នៅថ្ងៃស្អែកនេះសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពនឹងធ្វើការវិវឌ្ឍន៍ទៅមួយជំនាន់ទៀតគឺ Version 4.3 ដើម្បីអបអរសាទរក្នុងឱកាសទិវាសិទ្ធនារី បុណ្យឆេងម៉េង ក៍ដូចជារីករាយជាមួយបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ជាមួយនឹងការវិវឌ្ឍន៍ថ្មីនេះដែរនិស្ស័យស្នេហ៍ដាវទេពបានផ្ដល់ជូននូវព្រឹត្តិការណ៍ថ្មីដើម្បីបង្កើនភាពស្នឹទ្ធស្នាល ហើយផ្ដល់ជូននូវបទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយនិងការចូលរួមពិធីជប់លៀងពិសារអាហារដ៍ឆ្ងុយឆ្ងាញ់ជុំគ្នា ខណៈដែលគម្ពីរថ្មីចំនួន៣ក្បាលដែលមានអនុភាពខ្លាំងក៍នឹងបង្ហាញខ្លួនតំណាលពេលជាមួយគ្នានេះដែរ។