ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ! នៅថ្ងៃទី16កញ្ញានេះសេវាកម្សាន្តនិស្ស័យស្នេហ៏ដាវទេពបានរៀបចំនូវព្រឹត្តិការណ៍ថ្មី ៗបន្ថែមទៀតក្នុង JX2 Version 5.4 ដែលក្នុងនោះអ្នកកម្សាន្តដែលចូលរួមជាមួយព្រឹត្តិការណ៍ថ្មីៗទាំងនេះនឹងទទួលបាននូវបទពិសោធន៍និងសម្ភារៈល្អជាច្រើន។ជាពិសេស Version ថ្មីនេះបានធ្វើការបន្ថែមបក្សឃុនលុនចូលទៅកាន់គ្រប់នគរទាំងអស់។ដូចនេះអ្នកកម្សាន្តក្នុងនគរទាំងអស់ដែលមានបំណងចង់កម្សាន្តជាមួយបក្សនេះអាចធ្វើការចូលបក្សរៀនក្បាច់គុនបានយ៉ាងសប្បាយរីករាយផងដែរ។