ម៉ៀវ ស្ថិតនៅតំបន់ដាច់ស្រយ៉ាលដែលមានសណ្ឋានដីគ្រោះថ្នាក់ហើយមានសត្វពិសគ្រប់ប្រភេទ ហើយអ្នកស្រុកមានចិត្តកាចសាហាវទៀតផង។ ជាច្រើនសតវត្សមកហើយ មេកុលសម្ព័ន្ធរបស់ម៉ៀវ ចេះពីវិធីផ្សំថ្នាំពិសហើយត្រូវបានគេស្គាល់ថាជាវេទមន្ដពិស។ កាលពីយូរលង់ណាស់មកហើយមានបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអធិរាជពិសមាសដែលចេះផ្សំសារជាតិពិសដោយដៃគាត់ផ្ទាល់។ ក្រោយមកកូនសិស្សរបស់គាត់បានរៀនចេះអំពីវិធីផ្សំថ្នាំពុលនោះហើយក៍បានបង្កើតជាបក្សមួយដែលគេហៅថា បក្សពិសទាំង៥ តាំងពីពេលនោះមកអធិរាជពិសមាសត្រូវបានគេគោរពបូជាជាមេបក្សនៃ បក្សពិសទាំង៥។
បក្សពិសទាំង៥ចែកចេញជាពីរសាខាគឺ :
- បក្សមនុស្សពិសទាំងប្រាំ : ការធ្វើឱ្យសាកសពរស់ឡើងវិញក្លាយជារបស់ផ្សេងៗគ្នា ទៅតាមគោលដៅដែលគេបានប៉ង។ សាកសពផ្សេអៗគឺមានតួនាទីផ្សេងៗគ្នាផងដែរ។ អ្នកធ្វើគឺអាចមានលទ្ធភាពធ្វើសាកសពឱ្យត្រូវទៅនិងសង្គ្រាមជួនកាលពួកគេអាចទទួលបាននូវទំនាក់ទំនងគ្នា នៅក្នុងសង្គ្រាមផងដែរ។
- បក្សសត្វទាំងប្រាំ : ប្រើសត្វពិសតូចៗ ដែលត្រូវបានធ្វើឡើងដោយបរាសិតធំៗដើម្បីទៅប្រយុទ្ធនឹងសត្រូវនិងធ្វើឱ្យសត្រូវឈឺចុកចាប់ក្នុងរយៈយូរ។ បរាសិតខ្លះអាចមានតួនាទិផ្ដល់កំលាំងធាតុដល់អ្នកប្រើប្រាស់ផងដែរ ហើយបរាសិតទាំងនោះអាចធ្វើឱ្យមានរបួសហូរឈាមទៀតផង។ សាខាបក្សពិសទាំងប្រាំនេះផ្ដោតសំខាន់ទៅលើការវាយធ្វើបាបនិងចាប់បង្ខំទាល់តែសារភាពដោយប្រើកំលាំងរបស់ពួកគេ។
ឥទ្ធិពល Martial Art តាមបក្សនិមួយៗ