ដើម្បីឆ្លើយតបទៅនឹងការសំណូមពរយ៉ាងច្រើនពីសំណាក់អ្នកកម្សាន្តជាច្រើននៅក្នុងនគរ ចេនឡានិងហ្វូណន ក្នុងការស្នើរឱ្យធ្វើការរួមបញ្ចូលនគរទាំងពីរ ដើម្បីផ្ដល់ឱកាសឱ្យអ្នកកម្សាន្តនៅក្នុងនគរទាំងពីរបានរីករាយកម្សាន្តជាមួយគ្នា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនភាពសប្បាយរីករាយក្នុងការកម្សាន្តនិង សហការគ្នាសម្រេចគោលដៅក្នុងការបំពេញបេសកកម្មផ្សេងៗយ៉ាងងាយស្រួលនោះ។ ឥឡូវនេះ និស្ស័យស្នេហ៍ដាវទេព បានសម្រេចធ្វើការច្របាច់បញ្ចូលនគរទាំងពីរ ដោយនឹងធ្វើការចាប់ផ្ដើមបង្រួមនគរទាំងពីរនេះនៅថ្ងៃទី ២៩ខែមិនាខាងមុខនេះ។
ក្នុងរយៈពេលដែលក្រុមការងារកំពុងធ្វើការបង្រួបបង្រួមនគរទាំងពីរ អ្នកកម្សាន្តពុំអាចធ្វើការចូលកម្សាន្តនៅក្នុងនគរទាំងពីរ (ចេនឡា និង ហ្វូណន) នេះបានទេ ហើយបន្ទាប់ពីធ្វើការបង្រួមបញ្ចូលគ្នាបានដោយជោគជ័យជាស្ថាពរហើយ នោះអ្នកកម្សាន្តអាចធ្វើការចូលកម្សាន្តបានជាធម្មតាវិញ។
តើមានបញ្ហាអ្វីដែលនឹងកើតឡើងបន្ទាប់ពីនគរទាំងពីរធ្វើការបង្រួមបញ្ចូលគ្នាហើយនោះ?
(ចុចត្រង់នេះដើម្បីទទួលបានព័តិ៍មានបន្ថែមស្ដីពីបញ្ហាទាំងនេះ)
ទន្ទឹមនឹងនេះដែរនិស្ស័យស្នេហ៍ដាវទេពបានរៀបចំជារង្វាន់លើកទឹកចិត្តមួយចំនួនជូនដល់ក្រុមដែលធ្វើការប្រកួតឈ្នះតំណែងជាម្ចាស់ក្រុង City War (ChengDu & QuanZhou) ដោយក្នុង Guild នីមួយៗនឹងទទួលបាន Gold Bag ចំនួន២០០ ហើយ Leader Guild ទាំងនេះអាចធ្វើការចែករំលែករង្វាន់ទាំងនេះទៅសមាជិករបស់ខ្លួនតាមការគួរ។ បន្ទាប់ពីធ្វើការបង្រួមបញ្ចូលគ្នារួច Guild ទាំងអស់នឹងត្រូវធ្វើការចាប់ផ្ដើមប្រកួតប្រជែងគ្នាសារជាថ្មីក្នុងការដណ្ដើមយកតំណែងនេះ។
សម្រាប់ព័តិ៍មានផ្សេងៗទាក់ទិនទៅនឹងការបញ្ចូលគ្នានេះអ្នកកម្សាន្តទាំងអស់អាចធ្វើការតាមដានតាមរយៈ
គេហទំព័ររបស់និស្ស័យស្នេហ៍ដាវទេព jx.sabay.com
ទំព័រហ្វេសប៊ុកផ្លូវការរបស់និស្ស័យស្នេហ៍ដាវទេព www.facebook.com/JxSabay
ឬក៏ទំនាក់ទំនងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទលេខ ០២៣ ២២៨០០០រៀងរាល់ម៉ោងធ្វើការ