ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​សំណូម​ពរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​កម្សាន្ត​ជា​ច្រើន​នៅ​ក្នុង​នគរ​ ចេនឡានិង​ហ្វូ​ណន​ ក្នុង​ការស្នើរ​ឱ្យធ្វើ​ការ​រួម​បញ្ចូល​នគរ​ទាំង​ពីរ​ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​អ្នក​កម្សាន្ត​នៅ​ក្នុង​នគរ​ទាំង​ពីរ​បាន​រីក​រាយ​កម្សាន្ត​ជាមួយ​គ្នា ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក បង្កើន​ភាព​សប្បាយ​រីក​រាយ​ក្នុង​ការ​កម្សាន្ត​និង សហការ​គ្នាសម្រេច​គោល​ដៅ​ក្នុង​ការ​​បំពេញ​បេសកកម្ម​ផ្សេង​ៗយ៉ាង​ងាយ​ស្រួល​នោះ។ ឥឡូវ​នេះ ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ បាន​សម្រេច​ធ្វើ​ការ​ច្របាច់​បញ្ចូល​នគរ​ទាំង​ពីរ​ ដោយ​នឹង​ធ្វើ​ការ​ចាប់​ផ្ដើម​​បង្រួម​នគរ​ទាំង​ពីរ​នេះ​នៅ​ថ្ងៃ​ទី ២៩​ខែ​មិនា​ខាង​មុខ​នេះ។

 

ក្នុង​រយៈ​ពេល​ដែល​ក្រុម​ការ​ងារ​កំពុង​ធ្វើការ​បង្រួប​បង្រួម​នគរ​ទាំង​ពីរ  អ្នក​កម្សាន្ត​ពុំ​អាច​ធ្វើ​ការចូល​​កម្សាន្ត​នៅ​ក្នុង​នគរ​ទាំង​​ពីរ​​ (ចេនឡា និង ហ្វូណន) នេះ​បាន​ទេ ហើយ​បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​​បញ្ចូល​គ្នា​បានដោយ​​​ជោគជ័យ​ជា​ស្ថាពរ​​​ហើយ​ នោះ​អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​ចូល​កម្សាន្ត​បាន​ជា​ធម្មតា​វិញ។

តើ​មាន​បញ្ហា​អ្វី​ដែល​នឹង​​កើត​ឡើង​​បន្ទាប់​ពី​នគរ​ទាំង​ពីរ​ធ្វើ​ការ​បង្រួម​បញ្ចូល​គ្នា​ហើយ​នោះ?
(ចុច​​ត្រង់​នេះ​ដើម្បី​​ទទួល​បាន​ព័តិ៍​មាន​​​បន្ថែមស្ដី​ពី​បញ្ហា​ទាំង​នេះ​)

 

ទន្ទឹម​នឹង​​នេះ​ដែរ​​និស្ស័យ​ស្នេហ៍​ដាវ​ទេព​​​បាន​រៀប​ចំ​ជា​រង្វាន់​​​​លើក​ទឹក​ចិត្ត​មួយ​ចំនួន​ជូន​ដល់​ក្រុម​ដែល​ធ្វើ​ការ​ប្រកួត​ឈ្នះតំណែង​ជា​ម្ចាស់​ក្រុង​​ City War (ChengDu & QuanZhou) ដោយ​ក្នុង​​​ Guild នីមួយ​ៗ​នឹង​ទទួល​បាន Gold Bag ចំនួន​២០០ ហើយ​ Leader Guild ទាំង​នេះ​អាច​ធ្វើ​ការ​ចែក​រំលែក​រង្វាន់​ទាំង​នេះ​ទៅ​សមាជិក​របស់​ខ្លួន​តាម​ការ​គួរ។ ​បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​បញ្ចូល​គ្នា​រួច​ Guild ទាំង​អស់​នឹង​ត្រូវ​ធ្វើ​ការ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​គ្នា​សារ​ជា​ថ្មី​ក្នុង​ការ​ដណ្ដើម​យក​តំណែង​នេះ។

សម្រាប់​ព័តិ៍មាន​ផ្សេង​ៗ​ទាក់​ទិន​​ទៅ​នឹង​ការ​បញ្ចូល​គ្នា​នេះ​អ្នក​កម្សាន្ត​ទាំង​អស់​អាច​ធ្វើ​ការ​តាម​ដានតាម​​រយៈ​​

គេហទំព័រ​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព jx.sabay.com

ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព www.facebook.com/JxSabay

ឬ​ក៏ទំនាក់​ទំនង​មក​យើង​ខ្ញុំ​តាម​រយៈលេខ​ទូរស័ព្ទ​លេខ ០២៣ ២២៨០០០​រៀង​រាល់​ម៉ោង​ធ្វើ​ការ