ការដើរជ្រែកក្នុងពិភពគុនរបស់សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព កម្រិតនៃតួអង្គជាគន្លឹះនៃសំខាន់ សម្រាប់តួអង្គគ្រប់ៗរូប។ មានកម្រិតកាន់តែខ្ពស់ តួអង្គក៏មានឱកាសអាចហ្វឹកហាត់ Skill ឬក៏អាចពាក់ឈុតល្អៗផងដែរ។ ដោយសារចំនួនអ្នកកម្សាន្តថ្មីៗចេះតែកើនឡើង ហើយអ្នកខ្លះមិនទាន់បានដឹងពីរបៀបទទួល Level ឲ្យកាន់តែលឿននោះ ទំព័រនេះ Sabay សូមបង្ហាញពីមតិរបស់យុវវ័យយើង មួយចំនួន ដែលពាក់ព័ន្ធនឹងការស្វែងរក Experience។
“ កាលពី Hero ខ្ញុំ Level តូច ខ្ញុំប្រើ Prajna អូសយកExperience ” នេះជាមតិរបស់ សុភ័ក្រ្ត ជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាផ្នែកអង់គ្លេស ។ យកតែ Experience គឺមិនគ្រប់គ្រាន់នោះទេ Hero ត្រូវការ Reputation ផងដែរ ដូច្នេះយើងត្រូវចូលធ្វើ Quest ឬក៏ប្រើថ្នាំ Offline បន្ថែមទៀត ដើម្បីឲ្យយើងអាចហាត់ Skill និងពាក់ខោអាវ Level ខ្ពស់បាន។ សុភ័ក្រ្ត បានបន្ថែមលើមតិរបស់ខ្លួន។
ខុសគ្នាតែបន្តិចប៉ុណ្ណោះ ណារិទ្ធ ជាយុវសិស្សមកពីវិទ្យាល័យសន្ធមុក បានបង្ហាញមតិរបស់ខ្លួនថា ដាំដើមឈើ និងប្រើ Offline វាល្អហើយ ប៉ុន្តែយើងត្រូវធ្វើ Quest បន្ថែមទៀត ដូចជា Quest Dali និង Quest Yan Gate ជាដើម ព្រោះថា Quest ទាំង ២ នេះយើងអាចទទួលបាន Item ល្អគ្រាន់បើដែរពេលដែលធ្វើចប់។
បន្ថែមពីមតិខាងលើ និស្សិតឆ្នាំទី ២ នៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប សម្បត្តិ បានជំរុញទៀតថា Experience យើងក៏អាចនាំគ្នាអូស Level តាម Cave បានដែរ ប៉ុន្តែសម្រាប់ Reputation វិញ អត់មានអ្នកណាជួយអូស Level បានទេ អញ្ចឹងត្រូវតែធ្វើ Quest និង ស៊ីថ្នាំ Offline ទៅ ទើបអាចពាក់ Item Level ខ្ពស់បាន។
និស្ស័យស្នេហ៍ដាវទេព ជាសេវាកម្សាន្តផ្សងព្រេងក្នុងពិភពគុនក្នុងចំណោមបក្សទាំង ៧ មានដូចជា បក្សអ៊ឺម៉ី បក្សពិសប្រាំ បក្សសៅលិញ បក្សថាង បក្សគ្រួសារត្រកូលយ៉ាង បក្សអ៊ូតាំង និងបក្សស្មូម។ បក្សទាំង ៧ នេះមានអាថ៌កំបាំងនៃអានុភាពក្បាច់គុនខុសគ្នា ដើម្បីហាត់ Skill តាមបក្សរបស់ខ្លួនបាន តួអង្គទាំងអស់ត្រូវមាន Experience និង Reputation ស្របតាមការកំណត់របស់ System JX Tattoo៕
អត្ថបទ៖ តុង