1. តើ​ការ​បង្រួម​នគរ​​នឹង​បញ្ចប់​នៅ​ពេល​ណា?
   -ការ​បង្រួម​នគរ​និង​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៩​ខែ​ មិនា​ឆ្នាំ​២០១៣ សម្រាប់​ពេល​វេលា​ក្នុង​ការ​បញ្ចប់​អោយ​រួច​រាល់​ជា​ស្ថាពរ​យើង​និង​ជម្រាប​ ជូន​នៅ​លើ​គេហទំព័រ​​​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​និស្ស័យស្នេហ៍​ដាវ​ទេព ឬ​តាម​រយៈ JX Forum។
  2. តើ​មាន​ការ​បាត់​បង់​ JP ដែរ​ឬ​ទេ​បន្ទាប់​ពី​​ធ្វើ​ការ​បង្រួម​នគរ​ទាំង​ពីរ​រួច​រាល់​ហើយ?
   -មិន​មាន​ការ​បាត់​បង់​ JP ឡើង​បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​នគរ​ទាំង​ពីរ។
  3. តើ​កាដូ (Gift) ដែល​បាន​មក​ពី​ការ​​ផ្ទេរ sabay coins ទៅ​ជា JP ដែល​មាន​នៅ​ក្នុង​នគរ​ទាំង​ពី​អាច​នឹង​មាន​ការ​បាត់​បង់​ដែរ​ឬ​ទេ​?
   -សម្រាប់​កាដូ​ដែល​បាន​មក​ពី​ការ​ផ្ទេរ​ sabay coins ទៅ​ជា JP មិន​មាន​ការ​បាត់​បង់​នោះ​ទេ​​ក្នុង​នោះ System នឹង​ធ្វើ​ការ​បូក​បញ្ចូល​គ្នា​នៅ​ពេល​ដែល​នគរ​ទាំង​ពីរ​បាន​ធ្វើការ​បង្រួម​រួច​រាល់។
  4. តើ​មាន​ការ​ផ្លាស់​ប្ដូរ​​ចំណាត់​ថ្នាក់​នៅ​ក្នុង Battle Field ដែរឬ​ទេ?
   -ជា​ការ​ពិត​ណាស់​ចំណាត់​ថ្នាក់​នៅ​ក្នុង Battle Field គឺ​អាស្រ័យ​ទៅ​លើ​ចំនួន​ Merit របស់​តួអង្គ​នីមួយ​។
  5. តើ​ធ្វើ​ដូច​ម្ដេច​ប្រសិន​បើ​មាន​ឈ្មោះ​​តួអង្គ​ដូច​គ្នា​បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​នគរ​រួច​?
   -ក្នុង​ករណី​ប្រសិន​បើ​មាន​ឈ្មោះ​ដូច​គ្នា​នោះ System នឹង​ធ្វើ​ការ​ប្ដូរ​ឈ្មោះ​ឱ្យ​តួអង្គ​មួយ​ដោយ​ស្វ័យ​ប្រវិត្ត​។
   (បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​​នគរ​ទាំង​ពីរ​បាន​ជោគ​ជ័យ​ជា​ស្ថាពរ​ហើយ​ និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​ធ្វើ​ការ​រៀប​ចំ​ឱ្យ​តួអង្គ​ដែល​​បញ្ហា​ឈ្មោះ​ដូច​គ្នា​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​បាន​ជា​ថ្មី​ម្ដង​ទៀត)
  6. តើ​ធ្វើ​ដូច​ម្ដេច​ប្រសិន​បើ​មាន​ឈ្មោះ​​ Guild ដូច​គ្នា​បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​នគរ​រួច​?
   -ក្នុង​ករណី​ប្រសិន​បើ​ Guild មាន​​ឈ្មោះ​ដូច​គ្នា​នោះ System នឹង​ធ្វើ​ការ​ប្ដូរ​ឈ្មោះ​ឱ្យ​ Guild មួយ​​ដោយ​ស្វ័យ​ប្រវិត្ត​។
   (បន្ទាប់ ​ពី​ធ្វើ​ការ​បង្រួម​​នគរ​ទាំង​ពីរ​បាន​ជោគ​ជ័យ​ជា​ស្ថាពរ​ហើយ​ និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​ធ្វើ​ការ​រៀប​ចំ​ឱ្យ​ Guild ដែល​​បញ្ហា​ឈ្មោះ​ ដូច​គ្នា​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​បាន​ជា​ថ្មី​ម្ដង​ទៀត)
  7. តើ​មាន​ការ​ប៉ះ​ពាល់​ដល់​តួអង្គ​ដែរ​ឬទេ​បន្ទាប់​ពី​បង្រួម​នគរ?
   -មិន​មាន​ការ​ប៉ះពាល់​ដល់​តួអង្គ​ឬ​បាត់​បង់​សម្ភារៈ​អ្វី​ឡើយ​នៅ​ពេល​ដែល​បង្រួម​នគរ​រួច។
  8. បន្ទាប់​ពី​បង្រួម​នគរ​រួច​មាន​ការ​ប៉ះ​ពាល់​ដល់​ Top Ranking ដែរ​ឬ​ទេ?
   -សម្រាប់​បញ្ហាចំណាត់​ថ្នាក់​នៅ​​ក្នុង​ពិភព​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ (Top Ranking) System នឹង​ធ្វើ​ការ​ចាប់​នូវ​ចំណាត់​ថ្នាក់​សារជា​ថ្មី​។
  9. ប្រសិន​បើ​ក្នុងគណនី​​(Account) របស់​ខ្ញុំ​មាន​តួអង្គ​គ្រប់​ចំនួន​៣​ទាំង​ពីរ​នគរ​ តើ​អាច​នឹង​មាន​ការ​បាត់​បង់​តួអង្គ​ណា​មួយ​​ដែរ​ឬ​ទេ​?
   -ប្រសិន​បើ​គណនី​របស់​លោក​អ្នក​មាន​តួអង្គ​គ្រប់​ចំនួន​៣​ទាំង​ពីរ​នគរ​ នោះ​​អ្នក​និង​ទទួល​បាន​នូវ​មុខ​ងារ​ (Function) ថ្មីមួយ​ទៀត​ដែល​អាច​​ចុច​មើល​តួអង្គ​​ទាំង​អស់​ ហើយ​មិន​មាន​ការ​បាត់​បង់​នូវ​តួអង្គ​ណា​មួយ​នោះ​ទេ។
  10. បើ​ Guild ខ្ញុំ​គឺ​ជា​ Guild ជើង​ឯក​ក្នុង​ការ​ប្រកួត​សង្រ្គាម​ដណ្ដើម​ទី​ក្រុង City War ក្រុង ChengDu និង QuanZhou តើ​អាច​មាន​ការ​ប៉ះ​ពាល់​ដែរ​ឬ​ទេ​បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​នគរ​រួច?
   -បន្ទាប់​ពី​ធ្វើ​ការ​បង្រួម​នគរ​រួច​​ការ​ប្រកួត​មហា​សង្រ្គាម​ដណ្ដើម​ទី​ក្រុង​នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​សារ​ជា​ថ្មី។ ប៉ុន្ដែ​សម្រាប់​ Guild ដែល​ទទួល​បាន​ជ័យ​លាភី​នៅ​ក្នុង​សប្ដាហ៍​ចាស់​នឹង​ត្រូវ​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ដូច​ជា Gold Bag ចំនួន​ ២០០ ក្នុង​ Guild នីមួយ​ៗ។