រើសយក៤ក្រុមដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(ការប្រកួតចាញ់ធ្លាក់)
- ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ (ការប្រកួតចាញ់ធ្លាក់)
- ការប្រកួតស្វែងរកជយលាភីលេខ៣ (ការប្រកួតចាញ់ធ្លាក់)
- ការប្រកួតផ្តាច់ព្រ័ត្រ (ការប្រកួតចាញ់ធ្លាក់)
១-លក្ខ័ណក្នុងការប្រកួតវិលជុំក្នុងពូល
ក្នុងជុំនេះក្រុមដែលចូលរួមទាំង១៦ក្រុមនឹងត្រូវបែងចែកជា៤ពូលដែល ក្នុងពូលនីមួយ ៗមាន៤ក្រុម។ការបែងចែកក្រុមចូលទៅក្នុងពូលនិមួយៗគឺ ទៅតាមការចាប់ឆ្នោតរបស់ប្រធានក្រុមដែលអ្នកតំណាងអោយក្រុម របស់ខ្លួន។ហើយក្រុមទាំង៤នៅក្នុងពូលនិមួយៗត្រូវធ្វើការ ប្រកួតវិលជុំ(ជួបគ្នាម្ដងម្នាក់)ដើម្បីធ្វើការសន្សំពិន្ទុរក ក្រុមដែលមានចំណាក់ថ្នាក់លេខ១និងលេខ២នៅក្នុងពូលដើម្បីឈានទៅ ធ្វើការ ប្រកួតនៅវគ្គបន្ទាប់។
- នៅក្នុងការប្រកួត វិលជុំក្នុងពូលក្រុមនីមួយៗ ក្រុមទាំងអស់ត្រូវធ្វើការប្រកួតម្នាក់៣ប្រកួត(ជួបគ្នាម្នាក់ ម្ដង)។
ខាងក្រោមនេះជាតារាងនៃការជួបប្រកួតគ្នារបស់ក្រុមទាំងអស់ក្នុងពូល A
Group A |
No |
Date |
Time |
Team Name |
Result |
VS |
Result |
Team Name |
A1 |
Sep-13 |
20 M |
Team A 1 |
|
– |
|
Team A 2 |
A2 |
Sep-13 |
20 M |
Team A 3 |
|
– |
|
Team A 4 |
A3 |
Sep-13 |
20 M |
Team A 1 |
|
– |
|
Team A 3 |
A4 |
Sep-13 |
20 M |
Team A 2 |
|
– |
|
Team A 4 |
A5 |
Sep-13 |
20 M |
Team A 1 |
|
– |
|
Team A 4 |
A6 |
Sep-13 |
20 M |
Team A 2 |
|
– |
|
Team A 3 |
- ការប្រកួតរវាងក្រុមនិងក្រុម (៥នាក់ទល់និង៥នាក់)
- ការប្រកួតនៅក្នុងcombat stage Arena to Heaven ក្នុងក្រុងChengdu ឬ ក៏ QuanZhou រវាងពីរក្រុមផ្សេងគ្នា
- ក្រុមដែលបានវាយសម្លាប់តួអង្គទាំងអស់របស់ក្រុមក្រុមម្ខាងទៀត អស់គឺជាក្រុមដែលឈ្នះនិងទទួលបានពិន្ទុ(ក្នុងរយៈពេល១៥នាទី) ដែលពិន្ទុនោះគឺអាស្រ័យទៅលើការសេសសល់នៃសមាជិកក្នុងក្រុមដែល ឈ្នះ
ឧទាហរណ៍៖
- ក្រុម A ប្រកួតឈ្នះក្រុម B ហើយសមាជិកសល់៥រូបនោះនឹងទទួលបាន៥ពិន្ទុ
- ក្រុម A ប្រកួតឈ្នះក្រុម B តែសមាជិកសល់៤រូបនោះនឹងទទួលបាន៤ពិន្ទុ
- ក្រុម A ប្រកួតឈ្នះក្រុម B តែសមាជិកសល់៣រូបនោះនឹងទទួលបាន៣ពិន្ទុ
- ក្នុង ករណីក្រុមទាំង២ប្រកួតស្មើគ្នាហើយចំនួនតួអង្គរបស់ក្រុមនិមួយៗដែល សេសសល់ក៏ស្មើគ្នានោះក្រុមទាំង២ម្ខាងៗនឹងទទួលបាន១ពិន្ទុ ស្មើគ្នា
- ក្នុងករណីក្រុមទាំង២ប្រកួតស្មើគ្នាតែចំនួន តួអង្គរបស់ក្រុមនិមួយៗដែលសេសសល់ខុសគ្នានោះពិន្ទុនឹងធ្វើការប្រគល់ ជូនទៅក្រុមដែលនៅសល់តួអង្គច្រើនជាង។ ដោយក្រុមរបស់គាត់និងទទួលបានពិន្ទុស្មើនិងចំនួនតួអង្គរបស់ក្រុមខ្លួនដែលនៅសល់ ដកនិងចំនួនតួអង្គដែលនៅសល់របស់ក្រុមម្ខាង។
ឧទាហរណ៍៖
-ក្រុម A សល់សមាជិក៤ ហើយក្រុម B សល់សមាជិក៣ នោះក្រុម A និងទទួលបាន១ពិន្ទុ
បញ្ជាក់៖
- ក្រុមដែលប្រកួតស្មើហើយសល់សមាជិកតិចជាងក្រុមម្ខាងទៀតមិនទទួលបានពិន្ទុឡើយ
- ក្រុមដែលចាញ់ក្នុងការប្រកួតនឹងមិនទទួលបានពិន្ទុឡើយ
- ក្រុមដែលបានលេខ១និងលេខ២ក្នុងពូលរបស់ខ្លួននិងឡើងទៅកាន់វគ្គបន្ទាប់។
បន្ទាប់ ពីរកបានក្រុមលំដាប់កំពូលនៅក្នុងពូលនីមួយៗហើយក្រុមទាំងនោះនឹង ត្រូវធ្វើការប្រកួតតាមរូបមន្តដូចរូបភាពខាងក្រោម៖
២-លក្ខ័ណក្នុងការប្រកួតចាញ់ធ្លាក់
- ការប្រកួតរវាងក្រុមនិងក្រុម (៥នាក់ទល់និង៥នាក់)។
- ការប្រកួតនៅក្នុងcombat stage Arena to Heaven ក្នុងក្រុងChengdu ឬ ក៏ QuanZhou រវាងពីរក្រុមផ្សេងគ្នា។
- ក្រុមដែលបានវាយសម្លាប់តួអង្គទាំងអស់របស់ក្រុមក្រុមម្ខាងទៀតអស់និងទទួលបាន១ពិន្ទុ(ក្នុងរយៈពេល១៥នាទី)
- ប្រសិន បើម៉ោងនៃការប្រកួតត្រូវបញ្ចប់តែមិនទាន់មានក្រុមណាអាចវាយ សម្លាប់តួអង្គរបស់ក្រុមម្ខាងទៀតអស់ទេនោះ។ យើងនិងឱ្យ១ពិន្ទុទៅក្រុមណាដែលនៅសល់តួអង្គច្រើនជាងក្រុមម្ខាងទៀត។តែ បើសិនចំនួនតួអង្គ ក្រុមទាំង២ស្មើគ្នាទៀតនោះ។ក្រុមទាំងពីរនិងធ្វើការប្រកួត ម្តង ទៀត ។ការប្រកួតលើកទី២នេះអ្នកប្រកួតនិមួយៗអាចប្រើប្រាស់ក្បាច់គុនចុង ក្រោយរបស់តួ អង្គរបស់ ខ្លួនបាន១ដង។បើមានអ្នកប្រើប្រាស់២ដងក្រុមនោះ និងចាញ់ក្នុងការប្រកួត។
- ការប្រកួតមានចំនួន៣ដងក្រុមណាដែលទទួលបានពិន្ទុជាក្រុមដែលទទួលបានជ័យជំនៈ។
IV-សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត
- អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ Sabay Account ដែលបានចុះឈ្មោះចូលទៅកាន់ New World (CCC)របស់និស្ស័យស្នេហ៍ដាវទេព។ដែលអាចទទួលបានតួអង្គដែល មានកម្រិត៩០និងសម្ភារៈជាច្រើនទៀតសម្រាប់ការប្រកួតនេះ។
បញ្ជាក់៖ ចំពោះអ្នកដែលប្រើ Sabay Account ថ្មីចុះឈ្មោះប្រកួតដាច់ខាត់ត្រូវធ្វើការ
Enable service JX2 ជាមុនសិន ទើបអាច log ចូលទៅកាន់ New World (CCC)បាន។
V-លក្ខ័ណនៅពេលប្រកួត
- ប្រសិនបើអវត្តមានសមាជិកឬប្រធានក្រុមនៅពេលដល់ម៉ោងប្រកួតយើងនិងទុកពេល១០នាទីអោយក្រុមនោះសំរាប់ការហៅសមាជិកមក។
- ប្រសិនបើការប្រកួតជាការប្រកួតដំបូងក្រុមដែលមានបញ្ហាសមាជិកអាចធ្វើការប្តូរសមាជិករបស់ក្រុមបាន។
- អ្នកប្រកួតពុំអាចធ្វើការតម្លើងកម្រិត levelរបស់តួអង្ត នៅពេលដែលកំពុងប្រកួតបានទេ។
- ក្នុងការប្រកួតអ្នកប្រកួតមិនអាចប្រើប្រាស់ក្បាច់គុនចុងក្រោយបានទេលើកលែងតែករណីពិសេស (ស្មើគ្នា) ។
- តួអង្គទាំងអស់មិនអាច Buff ពីខាងក្រៅ combat stage បានទេ។
- មិនអនុញ្ញាតិឲ្យប្រើប្រាស់ពាក្យមិនគួរគប្បីក្នុងការប្រកួត ហើយនៅពេលកំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយក្រុមម្ខាងទៀតបានទេ។
- ពេលដែលតួអង្គត្រូវបានបាត់បង់ឱកាស(ស្លាប់)ម្ចាស់តួអង្គត្រូវរក្សា កន្លែងអង្គុយរបស់ខ្លួនមិនអាចទៅជួយសមាជិកក្រុមរបស់ខ្លួនឬទៅបញ្ជារតួអង្គរបស់សមាជិករបស់ក្រុមខ្លួនទេ។
- សមាជិករបស់ក្រុមមួយមិនអាចចូលរួមជាសមាជិករបស់ក្រុមផ្សេងទៀតបានទេ។
- ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងបក្សដែលមានសាខាដូចគ្នាបានទេ។
- ចំពោះការប្រើប្រាស់ hacks រឺក៏ crack software និងបង្កចំនុចអវិជ្ជមាន (Bug) ដែលត្រូវបានហាមឃាត់និងត្រូវចាញ់ដោយស្វ័យប្រវត្តិ។
- អ្នកប្រកួតអាច យកសម្ភារៈដែលចាំបាច់របស់ខ្លួនមកជាមួយដូចជាMouse ក៏ Keyboard ជាដើម។
- ក្នុងករណីនៅពេលកំពុងប្រកួតមានបញ្ហារអាក់រអួលផ្នែកបច្ចេកទេស ដោយពុំបានព្រៀងនោះនឹងតម្រូវឲ្យធ្វើការប្រកួតសាជាថ្មី។ ប៉ុន្ដែក្នុងករណីដែលបញ្ហានេះបង្កដោយបេក្ខជនផ្ទាល់នោះការប្រកួត និងប្រព្រឹត្តទៅជាបន្តជាមួយសមាជិកដែលនៅសល់។
- អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។
VI-រង្វាន់(និងមកដល់ក្នុងពេលឆាប់ៗនេះ)
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជម្រាបជូនដំណឹងជាមុនហើយសម្រាប់ព័ត៌មានលំអិតអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។