ទិដ្ឋភាព​ដ៍​កក្រើក​ប្រចាំ​ឆ្នាំ​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​រោង​មហោ​ស្រប​ចេនឡា​សេវាកម្សាន្ត​និស្ស័យស្នេហ៍​ដាវ​ទេព​បាន​បង្កើត​មហា​ព្រឹត្តិការណ៍​ដ៍​កក្រើក​ប្រចាំ​ឆ្នាំ​តែ​មួយ​គត់​គឺ JXII CNC 2012 ដែល​​ជា​ការ​ប្រកួត​ដ៍​រញ្ចួយ​ក្នុង​ការ​ស្វែង​រក​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​​ដោយ​ជ្រើស​យក​ជើង​ខ្លាំង​ JXII មក​ពី​៣​តំបន់​ធំ​ៗ​ដូច​ជា​ រាជ​ធានី​ភ្នំ​ពេញ​ ខេត្ត​សៀម​រាប និង​ខេត្ត​បាត់​ដំបង។

មិន​ត្រឹម​តែ​បើក​​ការ​ប្រកួត​ដ៍​កក្រើក​នេះ​ប៉ុណ្ណោះ​ទេ​ និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​ធ្វើ​ការ​វិវឌ្ឍន៍​នៅជំនាន់​ថ្មី​ដ៍​ធំ​ប្រចាំ​ឆ្នាំ​មួយ​ទៀត​គឺ​ JX Tattoo ដែល​ជា​ដំណើរ​ផ្សង​ព្រេង​ ពុះ​ជ្រែក​ក្នុង​ពិភព​គុន​ចិន​បុរាណ​នៃ​បក្ស​ទាំង​៧​ ក្នុង​ពិភព​កម្សាន្ត​អន​ឡាញ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ ខាង​ក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​ខ្លះ​ៗ​ដែល​ទាក់​ទង​ទៅ​នឹង​ព្រឹត្តការណ៍​ដ៍​អស្ចារ្យ​នេះ​សូម​រីក​រាយ​ទស្សនា​ទាំង​អស់​គ្នា …

ទស្សនិកជន​អញ្ជើញ​មក​ចូល​រួម​ CNC 2012 ជា​បន្ដ​បន្ទាប់​


ប្រិយមិត្ត​​និង​អ្នក​ប្រកួត​​មក​សាក់​រូប​នៅ​ JXII Tattoo Booth

ក្រុម​ប្រកួត​មក​តំរង់​ជួរ​ដើម្បី​សាក់​រូប​ Tattoo

នែ៎! មើល​ខ្ញុំ​សាក់​ឡូយ​អត់?

ម៉េច​ដែរ​ស្អាត​អត់​…? ដូច​អ្ហេ…?

ឆាក​ប្រកួត​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​រង់​ចាំ​ការ​ប្រកួត​ចាប់​ផ្ដើម​

ការ​ប្រកួត​កំពុង​តែ​ប្រារព្ធ​ទៅ​យ៉ាង​ក្ដៅ​គគុក

ប្រិយ​មិត្ត​ហ៊ោរ​អប​អរ​ក្រុម​របស់​ខ្លួន​

ក្រុម​ប្រកួត​ជំរុះ​ដែល​ធ្លាក់​ទទួល​រង្វាន់​ជា​បន្ដ​បន្ទាប់​

ប្រិយ​មិត្ត​អ្នក​ចូល​រួម​ទស្សនា​ឡើង​លេង​ហ្គេម​ផ្សេង​ៗ​យក​រង្វាន់​

រ៉ូលីន​មក​អុក​ឡុក​ពេញ​ឆាក CNC

ពិធី​សម្ភាធន៍​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​របស់​ JXII Tattoo 4.00

ការបង្ហាញ​​ Laser Showដ៍​អស្ចារ្យ​


រូបភាព​ផ្សេង​​ៗនៃ Laser Show

បទ​ភ្លេង​ញាក់​កន្ទ្រាក់​អារម្មណ៍​ជាមួយ​និង Laser Show

ការ​បង្ហាញ​ក្បាច់​រាំ​ដ៍​អស្ចារ្យ​របស់​ក្រុម TINY TOONES

កញ្ញា​ មាស​ សុខ​សោភា​​កំ​ពុង​បក​ស្រាយ​​បទ ​​​”មាន​តែ​ពេល​គេង​លក់​ទើប​អាច​ភ្លេច (លេង​JX) …”

កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​​​កំពុង​បក​ស្រាយ​​បទ “​សង្សារ​លេងៗ”

ក្រុម​ជើង​ឯក​ Family476 ឡើង​ទទួល​រង្វាន់​និង​ពាន​រង្វាន់​

ក្រុម​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ចំណាត់​ថ្នាក់​លេខ​៣​ស្ទួន​ឡើង​មក​ទទួល​រង្វាន់​

បាញ់​កាំ​ជ្រួច​អប​អរ​ក្រុម​ជើង​ឯក​ AK & JX លើក​ពាន​