ការ​ប្រកួតដ៏ធំនិងអស្ចារ្យប្រចាំឆ្នាំ២០១៣ដែលលោកអ្នកទន្ទឹងរង់ចាំជាយូរមកហើយ​នោះ​ឥឡូវ​នេះ​បាន​មក​ដល់​ហើយ​!គឺ​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​JXII (CCC)​​ប្រចាំ​ឆ្នាំ២០១៣។  រួសរាន់​ឡើង​រៀប​ចំ​ក្រុម​របស់​អ្នក ​ដើម្បី​​​ចូល​​ប្រកួត​​ក្នុង​ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​ដ៍​ធំ​ និង​អស្ចារ្យ​មួយ​នេះ​ ហើយ​​នេះ​គឺ​ជា​​ឪកាស​ដ៏​កម្រ​ក្នុង​ការ​បញ្ចេញ​ សមត្ថ​​ភាព​​ប្រយុទ្ធ​​គ្នា​​លើ​ស​មរ​ភូមិ​​អនឡាញ​​ដែល​​គ្មាន​​ដែន​​កំណត់​​នេះ​ដែរ​។​ ការ​ប្រកួត មាន ចំនួន១៦ក្រុម​​ក្នុង​ក្រុម​និមួយៗ​មាន ​សមាជិក​ចំនួន​៥​នាក់។​ក្រុម​ដែល​ចូល​រួម​ការ​ប្រកួត​នេះគឺសុទ្ធតែ​ជា​ក្រុម​ខ្លាំង​ដែល​​ត្រូវ​​ឆ្លង​​កាត់​វគ្គ​​ជម្រុះប្រចាំខេត្តក្រុងដូចខាងក្រោម៖

I-កម្មវិធីប្រកួត

បញ្ជាក់៖
  • ក្រុម​ឬ​ក៏​សមាជិក​ក្នុង​ក្រុម​ដែល​ទទួល​បាន​ជ័យ​លាភី​ក្នុង​ខេត្តក្រុង​​ណា​មួយ​ហើយ​មិន​ត្រូវ​បាន​​អនុញ្ញត​អោយ​ចូល​រួម​​ក្នុង​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ខេត្ត​​ក្រុង​ផ្សេង​ទៀត​បាន​ទេ​។

II-ការបរិច្ឆេទនៃការប្រកួតផ្តាច់ព្រ័ត្រ

    ១៦​ក្រុម​ដែលជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ខេត្ត​ក្រុង​របស់​ខ្លួន​និង​ត្រូវ​មក​ចូល​រួម​ការ​ប្រកួត​ផ្តាច់​​ព្រ័ត្រ​ដើម្បី​ស្វែង​រក​ជើង​ឯក​ប្រចាំ​ប្រទេស​​ដែល​ប្រព្រឹត្តិ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​នៅ​ថ្ងៃ​ទី ​៣០ ខែវិច្ឆិកា​និង​ទី១ ​ខែ​ធ្នូ ​​​​ឆ្នាំ​២០១៣​។

III-របៀបប្រកួតនិងការគិតពិន្ទុសម្រាប់ការប្រកួត

    ការ​ប្រកួត​នេះនិង​ត្រូវ​បែង​ចែក​ជា​៥ជុំ​ដែល​មាន​ដូច​ខាង​ក្រោម​៖

    • ជុំទី១ ៖​ ប្រកួតជម្រុះ១៦ក្រុមជ្រើស​យក​តែ៨ក្រុមដែលជា​ក្រុម​ខ្លាំង​ដើម្បី​ឡើ​ង​ទៅ​ កាន់​​វគ្គ​បន្ទាប់​(ការ​ប្រកួត​វិល​ជុំ​ក្នុង​ពូល​)
    • ជុំទី២ ៖​ ជម្រុះ​ក្រុម​ទាំង​៨​​ជ្រើស​យក​៤​ក្រុម​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​(ការ​ប្រកួត​ចាញ់​ធ្លាក់​)
    • ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ (ការ​ប្រកួត​ចាញ់​ធ្លាក់​)
    • ការ​ប្រកួត​ស្វែង​រក​ជយ​លាភី​លេខ៣​​ (ការ​ប្រកួត​ចាញ់​ធ្លាក់​)
    • ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ (ការ​ប្រកួត​ចាញ់​ធ្លាក់​)

១-​​លក្ខ័ណ​ក្នុង​ការ​ប្រកួត​​វិល​ជុំ​ក្នុង​ពូល

​ ក្នុងជុំនេះក្រុមដែល​ចូល​រួម​​ទាំង​​១៦ក្រុម​នឹង​​ត្រូវ​​បែង​ចែក​ជា៤ពូលដែល ​ក្នុង​ពូល​នីមួយ ​ៗ​មាន​៤​ក្រុម។ការ​​បែង​​ចែក​​ក្រុម​​ចូល​​ទៅ​​ក្នុង​​ពូល​​និមួយ​ៗ​​គឺ​​ ទៅ​​​តាម​​ការ​​ចាប់​​​ឆ្នោត​របស់​ប្រធាន​ក្រុម​ដែល​អ្នក​​តំណាង​អោយ​ក្រុម​ របស់​ខ្លួន។​ហើយ​​ក្រុម​​ទាំង​​៤​​នៅ​​ក្នុង​​​ពូល​​​និមួយៗ​ត្រូវ​ធ្វើ​ការ ​ ប្រកួត​វិល​ជុំ​(ជួប​គ្នា​​ម្ដងម្នាក់​)​ដើម្បី​ធ្វើ​ការ​សន្សំ​ពិន្ទុ​រក​ ក្រុម​ដែល​មាន​ចំណាក់​ថ្នាក់​លេខ​១​និងលេខ២នៅ​ក្នុង​​ពូល​​ដើម្បី​​ឈាន​​ទៅ​ ​ធ្វើ​​ការ​​ ប្រកួត​​នៅ​​វគ្គ​​បន្ទាប់​។

    • នៅ​ក្នុង​ការ​ប្រកួត​ វិល​ជុំ​ក្នុង​ពូល​ក្រុម​នីមួយ​ៗ​ ក្រុម​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ប្រកួត​ម្នាក់​៣​ប្រកួត​(ជួប​គ្នា​ម្នាក់​ ម្ដង)។
      ខាង​ក្រោម​នេះ​ជា​តារាង​នៃ​ការ​ជួប​ប្រកួត​គ្នា​របស់​ក្រុម​ទាំង​អស់​ក្នុង​ពូល​ A

      Group A
      No Date Time Team Name Result VS Result Team Name
      A1 Sep-13 20 M Team A 1 Team A 2
      A2 Sep-13 20 M Team A 3 Team A 4
      A3 Sep-13 20 M Team A 1 Team A 3
      A4 Sep-13 20 M Team A 2 Team A 4
      A5 Sep-13 20 M Team A 1 Team A 4
      A6 Sep-13 20 M Team A 2 Team A 3
    • ការប្រកួតរវាងក្រុមនិង​ក្រុម ​(៥នាក់ទល់និង៥នាក់)
    • ការប្រកួតនៅក្នុង​combat stage Arena to Heaven ក្នុងក្រុងChengdu​ ឬ​ ក៏ QuanZhou​ រវាង​ពីរ​ក្រុម​ផ្សេង​គ្នា​
    • ក្រុមដែលបានវាយសម្លាប់តួអង្គទាំងអស់របស់ក្រុមក្រុមម្ខាងទៀត ​អស់​គឺ​ជា​ក្រុម​ដែល​ឈ្នះ​និង​ទទួល​បាន​ពិន្ទុ(ក្នុង​រយៈ​ពេល​១៥​នាទី)​​ ដែល​ពិន្ទុ​នោះ​គឺ​អាស្រ័យ​ទៅ​លើ​​ការ​សេសសល់​នៃ​​សមាជិក​​ក្នុង​ក្រុម​ដែល​ ឈ្នះ​
      ឧទាហរណ៍៖
      -​ ក្រុម A ប្រកួត​ឈ្នះ​ក្រុម​ B ហើយ​សមាជិក​សល់​៥រូប​នោះនឹង​ទទួល​បាន​៥ពិន្ទុ
      -​ ក្រុម A ប្រកួត​ឈ្នះ​ក្រុម​ B តែ​សមាជិក​សល់​៤រូប​នោះនឹង​ទទួល​បាន​៤ពិន្ទុ
      -​ ក្រុម A ប្រកួត​ឈ្នះ​ក្រុម​ B តែ​សមាជិក​សល់​៣រូប​នោះនឹង​ទទួល​បាន​៣ពិន្ទុ
    • ក្នុង ​ករណី​ក្រុម​ទាំង​២​ប្រកួត​ស្មើ​គ្នា​ហើយ​​ចំនួន​តួអង្គរបស់ក្រុមនិមួយៗ​ដែល ​សេសសល់​ក៏​ស្មើ​គ្នា​នោះ​ក្រុម​ទាំង​២​ម្ខាង​ៗ​​នឹង​ទទួល​បាន​១ពិន្ទុ​ ស្មើគ្នា
    • ក្នុង​ករណី​ក្រុម​ទាំង​២​ប្រកួត​ស្មើ​គ្នា​​តែចំនួន​ តួអង្គរបស់ក្រុមនិមួយៗ​ដែល​សេសសល់​ខុស​គ្នា​នោះ​ពិន្ទុ​នឹង​ធ្វើ​ការ​ប្រគល់ ​ជូន​ទៅ​ក្រុម​ដែល​នៅសល់តួអង្គ​ច្រើន​ជាង។​ ដោយក្រុមរបស់គាត់និងទទួលបានពិន្ទុស្មើនិងចំនួនតួអង្គរបស់ក្រុមខ្លួនដែលនៅសល់ ​ដក​និងចំនួនតួអង្គដែលនៅសល់របស់ក្រុមម្ខាង​។
      ឧទាហរណ៍៖
      -ក្រុម​ A ​សល់​សមាជិក៤ ហើយ​ក្រុម B សល់​សមាជិក៣ នោះ​ក្រុម​ A និង​ទទួល​បាន​១ពិន្ទុ

បញ្ជាក់៖

    • ក្រុម​ដែល​​ប្រកួត​ស្មើ​ហើយ​សល់​សមាជិក​តិច​ជាង​ក្រុម​ម្ខាង​ទៀត​មិន​ទទួល​បាន​ពិន្ទុឡើយ
    • ក្រុម​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​នឹង​មិន​ទទួល​បាន​ពិន្ទុ​ឡើយ
    • ក្រុមដែលបានលេខ១និងលេខ២ក្នុងពូលរបស់ខ្លួននិងឡើងទៅកាន់វគ្គបន្ទាប់។

បន្ទាប់ ​ពី​រក​បាន​ក្រុម​លំដាប់​កំពូល​នៅ​ក្នុង​ពូល​នីមួយ​ៗហើយ​ក្រុម​ទាំង​នោះ​នឹង ​ត្រូវ​ធ្វើ​ការ​ប្រកួត​តាម​រូបម​ន្ត​ដូច​រូប​ភាព​ខាង​ក្រោម៖

២-​​លក្ខ័ណ​ក្នុង​ការ​ប្រកួតចាញ់ធ្លាក់

    • ការប្រកួតរវាងក្រុមនិង​ក្រុម ​(៥នាក់ទល់និង៥នាក់)។
    • ការប្រកួតនៅក្នុង​combat stage Arena to Heaven ក្នុងក្រុងChengdu​ ឬ​ ក៏ QuanZhou​ រវាង​ពីរ​ក្រុម​ផ្សេង​គ្នា​។
    • ក្រុមដែលបានវាយសម្លាប់តួអង្គទាំងអស់របស់ក្រុមក្រុមម្ខាងទៀតអស់និងទទួលបាន១ពិន្ទុ(ក្នុង​រយៈ​ពេល​១៥​នាទី​)
    • ប្រសិន ​បើ​ម៉ោង​នៃ​ការ​ប្រកួត​ត្រូវ​បញ្ចប់​តែ​មិន​ទាន់​មាន​ក្រុម​ណា​អាច​វាយ​ សម្លាប់​តួអង្គ​របស់​ក្រុម​ម្ខាង​ទៀត​អស់​ទេ​នោះ​។ យើងនិងឱ្យ១ពិន្ទុទៅក្រុមណាដែលនៅសល់​តួ​អង្គ​ច្រើន​ជាង​ក្រុម​ម្ខាង​ទៀត។តែ​ បើ​សិន​ចំនួន​តួអង្គ​ ក្រុម​​ទាំង២​​ស្មើ​​គ្នា​ទៀត​នោះ​។​ក្រុម​ទាំង​ពីរ​និង​ធ្វើ​ការ​ប្រកួត​ ម្តង​ ទៀត​ ។ការប្រកួតលើកទី២នេះអ្នក​ប្រកួត​និមួយៗអាច​​ប្រើ​​ប្រាស់​​ក្បាច់​​គុន​​ចុង ​​ក្រោយ​​របស់​​តួ​ អង្គ​​របស់​ ​ខ្លួន​​បាន​​១​​ដង​​។​បើ​មាន​អ្នក​ប្រើ​ប្រាស់​២​ដង​ក្រុម​នោះ ​និង​ចាញ់​ក្នុង​ការ​ប្រកួត​។
    • ការប្រកួតមានចំនួន៣ដងក្រុមណាដែលទទួលបានពិន្ទុជាក្រុមដែលទទួលបានជ័យជំនៈ។

IV-សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត

  • អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ​ Sabay Account ដែល​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ New World (CCC)​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ដែល​អាច​ទទួល​បាន​តួ​អង្គ​ដែល ​មាន​កម្រិត​​៩០​​និង​សម្ភារៈ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ប្រកួត​នេះ។​
បញ្ជាក់៖ ចំពោះ​អ្នក​ដែល​ប្រើ​ Sabay Account​ ថ្មី​ចុះ​ឈ្មោះ​ប្រកួត​ដាច់​ខាត់​ត្រូវ​ធ្វើ​ការ Enable service JX2​ ជាមុនសិន ទើបអាច log ចូល​​​ទៅកាន់​ New World (CCC)បាន។

V-លក្ខ័ណនៅពេលប្រកួត

  • ប្រសិន​បើ​អវត្តមានសមាជិក​ឬប្រធានក្រុម​នៅ​​ពេលដល់ម៉ោង​ប្រកួត​​យើង​និង​ទុក​ពេល​១០នាទី​អោយ​ក្រុម​នោះ​សំរាប់​ការ​ហៅ​សមា​ជិក​មក។
  • ​ប្រសិនបើ​ការ​ប្រកួតជាការប្រកួត​ដំបូង​ក្រុមដែលមានបញ្ហាសមាជិកអាច​ធ្វើ​ការ​ប្តូរ​សមា​ជិក​របស់ក្រុមបាន​។
  • អ្នក​ប្រកួតពុំអាចធ្វើការតម្លើងកម្រិត​ levelរបស់តួអង្ត នៅពេលដែលកំពុងប្រកួតបានទេ។
  • ក្នុង​ការ​ប្រកួត​អ្នក​ប្រកួត​មិន​អាច​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ​បាន​ទេ​លើក​លែង​តែ​ករណី​ពិសេស (ស្មើគ្នា) ។
  • តួ​អង្គទាំងអស់មិនអាច​ Buff ពីខាងក្រៅ​ combat stage បានទេ។
  • មិន​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ពាក្យ​មិន​គួរ​គប្បី​ក្នុង​ការ​ប្រកួត​ ហើយ​នៅ​ពេល​កំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយក្រុម​ម្ខាង​ទៀត​បានទេ។
  • ​ពេល​​​ដែល​តួ​អង្គ​ត្រូវ​បាន​បាត់​បង់​ឱកាស(ស្លាប់)​​ម្ចាស់​តួ​អង្គ​ត្រូវ​រក្សា​ កន្លែង​អង្គុយ​របស់​ខ្លួន​មិន​អាច​ទៅ​ជួយ​សមាជិក​ក្រុម​របស់​​​ខ្លួន​​ឬ​​ទៅ​​បញ្ជា​រតួ​អង្គ​របស់​សមាជិក​របស់​ក្រុម​ខ្លួន​ទេ​។
  • សមាជិក​របស់​ក្រុម​មួយ​មិន​អាច​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ផ្សេង​ទៀត​បាន​ទេ។
  • ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងបក្ស​ដែល​មាន​សាខាដូចគ្នាបានទេ។
  • ចំពោះការប្រើប្រាស់​ hacks រឺក៏ crack software និងបង្កចំនុច​អវិជ្ជមាន​ (Bug) ដែល​ត្រូវ​បាន​ហាម​ឃាត់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។
  • អ្នក​ប្រកួត​អាច​ យក​សម្ភារៈដែល​ចាំ​បាច់​របស់​ខ្លួន​មក​ជា​មួយ​ដូច​ជា​Mouse​ ក៏ Keyboard​ ជាដើម។
  • ក្នុង​ករណី​នៅ​ពេល​កំពុង​ប្រកួត​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស ​ដោយ​ពុំ​បាន​ព្រៀង​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកួត​សា​ជា​ថ្មី​។ ប៉ុន្ដែ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​បង្ក​ដោយ​បេក្ខ​ជន​ផ្ទាល់​នោះ​ការ​ប្រកួត ​និង​ប្រព្រឹត្ត​ទៅ​ជា​បន្ត​ជា​មួយ​សមាជិក​ដែល​នៅ​សល់។
  • អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។

VI-រង្វាន់(​និងមកដល់ក្នុងពេលឆាប់ៗនេះ)

  • ជ័យលាភីទី១:
  • ជ័យលាភីទី២:

ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំ​ចាំ​បាច់​ជម្រាបជូន​ដំណឹង​ជាមុនហើយ​សម្រាប់ព័ត៌មានលំអិត​អាច​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​​លេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។