បេសកកម្ម School Secret Charmber គឺជាបន្ទប់អាថ៍កំបាំងមួយ ដែលត្រូវបានមេបក្សនីមួយៗបង្កើតឡើងដើម្បីធ្វើ ការ​ប្រកួត​ប្រជែង​រក​អ្នក​ដែល​មាន​សមត្ថភាព ហើយ​មាន​សេចក្តី​អង់​អាច​ក្លាហាន​ដើម្បី​ចូល​ទៅ​ក្នុង​បន្ទប់អាថ៍កំបាំង​នោះ ។

លក្ខ័ណ្ឌនៃការប្រកួត

បន្ទប់​អាថ៍​កំបាំង School Secret Chamber មាន​៩​ដំណាក់​កាល​ ដែល​នៅ​ក្នុង១​ដំណាក់​កាល​មាន​ ៩ជាន់ សរុប​ទាំងអស់គឺមាន​ ៨១ជាន់  ដូច្នេះ​អ្នក​អាច​ឈ្នះ​ការ​ប្រកួត​បាន​ លុះ​ត្រា​តែ​អ្នក​អាច​ឆ្លង​ផុត​គ្រប់​ជាន់​ទាំង​អស់​។
NPC សម្រាប់ចុះឈ្មោះចូល School Secret Chamber ៖

 

  • Shaolin: Xuan Kong (205, 204)
  • Tang Clan: Tang Su Mi (209, 183)
  • Emei: Master Hui Yun (214, 190)
  • Beggar Sect: Peng Lu Wang (191, 200)
  • Wudang: Xue Yun Zheng (233, 204)
  • Yang Family: Yang Yan Zhao (192, 183)
  • Five Poisons Sect: Gou Ce (196, 197)

ការជ្រើសរើសកម្រិត៖ គ្រប់កម្រិតនៃជុំនិមួយៗមានភាពខុសប្លែកគ្នាដោយទៀមទារទៅតាមកម្រិត Level ។ ខាង​ក្រោមនេះអ្នកអាចជ្រើសរើសជុំណាមួយតាមកម្រិត Level របស់អ្នក ។

  1. Round 1~3: Require Level 50 and above
  2. Round 4~5: Require Level 70 and above
  3. Round 6~7: Require Level 80 and above
  4. Round 8~9: Require Level 90 and above

លក្ខ័ណ្ឌនៃការចូលរួម​៖ អ្នកត្រូវធ្វើតាមលក្ខ័ណ្ឌដែលបានកំណត់ទើបអាចចូលក្នុងជុំនិមួយៗនៃ School Secret Chamber បាន។ រូបភាពខាងក្រោមនេះគឺបង្ហាញអំពីលក្ខ័ណ្ឌដើម្បីចូលក្នុងជុំទី ៤-៥ ៖

ច្បាប់នៃការប្រកួត

Save Record: ប្រព័ន្ធនឹងរក្សាទុកដោយស្វ័យប្រវត្តិនៅពេលដែលអ្នកបានឆ្លងផុតជាន់ទី ៤, ៨, ៩​ ។

Restart Challenge: បន្ទាប់ពីបានរក្សាទុករួច, អ្នកនិងចាប់ផ្តើមពីចំនុចដែលអ្នកបានរក្សាទុកនោះបន្តទៅមុខទៀត បាន ​ប៉ុន្តែរាល់ការបន្តការប្រកួតម្តងៗតម្រូវឲ្យអ្នក​ចំណាយផ្លាកបញ្ជាបក្ស School Token បន្ទាប់មកអ្នកអាចចូលរួម ក្នុងការប្រកួតជារៀងរាល់សប្តាហ៍ដោយគ្មាន​កំណត់​។ ក្នុងការប្រកួតគឺមានឳកាសទទួល រង្វាន់តែពីលើកប៉ុណ្ណោះ​ ទោះ បីចាញ់ ឬឈ្នះក្នុងជាន់និមួយៗក៏ដោយ ចំពោះអ្នកដែលលប់ចោលការរក្សាទុក Save​ Record នឹងចាត់ទុកថាចាញ់ ក្នុងការប្រកួតនេះ ។

Failure Condition: ក្នុងករណីដែលអ្នកចូលរួមប្រកួតបរាជ័យ និងហួសម៉ោងកំណត់ (រយៈពេល ៥នាទី សម្រាប់​​ ជាន់និមួយៗ) នោះការប្រកួតនឹងចាត់ទុកថាជាមោឃៈ ។

Delete Record: ចំពោះអ្នកដែលបានលុបចោល Save Record លើសពី ២ដងឡើងទៅនឹងមិនអាចទទួលរង្វាន់​បានទេ  ។ អ្នកអាចចំណាយ School Chamber Tally ដើម្បីបង្កើនឳកាសក្នុងការទទួលរង្វាន់ ។

Rest Time: រាល់ជាន់និមួយៗ មានរយៈពេលតែ ៥នាទីប៉ុណ្ណោះក្នុងការសម្រាក បន្ទាប់មកវានឹងបញ្ចូនអ្នកទៅកាន់ ជាន់​​បន្តទៀត ។

កម្មវិធីនៃការប្រកួត

បន្ទាប់ពីអ្នកបានចូលរួមក្នុង School Secret Chamber អ្នកអាចបើកឃ្លាំងផ្ទុកសម្ភារៈពី Apprentice Chaperon ដើម្បីផ្លាស់ប្តូរសម្ភារៈផ្សេងៗ ។​ អ្នកមានរយៈពេលតែ ៥នាទី​ប៉ុណ្ណោះក្នុងការរៀបចំ បន្ទាប់មកអ្នកចុច​ Strart ដើម្បីចាប់ ផ្តើមការប្រកួត ។

លុះការប្រកួតបានចាប់ផ្តើម  អ្នកការពារ Guardian ក្នុងបន្ទប់អាថ៍កំបាំងក៏បង្ហាញខ្លួន ពេលនោះ NPC ដែលជាសិស្ស ច្បងក្នុងបក្សក៏ចេញមកជួយអ្នកក្នុងការបង្រ្កាប Guardian នោះដែរ ។​ អ្នកត្រូវបង្រ្កាបគ្រប់ Guardians ទាំងអស់ឲ្យ​ទាន់ពេលវេលាដែលការប្រកួតបានកំណត់ ។

រង្វាន់សម្រាប់ការប្រកួត

Treasure Chest: ប្រសិនបើអ្នកអាចឆ្លងផុតនៅក្នុងជុំទី៤, ៨, ៩ ដោយជោគជ័យ នោះប្រអប់Treasure Chest មួយបានចេញមក ហើយអ្នកអាចទទួលបាន School Tally ពីប្រអប់ Treasure Chest ដែលអាចយកទៅប្តូរ​ជាគម្ពី​បក្ស ឬសម្ភារៈល្អៗផ្សេងៗទៀត ។

 Attention: អ្នកអាចចូលរួមក្នុងការប្រកួតដោយសេរីរៀងរាល់សប្តាហ៍ ប៉ុន្តែមានតែការចូលរួមពីរលើកដំបូង​ប៉ុណ្ណោះដែលអ្នកអាចមានឳកាសទទួលរង្វាន់បាន ។

ខាងក្រោមនេះគឺជា School Charm របស់បក្ស Emei:
  

ការប្តូររង្វាន់: បន្ទាប់ពីបើកប្រអប់រួច អ្នកអាចទទួលបាន School Charm មួយចំនួន​ ដូច្នេះUpon you have collected certain amount of School Charm, ដូច្នេះអ្នកអាចទៅជួប NPC School Secret Chamber ដើម្បីប្តូរ​រង្វាន់ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗដូចជា school scroll/verse/art and advance school equipment.

សម្ភារៈដែលអាចទិញយកបានរួមមាន PK Medicines ដែលអាចប្រើនៅក្នុង​World Martial Combat Competition ផ្សេងៗ។

 

  

 អ្នកអាចប្រើ School Charm ដើម្បីប្តូរ School Scroll, Verse or Art និង Formula Pouch។


  

ខាងក្រោមនេះគឺជា សម្ភារៈបក្ស Emei Level 80 ដែលបានមកពីការប្តូរ ។