បេសកកម្ម​ Yang Gate! បើ​​និយាយ​ពី Yang Gate ​អ្នក​កម្សាន្ត​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​ឮ​​និង​ធ្លាប់​បាន​បំពេញ​បេសកកម្ម​នេះ​ចប់​សព្វ​គ្រប់​ហើយ​​ ប៉ុន្ដែ​ថ្ងៃ​នេះ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​សូម​លើក​យក​បេសកកម្ម​នេះ​មក​រំលឹក​ឡើង​វិញ​ ដើម្បី​ឱ្យ​អ្នក​កម្សាន្ត​ថ្មី​ៗ​អាច​យល់​ដឹង​ពី​អត្ថប្រយោជន៍​របស់​បេសកកម្ម​នេះ។  តើ​បេសកកម្ម​នេះ​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​?

ជាការ​ពិត​ណាស់​ បេសកកម្ម​ Yang Gate ​គឺ​ជា​បេសកកម្ម​មួយ​​ប្រភេទ​នៅ​ក្នុង​សេវាកម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​​ដែល​ផ្ដល់​​​អោយ​​តួអង្គ​របស់​អ្នក​កម្សាន្ត​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ រួម​ជាមួយ​និង Reputation យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​តាម​រយៈ​ការ​បំពេញ​បេសកកម្ម​នេះ។ បេសកកម្ម​ Yang Gate មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង BianJing ហើយ​អ្នក​កម្សាន្ត​ដែល​ចង់​ចូល​រួម​បំពេញ​បេសកកម្ម​នេះ​ត្រូវ​មាន​តួអង្គ​ចាប់​ពី​កម្រិត​​ Level 15 ឡើង​ទៅ។ តើ​បេសកកម្ម​​នេះ​មាន​ដំណើរ​ការ​យ៉ាង​ណា​ដែរ?

របៀប​បំពេញ​បេសកកម្ម

ដំបូង​អ្នក​កម្សាន្ត​ដែល​មាន​កម្រិត​ចាប់​ពី Level 15 ឡើង​ទៅ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ NPC  Table Waiter ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង BianJing 184/179។

បន្ទាប់​មក​អ្នក​ត្រូវ​ប្រគល់​ឱ្យ​គាត់​នូវ​ប្រាក់​ចំនួន 5Silver ដើម្បី​ឱ្យ​គាត់​ប្រាប់​ពី​វិធី​ធ្វើ​បេសកកម្ម​នេះ

បន្ទាប់​មក​អ្នក​ត្រូវ​ទៅ​ជួប NPC Wonderer ដែល​មាន​ទី​តាំង​នៅ BianJing 184/180 នៅ​ក្បែរ​នោះ

ហើយ​គាត់​ត្រូវ​ការ​ឱ្យ​អ្នក​យក​កន្ទុយ​ខ្លា​ចំនួន​៥​ (Tiger Tail) មក​ឱ្យ​គាត់​ដើម្បី​បន្ដ​បេសកកម្មុ។ អ្នក​អាច​ធ្វើ​ការ​ស្វែង​រក​កន្ទុយខ្លា​បាន​នៅ​ភ្នំ Linbao Mountain ដែល​មាន​ទី​តាំង​នៅភាគ​ខាង​ជើង​ក្រុងXiangYang  (North of XiangYang ) រួច​ធ្វើ​ការ​សម្លាប់​ខ្លា​ទាំង​នោះ​ដើម្បី​យក​កន្ទុយ​។


ជ្រើស​រើស​ពាក្យ​ថា Help ប្រសិន​បើ​អ្នក​​​មាន​ Tiger Tail គ្រប់​ចំនួន​ហើយ​ ដើម្បី​បន្ដ​បេសកកម្ម​ទៅ​មុខ​ទៀត

បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ NPC Cao Da Li ដែល​មាន​ទី​តាំង​នៅ BianJing 187/180

ហើយ​គាត់​តម្រូវ​ឱ្យ​អ្នក​ស្វែង​រក​​អាវ​របស់​សន្ដិសុខ​មន្រ្តី​អ្នក​យាម​គុក​ឱ្យ​បាន​ចំនួន​៥ ដែល​អ្នក​កមន្សាន្ត​អាច​ស្វែង​រក​បាន​នៅ Apricot Blossom Village ហើយ​ធ្វើ​ការ​សម្លាប់​​ Evil jailerដើម្បី​ទទួល​បាន​​ឯកសណ្ឋាន​នោះ។

ជ្រើស​រើស​ពាក្យ​ថា Help​ ហើយ​បក្រគល់​អាវ​នោះ​ទៅ​ឱ្យ​គាត់​ដើម្បី​បំពេញ​បេសកកម្ម​នេះ​ហើយ​និង​បន្ដ​ទៅ​មុខ​ទៀត

បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ធ្វើ​​ដំណើរ​ទៅ​ជួប​ជាមួយ NPC Song Army Guard Captain ដែល​មាន​ទី​តាំង​នៅ​ Yang Gate 164/181

បន្ទាប់​មក​អ្នក​ត្រូវ​ត្រឡប់​មក​ក្រុង BianJing ដើម្បី​ជួប​ជាមួយ NPC War Ministry Aide ដែល​មាន​ទី​តាំង​នៅ 194/177 ប៉ុន្ដែ​អ្នក​ត្រូវ​យក​កន្ទុយ​ខ្លា​ចំនួន​មួយ​ទៀត​មក​ឱ្យ​គាត់​ដើម្បី​បំពេញ​បេសកកម្ម​នេះ​ហើយ​និង​បន្ដ​ទៅ​មុខ​ទៀត

បន្ទាប់​​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបមេបក្ស​​​នៃ​គ្រួ​សារ​ត្រកូល​យ៉ាង NPC Senior Dame Sh’e បន្ទាប់​មក​ជ្រើស​រើស​ពាក្យ​ថា Greet Senior Dame 

 បន្ទាប់​មក​ទៀត​គាត់​តម្រូវ​ឱ្យ​អ្នក​បន្ដ​ដំណើរ​​ទៅ​ជួប​ជាមួយ​ NPC Yang Ye ដែល​មាន​ទី​តាំង​នៅ Yang Gate 168/179

បន្ទាប់​មក​ Yang Ye គាត់​នឹង​តម្រូវ​ឱ្យ​អ្នក​ទៅ​ស្វែង​រកនូវបន្ទះ​ឈើ Wooden Board ចំនួន១០​មក​ឱ្យ​គាត់ដែល​របស់​នោះ​អ្នក​អាច​ធ្វើ​ការ​ស្វែង​រក​បាន​ដោយ​គ្រាន់​តែ​ទៅ​សម្លាប់​ទាហ៊ាន​សុង​ដែល​កាន់​លំពែង​ស្ថិត​នៅ​ក្នុង​ផែន​ទី Yang Gate នោះ។

បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ជាមួយ Yang Ye អ្នក​ត្រូវ​​ត្រឡប់​មកក្រុង BianJing វិញ​ហើយ​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ NPC Han Zhi Rang’s neighbor
 

បន្ទាប់​មក​អ្នក​ត្រូវ​បន្ដ​ដំណើរ​មក​ជួប NPC Zhang Yun ដែល​មាន​ទី​តាំង​ស្ថិត​នៅ Apricot Blossom 177/188

បន្ទាប់​អ្នក​ត្រូវ​ស្វែង​រក​អាវ​របស់​សន្ដិសុខ​មន្រ្តី​អ្នក​យាម​គុក​ឱ្យ​បាន​ចំនួន​ ១០ ដែល​អ្នក​កមន្សាន្ត​អាច​ស្វែង​រក​បាន​នៅ Apricot Blossom Village ហើយ​ធ្វើ​ការ​សម្លាប់​​ Evil jailerដើម្បី​ទទួល​បាន​​ឯកសណ្ឋាន​នោះ។

បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​បន្ដ​ដំណើរ​ជា​ថ្មី​ទៅ​ជួប​ជាមួយ NPC Han Zhi Rang ដែល​ម្ដង​នេះ​គាត់​​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​​ដែល​ស្ថិត​នៅខាង​លិច​​​ក្រុង BianJing 189/174 (West of BianJing)។

បន្ទាប់​មក​អ្នក​ត្រូវ​បន្ដ​ដំណើរ​ទៅ​ជួប NPC Rao Lin ដែល​មាន​ទី​តាំង​ស្ថិត​នៅ Plains2 196/189

បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប NPC Tribe Guard ដែល​មាន​ទី​តាំង​នៅ Plains1 195/178 ហើយ​ជ្រើស​រើស​យក​ពាក្យ​ថា Discus with Rao Lin ដើម្បី​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត

បន្ទាប់​មក​អ្នក​ត្រូវ​ត្រឡប់​ទៅ​​ជួប NPC Rao Lin ម្ដង​ទៀតដែល​មាន​ទី​តាំង​ស្ថិត​នៅ Plains2 196/189

បន្ទាប់​មក​គាត់​តម្រូវ​ឱ្យ​អ្នក​ស្វែង​រក 10 Embroidered Satin,​ 10 Thunder Orb Blade អាច​ស្វែង​រក​បាន​នៅ​ Golden Blaze Cave  និង 5 Compass Fish អាច​ស្វែង​រក​បាន​នៅ Dragon Tiger Cave ។

បន្ទាប់​ពី​មាន​សម្ភារៈ​ទាំង​នេះគ្រប់​ចំនួន​​ហើយ​អ្នក​ត្រូវ​យក​វា​មក​ប្រគល់​ឱ្យ MuYi ដែល​មាន​ទី​តាំង​ស្ថិត​នៅ Wang Qi Trible village 193/186

បន្ទាប់​​មក​ទៀត​ MuYi ​តម្រូវ​ឱ្យ​អ្នក​ត្រឡប់​មក​ជួបNPC Yang Ye វិញ​ដែល​មាន​ទី​តាំង​នៅ Yang Gate 168/179

បន្ទប់​​​​ទៀត​តម្រូវ​ឱ្យ​អ្នក​​ស្វែង​រក Entry pass of Liao និង Song Uniform ដែល​អាច​ស្វែង​រក​បាន​នៅផែនទី Yang Gate ដោយ​បាន​ពី​ការ​សម្លាប់ទាហ៊ាន​សុង Song Swordman រួច​ហើយ​​ប្រគល់​របស់​ទាំង​នោះ​ទៅ​ឱ្យ MuYi ដែល​មាន​ទី​តាំង​ស្ថិត​នៅ Wang Qi Trible village 193/186

បន្ទាប់​មក​ទៀត​ធ្វើ​ដំណើរ​ទៅ​ជួប Xiao Tian You

បន្ទាប់​ជ្រើស​រើស​ពាក្យ​ថា Song’s dynasty

បន្ទាប់​មក​អ្នក​ត្រូវ​ត្រឡប់​មក​ជួប NPC  Yang Ye វិញ​ដែល​មាន​ទី​តាំង​នៅ Yang Gate 168/179 ដើម្បី​បញ្ចប់​បេសកកម្ម​ Yang Gate នេះ។

ចំណាំ៖ រាល់​ពេល​ដែល​អ្នក​ធ្វើ​ការ​បំពេញ​បេសកកម្ម​នេះ​មួយ​ដំណាក់​ៗ​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​រួម​ជាមួយ​និងកេរ្តិ៍ឈ្មោះ (Reputation)   យ៉ាង​ច្រើន​​ផង​ដែរ។