SABAY សូមជម្រាបអ្នក​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នៅ​នគរ​ហ្វូណន និង​នគរ​ចេនឡាអោយបានជ្រាបថា​ SABAY និងចាប់ផ្តើម​ធ្វើ​ការ​បង្រួមនគរ​ទាំង​២​​នេះ​​ចូល​​គ្នា​តែ​មួយដែលនិង​ចាប់​ផ្តើម​នៅ​ម៉ោង ១០​យប់​នេះ​ហើយ​រំពឹង​ថា​និង​អាច​​បញ្ចប់​​ទៅ​​វិញ​​នៅ​​មុន​​ម៉ោង​១០​ព្រឹក​នៅ​ថ្ងៃ​បន្ទាប់។​ដូច្នេះចាប់​ពី​ម៉ោង​១០​យប់នេះទៅ​​អ្នក​​កម្សាន្ត​​​​​មិន​​អាច​​ចូល​​កម្សាន្ត​​ក្នុង​​នគរ​​ទាំង​​​២​នេះ​បាន​​​ទេ​​រង់​ចាំ​រហូត​ដល់​ការ​បង្រួម​​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​​។

ក្នុង​ការ​បង្រួប​បង្រួម​នគរ​ទាំង២នេះផងដែរក៏មានធ្វើការ​ផ្អាក​បណ្តោះ​អាសន្ន​នូវ​ការ Transfer Gift ចូល​ក្នុង JXII World ក្នុង​ព្រឹត្តិ​ការណ៍​បញ្ចូល​ JPoint ទទួល​រង្វាន់​ចាប់ពីវេលា​ម៉ោង​៥​ល្ងាច​នេះ​ហើយ​គ្រោង​និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ធម្មតា​វិញ​នៅ​ពេល​ដែល​ដំណើរ​ការ​នៃ​ការ​បង្រួម​នគរ​បាន​បញ្ចប់​ជា​ស្ថាពរ​។

បន្ទាប់​ពី​បង្រួម​បង្រួម​នគរ​ទាំង ២ ហើយ​នោះ​ Guild ដែល​ជា​អតីតម្ចាស់​ក្រុង​ក្នុង​នគរ​​និមួយៗអាច​ទៅ​បើក​រង្វាន់របស់ខ្លួន​បានហើយអ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ កំលោះ​ ក្រមុំ​រវាង​នគរ​ទាំង ២ ​នេះ​ក៏​មាន​ឱកាស​​ស្វែងរកដៃ​គូ ដើម្បី​ឈាន​ទៅ​រក​អាពាហ៍ពិពាហ៍​ដ៏​ផ្អែម​ល្ហែម​ផង​ដែរ។

កុំ​ភ្លេច​ណា៎ ! វរបុរស និង​វីរនារី​ដែល​ធ្លាប់​តែ​នៅ​នគរ​ផ្សេង​គ្នា តែ​ឥឡូវ​នេះ​មាន​ឱកាស​​ចាប់​ដៃ​គ្នា​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ក្នុង​ពិភព​គុន​រួម​គ្នា​ហើយ៕

អត្ថបទ៖ តុង