ដើម្បី​អបអរសាទរ​ការ​បើក​នគរ​ថ្មី ចតុមុខ JX Tattoo បាន​រៀបចំ​ព្រឹត្តិការណ៍​ផ្ដល់​រង្វាន់​រហូត​ដល់​ទៅ 1,000,000 Sabay Golds សម្រាប់​ប្រិយមិត្ត​អ្នក​កម្សាន្ត​ក្នុង​នគរ​ថ្មី​នេះ។ Wow… ១លាន Golds, រង្វាន់​ច្រើន​ម៉េស??? ឲ្យ​ណា​គេ​ខ្លះ​ទៅ?

 

សម្រាប់​រង្វាន់ ១លាន Sabay Golds នេះ​នឹង​ត្រូវ​បែងចែក​ជា ២ រង្វាន់ ដោយ​ក្នុង​នោះ 700,000 Sabay Golds នឹង​ត្រូវ​បាន​បែងចែក​ប្រគល់​ជូន​កំពូល​អ្នក​ប្រយុទ្ធ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ទាំងឡាយ​ណា ដែល​ធ្លាប់​ឬ​កំពុង​កាន់​តំណែង​ជា​ស្ដេច​ប្រយុទ្ធ Marshal ក្នុង​អំឡុង​ណាមួយ​ចាប់ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ២០១៣។

ចំពោះ​តំណែង​ស្ដេច​ប្រយុទ្ធ Marshal នេះ កំពូល​អ្នក​ប្រយុទ្ធ​អាច​ទទួល​បាន​ពី​ការ​ចូល​ធ្វើ​សង្គ្រាម​នៅ​ក្នុង Mission Battlefield ភ្លើង​សង្គ្រាម​រវាង Song និង Liao ដែល​ភ្លើង​សង្គ្រាម​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​នេះ អ្នក​ក្លាហាន​គ្រប់​បក្ស​អាច​ចូលរួម​ប្រយុទ្ធ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​កំឡុង​ម៉ោង 14:00-15:00 សម្រាប់​អ្នក​ប្រយុទ្ធ​មាន​កម្រិត Level 40-60 ខណៈ​កំឡុង​ម៉ោង 15:00-16:00 និង 19:00-20:00 គឺ​សម្រាប់​អ្នក​ប្រយុទ្ធ​ដែល​មាន​កម្រិត Level 60 ឡើង​ទៅ។ កាន់តែ​ពិសេស​ជាង នេះ​ទៅ​ទៀត នៅ​ម៉ោង 18:00-19:00 គឺ​សម្រាប់​ប្រិយមិត្ត​ដែល​មាន​កម្រិត Level 40 ឡើង​ទៅ​តែ​ម្ដង។

ចំណែក 300,000 Sabay Golds ទៀត​នឹង​ត្រូវ​ប្រគល់​ជូន Guild ខ្លាំង​ដែល​ប្រយុទ្ធ​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​ទីក្រុង City War ហើយ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ ដោយ​ចំណាត់​ថ្នាក់​លេខ ១ ទទួល​បាន 150,000 Sabay Golds, ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន 100,000 Sabay Golds និង 50,000 Sabay Golds សម្រាប់ Guild លេខ ៣។ ចំពោះ​លទ្ធផល​ពិន្ទុ​នៅ City War គឺ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ២០១៣​ដូច​គ្នា។

 

កុំ​ភ្លេច! បទពិសោធន៍​ថ្មី​ហើយ​ប្លែក និង​រង្វាន់​ដ៏​ច្រើន​មហិមា កំពុង​តែ​រង់ចាំ​អ្នក​នៅ​ក្នុង​នគរ​ចតុមុខ។

 

សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JX Tattoo សូម​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​កម្មវិធី​ដោយ​មិន​បាច់​ជម្រាប​ដំណឹង​ជូន​ជាមុន។ សម្រាប់​ព័ត៌មាន​បន្ថែម ប្រិយមិត្ត​អាច​ទំនាក់ទំនង​តាម​រយៈ​ទូរសព្ទ​លេខ ០២៣ ២២ ៨០០០៕

ភីឆាយ