ដើម្បី​អបអរ​ដល់​ក្រុម​ជើង​ខ្លាំង JXII-CNC 2012 សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវទេព បាន​ផ្តល់​រង្វាន់​​ជា​ Item ពិសេសៗ​ដល់​ក្រុម​ទាំង ២ ដើម្បី​ឲ្យ​សាក​សម​នឹង​ឈ្មោះ​ជើង​ខ្លាំង JXII ប្រចាំ​ប្រទេស។

ជើង​ខ្លាំង​ទាំង ២ ក្រុម​សរុប​មាន​គ្នា ១០ នាក់ នឹង​ទទួល​បាន​សត្វ​នាគ​ធ្វើ​ជា​សត្វ​ចម្បាំង​ម្នាក់​មួយ ដែល​មាន​សុពលភាព​រយៈ​ពេល ៦ខែរួម​ជាមួយ​នឹង​ល្បឿន​នៃ​​សត្វ​នោះ​ ១២០ភាគរយ​។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត សម្រាប់​ក្រុម​ជាប់​ចំណាត់​ថ្នាក់​លេខ ១ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​​នឹង​បង្កើត NPC ដែល​ឈ្មោះ​ពួក​គេ​ទាំង ៥ រូប​ដាក់​នៅ​លើ Combat Stage នៅ​ក្រុង ChengDu។

ចំណែក​ឯ​ក្រុម​លេខ ២ វិញ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព នឹង​បង្កើត NPC ដែល​ឈ្មោះ​ពួក​គេ​ទាំង ៥ រូប​ដល់​ពួក​គេ​ដែរ ប៉ុន្តែ​ដាក់​នៅ Combat Stage ក្រុង QuanZhou។

បន្ថែម​ពី​នេះ ​ថ្ងៃ​​នេះ​​សេវា​​កម្សាន្ត​​ក៏​​បាន​​កែ​ប្រែ​ចំនុច​អវិជ្ជមាន​ទាក់​ទង​និង​ការ​ដាក់​លក់​យាន​ជំនិៈ​ខុស​ប្រក្រតី​ មួយ​ចំនួន​ដែល​​ទើប​​តែ​​មាន​​បញ្ហា​​កាល​​ពី​​ថ្មី​​ៗ​​នេះ​ផង​ដែរ​។

បញ្ជាក់៖​សម្រាប់​ក្រុម​ជើង​ឯក​អាច​ទៅ​បើក​រង្វាន់​បាន​តាមរយៈ​ NPC ដែល​មាន​ឈ្មោះ​របស់​ខ្លួន​។