ប្រវត្តិរបស់សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព JXIIត្រូវបានបង្គើតឡើងទៅតាមរឿងព្រេងដ៍យូលង់ណាស់មកហើយរបស់ប្រទេសចិនដែលរឿងព្រេងនេះបានប្រមូលផ្តុំនូវប្រវត្តិវិរៈជននៅក្នុងសម័យសង្គ្រាមឥតឈប់ឈរដើម្បីយកលេខ១ក្នុងពិភពគុណ។ សង្គ្រាមដ៍កាចសាហាវនេះវាបានចាប់ផ្ដើមរឿងរ៉ាវពីផែនទីមួយដែលអាចជួយឱ្យក្លាយជាវិរៈជនដែលគេឱ្យឈ្មោះថាផែនទីនៃអណាចក្រដែនដី «Kingdom Territory Map»។
ដែលដំណាលថា : កាលពីដើមឡើយព្រះ ផាន់ហ្គូ (Pan Gu) បានបែងចែកពិភពលោកជាឋានទេវតា និងមនុស្ស។ ទោះជាមានការបែងចែកឋានៈរួចហើយក៍ដោយ ក៍នៅមានសត្វចំលែកជាច្រើនដែលបង្ករភាពចលាចលនៅឋានមនុស្ស។ ភាពចលាចលនេះត្រូវបានបញ្ឃប់នៅពេលដែលព្រះ ដាយូ (Da Yu) បានបង្កើតវត្ថុសក្ដិសិទ្ធ៩យ៉ាង (Nine Sacred Urns) ដើម្បីថែរក្សាសារជាតិមនុស្ស និងការពារឋានមនុស្ស។ បន្ទាប់មកមនុស្សលោកបានបង្កើតរាជរង្ស សានចូវ (Shang Zhou)។ នាពេលនោះរាជវង្ស សាងចូវ នៃអធិរាជ ចូវ (Zhou) បានសំរេចចិត្តបង្កើតកាក់ដែលមានរូប (Urns into coins) ការបង្កើតកាក់នេះហើយ បានបង្ករឱ្យមានភាពចលាចល និងការបែកបាក់កើតឡើងម្ដងទៀតនៅក្នុងប្រទេសចិន។ អស់រយៈពេល៥-៦ សតវត្សក្រោយមកអធិរាជឈីង (Qin) បានប្រមូលផ្ដុំថ្លើមថ្មទាំងអស់ដោយអធិរាជឈីង (Qin) បានក្លាយជាម្ចាស់ថ្លើមថ្ម និងជាអ្នកគ្រប់គ្រងទឹកដីតែម្នាក់ឯងគត់។ ចាប់ពីពេលនេះមកថ្លើមថ្មបានក្លាយជាកេរ្តិ៍មរតកដូនតា និងជានិមិត្តសញ្ញារបស់អធិរាជជាង ៨០០ឆ្នាំរហូតដល់ថ្លើមថ្មត្រូវបានបំផ្លាញក្នុងសង្រ្គាមនៅពេលដែលចាញ់រាជវង្សថាង (Tang)។
ទឹកដីត្រូវធ្លាក់ចូលភាពចលាចលម្ដងទៀតនៅពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជ្ជកាលថាង (Tang)។ ប្រទេសចិនបានទទួលរងនូវភាពចលាចលដោយសង្គ្រាមដើម្បីការស្វែងរកការគ្រប់គ្រងថ្មីនៅពេលនោះដែរក៍មានការឈ្លានពានពីសត្រូវដែលមកពីតំបន់ផ្សេងៗដូចជាប្រទេសលាវ (Liao) ជាដើមដែលបានច្បាំងដណ្ដើមយកបាន 16ខេត្តរបស់ប្រទេសចិនធ្វើឱ្យប្រជារាស្ត្រមានការឈឺចាប់នៅការបាត់បង់ទឹកដី។ ដោយឃើញដូច្នេះ ឆៃយ៉ុង (Cai Yong) ជាអ្នកគ្រប់គ្រងរបស់ ចូវ (Zhou) មានអារម្មណ៍អាណិតដល់ប្រជារាស្ត្របានធ្វើការបន់ស្រន់ឱ្យទឹកដីមានសន្ដិភាពឡើងវិញដោយសុខចិត្តលេះបង់ជីវិតរបស់ខ្លួន។ ការបន់ស្រន់របស់ឆៃយ៉ុង (Cai Yong) បានឮដល់ព្រះហើយព្រះបានផ្ដល់នូវផែនទីនៃអាណាចក្រដែនដី (Kingdom Territory Map) មកគាត់។
ឆៃយ៉ុង (Cai Yong) បានធ្វើតាមការចង្អុលបង្ហាញរបស់ផែនទីព្រមទាំងមានការជួយជ្រុមជ្រែងពី ចាវគួងអ៊ី (ZhaoKuangYi) គាត់បានបង្រួបបង្រួមទឹកដីខាងភាគខាងជើងបានយ៉ាងលឿន។ មិនយូរប៉ុន្មានឆៃយ៉ុង (Cai Yong) ក៍បានចូលទីវង្គតហើយបានប្រាប់ពីអាថ៍កំបាំងរបស់ផែនទីទៅឱ្យ ចាវគួងអ៊ី (ZhaoKuangYi) ជាអកុសល ចាវគួងអ៊ី (ZhaoKuangYi)មិនមែនជាមនុស្សដែលគួរឱ្យទុក្ខចិត្តដោយគាត់បានប្រើផែនទី ដើម្បីចុះកិច្ចសន្យាចងសម្ព័ន្ធមិត្តជាមួយអ្នកមានអំណាចផ្សេងទៀត ដើម្បីបះបោលបង្កើតរាជវង្សដោយខ្លួនឯង គឺរាជវង្សសុង (Song)។ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជារាស្រ្ត និងទេវតាមានការខឹងសម្បារយ៉ាងខ្លាំង រហូតធ្វើឱ្យផែនទីបែកខ្ញែកជាបំណែកតូចៗ និងបក់ទៅតាមខ្យល់បាត់អស់ ស្របពេលដែល ចាវគួងអ៊ី (ZhaoKuangYi) កំពុងតែកាន់កាប់អំណាច។ ពេលខ្លួនឯងដឹងថាបានធ្វើឱ្យវត្ថុសក្កិសិទ្ធនោះបាត់ និងបង្កឱ្យមានភាពចលចលដល់ពិភពលោកម្ដងទៀត ប្រការនេះបានធ្វើឱ្យគាត់មិនអាចការពារខ្លួនឯង ក៍មានគំនិតប្រើឧបាយកលអាក្រក់មួយ ដោយដណ្ដើមអំណាចពីបក្សពួកដែលធ្លាប់បានជួយគាត់ឡើងសោយរាជ្យ។ ក្រៅពីនោះចាវ (Zhao) បានបញ្ជូនមនុស្សឱ្យទៅស្វែងរកផែនទីដែលបានបាត់បន្ថែមទៀតផង។
ច្រើនឆ្នាំកន្លងផុតទៅ ចាវគួងអ៊ី (ZhaoKuangYi) ចានចូលទីវង្គត ហើយបានតែងតាំងឱ្យ ចាវតឺហ្វាង (ZhaoDeFang) ដែលជាប្អូនប្រុសឱ្យជារាជទាយាទបន្ដពីខ្លួន។ ស្របពេលដែលមានពា្យចចាមរ៉ាមពីបំណែកផែនទីរីករាលដាលពេញផ្ទៃប្រទេសធ្វើឱ្យអ្នកមានអំណាចនៅក្នុងប្រទេសធ្វើការដណ្ដើមទឹកដីគ្នានិងបង្កឱ្យប្រទេសនេះរង់នៅក្នុងភាពចលាចលជាថ្មីម្ដងទៀត។