ដោយសារមានការយល់ព្រមពីអ្នកកម្សាន្តជាច្រើនក្នុងនគរ Chenla និង Funna ក្នុងការបង្រួបបង្រួមនគរ Chenla និង Funna ចូលគ្នាដើម្បីអោយអ្នកកម្សាន្តក្នុងនគរទាំងពីរអាចចូលកម្សាន្តជាមួយគ្នាបាន។ក្រោយពេលដែលធ្វើការសិក្សាទៅលើបញ្ហានិងស្វែងរកដំណោះស្រាយដែលទាក់ទងការបង្រួបបង្រួមនេះអស់មួយរយៈពេលមក។ឥឡូវនេះយើងបានរកឃើញដំណោះស្រាយនិងអាចធ្វើការបង្រួបបង្រួមនគរទាំងពីរនេះបានហើយ Sabay និងចាប់ផ្តើមធ្វើការបង្រួបបង្រួមនគរទាំង២ចាប់ពីថ្ងៃទី២២ខែមិនាឆ្នាំ២០១៣នេះតែម្តង។
I-ការបរិច្ឆេទ
- ថ្ងៃទី២២ខែមិនាធ្វើការ Update ដើម្បីបិទ បេសសកកម្មមួយចំនួនជាបណ្តោះអាសន្ន។
- ថ្ងៃទី២៩ខែមិនាធ្វើការ Update ដើម្បីបង្រួបបង្រួមនគរនិងបើកបេសកកម្មដែលបានបិទជាបណ្តោះអាសន្នអោយដំណើរការមកធម្មតាវិញ។
II-ដំណើរការនៃការបង្រួបបង្រួម
- នៅថ្ងៃទី២២ខែមិនានិងមានការUpdate ដើម្បីបិទបេសសកកម្មសង្គ្រាមទីក្រុង (City War) និងការរៀបអាពាហពិពាហ៍។ក្នុងកំឡុងពេលនេះអ្នកកម្សាន្តក្នុងនគរទាំងពីរមិនអាចចូលរួមជាមួយបេសកកម្មទាំងពីរនេះបានទេ។
- ថ្ងៃទី២៩ខែមិនានិងមាន Update មួយទៀតដើម្បីបង្រួបបង្រួមនគរ Chenla និង Funna និងបើកបេសកកម្មសង្គ្រាមទីក្រុង (City War) និងការរៀបអាពាហពិពាហ៍អោយដំណើរការជាធម្មតាវិញ។
បញ្ជាក់ៈការ Update នេះគឺសម្រាប់តែនគរ Chenla និង Funan ប៉ុណ្ណោះ។
III-ក្រោយពេលបង្រួបបង្រួមហើយ
- តួអង្គដែលមានឈ្មោះដូចគ្នា
ប្រសិនបើមានតួអង្គពីរដែលមានឈ្មោះដូចគ្នា System និងធ្វើការប្តូរឈ្មោះតួអង្គមួយដោយធ្វើការបន្ថែមសញ្ញាពិសេសទៅអោយតួអង្គមួយក្នុងចំណោមតួអង្គដែលមានឈ្មោះដូចគ្នា។ការដូរឈ្មោះនេះគឺនិងធ្វើទៅលើតួអង្គដែលមាន កម្រិត, Reputation , Merit Military point បទពិសោធន៍តិចជាង។ប្រសិនបើ នគរ Chenla មានតួអង្គឈ្មោះ “Swordman”ដែលមានកម្រិត ៨០ និងនគរ Funnaក៏មានតួអង្គឈ្មោះ “Swordman”តែមានកម្រិត ៥៧។នោះក្រោយពេលដែល Combine ហើយតួអង្គ “Swordman”ដែលមានកម្រិត ៥៧ និងត្រូវបាន System ប្តូរឈ្មោះ ថ្មី ឩទាហរណ៍“Swordman#”។
- Guild ដែលមានឈ្មោះដូចគ្នា
ចំពោះGuild ដែលមានឈ្មោះដួចគ្នា System និងធ្វើការដូរឈ្មោះរឺក៏បន្ថែមសញ្ញាពិសេសទៅអោយGuild មួយក្នុងចំណោម Guild ដែលមាន ឈ្មោះដូចគ្នា។ហើយការដូរឈ្មោះនេះគឺធ្វើការផ្លាស់ប្តូរលើ Guild ដែលមាន Rank , Popularity , Guild Level តិចជាង Guild មួយទៀត។
- សង្គ្រាមដណ្តើមទីក្រុង City war
ក្រោយពេល Combine ហើយមិនមាន Guild ណាជាម្ចាស់ក្រុងទេ។Guild ដែលជាម្ចាស់ទីក្រុងតាមនគរនិមួយៗ(មុនពេលមិនទាន់ Combine)និងទទួលបានរង្វាន់លើកទឹកចិត្តតាមរយៈ NPC Retired Officer នៅក្នុងទីក្រុង Chengdu។
- Account ដែលមានតួអង្គច្រើនចាប់ពី៤ឡើងទៅអាចប្រើប្រាស់ Functionថ្មី ដើម្បីធ្វើការជ្រើសរើសតួអង្គ។
- Account ដែលមានតួអង្គ លើសពី៣ឡើងទៅមិនអាចបង្កើតតួអង្គថ្មីទៀតបានទេ។
បញ្ជាក់ៈ
- អ្នកកម្សាន្តទាំងអស់ដែលបាន Transfer Gift ដែលបានមកពីព្រឹត្តិការណ៍បញ្ចូល Jpoint ទទួលរង្វាន់ចូលក្នុងនគរទាំង២ត្រូវបើកយករង្វាន់អោយអស់ពី NPC Prize Officer អោយបានមុនថ្ងៃទី២៩ខែមិនាឆ្នាំ២០១៣។
- Sabay និងរៀបចំធ្វើការ Update មួយសម្រាប់អោយអ្នកកម្សាន្តទាំងអស់អាចធ្វើការផ្លាស់ប្តូរឈ្មោះតួអង្គនិងឈ្មោះរបស់ Guild របស់ខ្លួនបាន ។