ពីមុននៅពេលដែលអផ្សុក ភាគច្រើននៃអ្នកគុននិយមទាំង៧បក្សទៅប្រមូលផ្ដុំគ្នានៅមុខបក្សគ្រួសារត្រកូលយ៉ាងដើម្បីសាកវិជ្ជាគុនគ្នា។ ប៉ុន្តែថ្មីៗនេះ គេសង្កេតឃើញថា អ្នកគុននិយមភាគច្រើន បែរជាទៅប្រមូលផ្ដុំគ្នានៅមុខបក្សសៅលីងទៅវិញ។
ចំពោះការបង្វែរទៅប្រមូលផ្ដុំគ្នានៅមុខបក្សសៅលីង ដែលជាកន្លែងផ្ដល់បទពិសោធន៍ជាច្រើន ដោយគ្រាន់តែ Pray នោះ បានធ្វើឲ្យកំពូលអ្នកប្រយុទ្ធជាច្រើនអាចបំបាត់ភាពអផ្សុករបស់ខ្លួន ក៏ដូចជាទទួលបានបទពិសោធន៍ថ្មីៗ ពីការសាកល្បងវិជ្ជាគុនផងដែរ។ អុញ! សម្លាប់គ្នាបានដែរ មិនមែននៅកន្លែងប្រយុទ្ធផងហ្នឹង?
ចង់សម្លាប់ សម្លាប់បានតា៎! អ្នកប្រយុទ្ធគ្រាន់តែប្ដូរ PK ទៅជា Battle Mode1 Battle Mode2 ឬ Battle Mode3 ទៅ អ្នកគុននិយមប្រាកដជាអាចសាកល្បងវិជ្ជាគុនជាមួយអ្នកប្រយុទ្ធដែលបានជ្រើសរើសBattle Mode ខុសពីយើងហើយ (សម្រាប់អ្នកប្រយុទ្ធដែលបានជ្រើសរើសយក Battle Mode ដូចគ្នាមិនអាចសម្លាប់គ្នាបានឡើយ ពោលគឺជាគ្នាឯង បក្សពួកតែមួយ)។
បើសិនជាកំពូលអ្នកក្លាហាន មានវិជ្ជាគុនខ្លាំងដល់កំពូល និងមិនចង់មានគ្នា ឬអ្នកជួយអ្វីឡើយ ពោលគឺចង់សម្លាប់ទាំងអស់ លោកអ្នកគ្រាន់តែប្ដូរ PK របស់អ្នកទៅជា PK Mode ឬ PK បិសាច ដែលមានពណ៌ក្រហម។ សូម្បីតែអ្នកប្រយុទ្ធមួយចំនួន ដែលកំពុងតែរវល់បំពេញបេសកកម្មដើម្បីយកបទពិសោធន៍ ឬអ្នកដែលបានទម្លាក់កាំបិតតាំងចិត្តជាព្រះ ដោយបានដាក់ PK ជា Training Mode ក៏កំពូលអ្នកសម្លាប់ PK mode អាចសម្លាប់ពួកគេទាំងនេះបានដែរ។
ប៉ុន្តែ សម្រាប់អ្នកប្រយុទ្ធដែលបានសម្លាប់អ្នកក្លាហានផ្សេងទៀតដែលបានដាក់ PK ជា Training mode អ្នកនឹងត្រូវពិន័យ ដោយទទួលបាន PK value ចំនួនមួយ សម្រាប់ការសម្លាប់សមាជិកបក្សផ្សេង និងទទួលបាន PK value ចំនួនពីរសម្រាប់ការសម្លាប់សមាជិកក្នុងបក្សតែមួយ។ នៅពេលដែលកំពូលអ្នកសម្លាប់ទទួលបាន PK value ចំនួន៤ អ្នកប្រយុទ្ធទាំងនោះ នឹងមិនអាចចូលក្រុងរួចឡើយ។ អឹស! អីចឹងធ្វើម៉េចទៅ?
មិនបាច់ភ័យថាមិនបានចូលក្រុងទេ! ចំពោះ PK value នេះប្រិយមិត្តអាចលុបបំបាត់វិញបានដោយប្រើ Reset Pill ដែលអាចរកបាននៅក្នុង Imperial Street។ ក្នុងករណីបើអ្នកក្លាហានមិនចង់ប្រើ Reset Pill នេះទេ អ្នកប្រយុទ្ធអាចលុបបំបាត់ PK value ដោយចូលទៅពិចារណាកំហុសនៅក្នុងមន្ទីរពិចារណាកំហុស។
សម្រាប់ការពិចារណាកំហុសនេះ ត្រូវចំណាយពេលចំនួន៤ម៉ោង ទើបកាត់បន្ថយបាន ១ PK value។ ដើម្បីចូលទៅក្នុងបន្ទប់ពិចារណាកំហុស អ្នកប្រយុទ្ធគ្រាន់តែធ្វើដំណើរទៅជួប NPC Constable (Jail) 174/175 នៅក្នុងទីក្រុង Bainjing រួចជ្រើសយក I’m sinful. I want to surrender. ការចូលទៅពិចារណាកំហុសនេះ អ្នកក្លាហានតម្រូវឲ្យត្រូវបង់ពន្ធផងដែរ។
កុំភ្លេចណា៎! បើអផ្សុកទៅបក្សសៅលីងទៅ!