ប្រវត្តិ របស់ សេវា កម្សាន្ត និស្ស័យ ស្នេហ៍ ដាវ ទេព JXII ត្រូវ បាន បង្គើត ឡើង ទៅ តាម រឿង ព្រេង ដ៍យូលង់ ណាស់ មក ហើយ របស់ ប្រទេស ចិន ដែល រឿង ព្រេង នេះ បាន ប្រមូល ផ្តុំ នូវ ប្រវត្តិ វិរៈ ជន នៅ ក្នុង សម័យ សង្គ្រាម ឥត ឈប់ ឈរ ដើម្បី យក លេខ ១ ក្នុង ពិភព គុណ។ សង្គ្រាម ដ៍ កាច សាហាវ នេះ វា បាន ចាប់ ផ្ដើម រឿង រ៉ាវ ពី ផែន ទី មួយ ដែល អាច ជួយ ឱ្យ ក្លាយ ជា វិរៈជន ដែល គេ ឱ្យ ឈ្មោះ ថា ផែន ទី នៃ អណាចក្រ ដែនដី «Kingdom Territory Map»។
ដែល ដំណាល ថា : កាល ពី ដើម ឡើយ ព្រះ ផាន់ហ្គូ (Pan Gu) បាន បែង ចែក ពិភព លោក ជា ឋាន ទេវតា និង មនុស្ស ។ ទោះ ជា មាន ការ បែង ចែក ឋានៈ រួច ហើយ ក៍ ដោយ ក៍ នៅ មាន សត្វ ចំលែក ជា ច្រើន ដែល បង្ករ ភាព ចលាចល នៅ ឋាន មនុស្ស។ ភាព ចលាចល នេះ ត្រូវ បាន បញ្ឃប់ នៅ ពេល ដែល ព្រះ ដាយូ (Da Yu) បាន បង្កើត វត្ថុ សក្ដិសិទ្ធ ៩ យ៉ាង (Nine Sacred Urns) ដើម្បី ថែ រក្សា សារ ជាតិ មនុស្ស និង ការពារ ឋាន មនុស្ស។ បន្ទាប់ មក មនុស្ស លោក បាន បង្កើត រាជរង្ស សានចូវ (Shang Zhou)។ នា ពេល នោះ រាជ វង្ស សាងចូវ នៃ អធិរាជ ចូវ (Zhou) បាន សំរេច ចិត្ត បង្កើត កាក់ ដែល មាន រូប (Urns into coins) ការ បង្កើត កាក់ នេះ ហើយ បាន បង្ករ ឱ្យ មាន ភាព ចលាចល និង ការ បែកបាក់ កើត ឡើង ម្ដង ទៀត នៅ ក្នុង ប្រទេស ចិន ។ អស់ រយៈពេល ៥-៦ សតវត្ស ក្រោយ មក អធិរាជ ឈីង (Qin) បាន ប្រមូល ផ្ដុំ ថ្លើម ថ្ម ទាំង អស់ ដោយ អធិរាជ ឈីង (Qin) បាន ក្លាយ ជា ម្ចាស់ ថ្លើម ថ្ម និង ជា អ្នក គ្រប់ គ្រង ទឹក ដី តែ ម្នាក់ ឯង គត់ ។ ចាប់ ពី ពេល នេះ មក ថ្លើម ថ្ម បាន ក្លាយ ជា កេរ្តិ៍ មរតក ដូនតា និង ជា និមិត្តសញ្ញា របស់ អធិរាជ ជាង ៨០០ឆ្នាំ រហូត ដល់ ថ្លើម ថ្ម ត្រូវ បាន បំផ្លាញ ក្នុង សង្រ្គាម នៅ ពេល ដែល ចាញ់ រាជវង្ស ថាង (Tang)។
ទឹក ដី ត្រូវ ធ្លាក់ ចូល ភាព ចលាចល ម្ដង ទៀត នៅ ពេល ដែល ស្ថិត នៅ ក្រោម ការ គ្រប់គ្រង របស់ រាជ្ជកាល ថាង (Tang)។ ប្រទេស ចិន បាន ទទួល រង នូវ ភាព ចលាចល ដោយ សង្គ្រាម ដើម្បី ការ ស្វែង រក ការ គ្រប់គ្រង ថ្មី នៅ ពេល នោះ ដែរ ក៍ មាន ការ ឈ្លានពាន ពី សត្រូវ ដែល មក ពី តំបន់ ផ្សេងៗ ដូចជា ប្រទេស លាវ (Liao) ជា ដើម ដែល បាន ច្បាំង ដណ្ដើម យក បាន 16 ខេត្ត របស់ ប្រទេស ចិន ធ្វើ ឱ្យ ប្រជារាស្ត្រ មាន ការ ឈឺចាប់ នៅ ការ បាត់ បង់ ទឹកដី ។ ដោយ ឃើញ ដូច្នេះ ឆៃយ៉ុង (Cai Yong) ជា អ្នក គ្រប់ គ្រង របស់ ចូវ (Zhou) មាន អារម្មណ៍ អាណិត ដល់ ប្រជារាស្ត្រ បាន ធ្វើ ការ បន់ ស្រន់ ឱ្យ ទឹកដី មាន សន្ដិភាព ឡើង វិញ ដោយ សុខ ចិត្ត លេះ បង់ ជីវិត របស់ ខ្លួន ។ ការ បន់ ស្រន់ របស់ ឆៃយ៉ុង (Cai Yong) បាន ឮ ដល់ ព្រះ ហើយ ព្រះ បាន ផ្ដល់ នូវ ផែនទី នៃ អាណាចក្រ ដែនដី (Kingdom Territory Map) មក គាត់ ។
ឆៃយ៉ុង (Cai Yong) បាន ធ្វើ តាម ការ ចង្អុល បង្ហាញ របស់ ផែន ទី ព្រម ទាំង មាន ការ ជួយ ជ្រុម ជ្រែង ពី ចាវគួងអ៊ី (ZhaoKuangYi) គាត់ បាន បង្រួបបង្រួម ទឹក ដី ខាង ភាគ ខាង ជើង បាន យ៉ាង លឿន។ មិន យូរ ប៉ុន្មាន ឆៃយ៉ុង (Cai Yong) ក៍ បាន ចូល ទីវង្គត ហើយ បាន ប្រាប់ ពី អាថ៍ កំបាំង របស់ ផែនទី ទៅ ឱ្យ ចាវគួងអ៊ី (ZhaoKuangYi) ជា អកុសល ចាវគួងអ៊ី (ZhaoKuangYi)មិន មែន ជា មនុស្ស ដែល គួរ ឱ្យ ទុក្ខ ចិត្ត ដោយ គាត់ បាន ប្រើ ផែន ទី ដើម្បី ចុះ កិច្ចសន្យា ចង សម្ព័ន្ធមិត្ត ជាមួយ អ្នក មាន អំណាច ផ្សេង ទៀត ដើម្បី បះ បោល បង្កើត រាជ វង្ស ដោយ ខ្លួន ឯង គឺ រាជ វង្ស សុង (Song)។ សកម្មភាព ទាំង នេះ បាន ធ្វើ ឱ្យ ប្រជារាស្រ្ត និង ទេវតា មាន ការ ខឹង សម្បារ យ៉ាង ខ្លាំង រហូត ធ្វើ ឱ្យ ផែន ទី បែក ខ្ញែក ជា បំណែក តូច ៗ និង បក់ ទៅ តាម ខ្យល់ បាត់ អស់ ស្រប ពេល ដែល ចាវគួងអ៊ី (ZhaoKuangYi) កំពុង តែ កាន់ កាប់ អំណាច។ ពេល ខ្លួន ឯង ដឹង ថា បាន ធ្វើ ឱ្យ វត្ថុសក្កិសិទ្ធ នោះ បាត់ និង បង្ក ឱ្យ មាន ភាព ចលចល ដល់ ពិភពលោក ម្ដង ទៀត ប្រការ នេះ បាន ធ្វើ ឱ្យ គាត់ មិន អាច ការពារ ខ្លួន ឯង ក៍ មាន គំនិត ប្រើ ឧបាយកល អាក្រក់ មួយ ដោយ ដណ្ដើម អំណាច ពី បក្ស ពួក ដែល ធ្លាប់ បាន ជួយ គាត់ ឡើង សោយ រាជ្យ។ ក្រៅពី នោះ ចាវ (Zhao) បាន បញ្ជូន មនុស្ស ឱ្យ ទៅ ស្វែង រក ផែនទី ដែល បាន បាត់ បន្ថែម ទៀត ផង។
ច្រើន ឆ្នាំ កន្លង ផុត ទៅ ចាវគួងអ៊ី (ZhaoKuangYi) ចាន ចូល ទី វង្គត ហើយ បាន តែង តាំង ឱ្យ ចាវតឺហ្វាង (ZhaoDeFang) ដែល ជា ប្អូន ប្រុស ឱ្យ ជា រាជទាយាទ បន្ដ ពី ខ្លួន។ ស្រប ពេល ដែល មាន ពា្យ ចចាមរ៉ាម ពី បំណែក ផែនទី រីករាល ដាល ពេញ ផ្ទៃ ប្រទេស ធ្វើ ឱ្យ អ្នក មាន អំណាច នៅ ក្នុង ប្រទេស ធ្វើ ការ ដណ្ដើម ទឹក ដី គ្នា និង បង្ក ឱ្យ ប្រទេស នេះ រង់ នៅ ក្នុង ភាព ចលាចល ជាថ្មី ម្ដង ទៀត។