សូមជំរាបជូនដល់ប្រិយមិត្តដែលនិយមលេងនៅលើសេវាកម្សាន្ត JX2 Online អោយបានជ្រាបថា យើងខ្ញុំបានពាំនាំព្រឹត្តិការណ៍មួយសម្រាប់អ្នកទាំងអស់គ្នា ដែលតែងតែគាំទ្ររហូតមក នឹង មានការពេញនិយមយ៉ាងច្រើនពីសំណាក់អ្នកទាំងអស់គ្នាដែលមានបំណងបញ្ចេញថ្វីដៃក្នុងឆាកប្រយុទ្ធលើសេវាកម្សាន្តមួយនេះ។ សម្រាប់ពេលនេះផងដែរ ព្រឹត្តិការណ៍នៃឆាកប្រកួត Combat stage JX2 Nokor Reach បើកអោយអ្នកដែលចង់ប្រកួតបញ្ចេញថ្វីដៃ ដែលធ្វើឡើង 2សប្ដាហ៍ម្ដងដើម្បីប្រកួតគ្នា។

1.របៀបនៃការចុះឈ្មោះ

  • អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ mySabay រួចបំពេញលក្ខខណ្ឌនៃការប្រកួតរបស់សេវាកម្សាន្ត JX2 Online រួចបំពេញនៅព័ត៌មានរបស់ខ្លួន ហើយការចុះឈ្មោះពុំមានគិតថ្លៃនោះទេ។
  • ការចុះបានត្រឹមតែ 8នាក់តែប៉ុណ្ណោះក្នុង​មួយ​សប្តាហ៍។
    *រូបភាពបង្ហាញ
  • ចូលទៅកាន់ mysabay.com រួច Login ចូល
  • ចុចលើពាក្យ Promotion ដើម្បីចុះឈ្មោះចូលរួម
  • បំពេញនៅព័ត៌មានរបស់អ្នក
  • បន្ទាប់ពីបំពេញនៅព័ត៌មានរបស់អ្នករូចរាល់ ចុចលើពាក្យ Register ជាការស្រាច់

2.លក្ខខណ្ឌសម្រាប់អ្នកប្រកួត

  • តម្រូវអោយមានតួអង្គចាប់ពីកំរិត Level 80 ឡើងទៅនឹងបញ្ជាក់ពីឈ្មោះតួអង្គអោយបានត្រឹមត្រូវ
  • តម្រូវអោយមានតួអង្គមានឈ្មោះសមរម្យ
  • សម្ភារៈ ឬ Items ក្នុងតួអង្គត្រូវរៀបអោយរួចរាល់ (Items ខ្លួនឯង)
  • សម្រាប់ទិន្ន័យរបស់តួអង្គដែលយកមកប្រកួតនោះ ក្រុមការងារ និងយកត្រឹមថ្ងៃប្រកួតម៉ោង10ព្រឹកTournament Server នឹងបើកអោយចូលនៅម៉ោង12ថ្ងៃត្រង់ (ទិន្ន័យ សម្ភារៈ ឬ Items ដែលមានលើសពីម៉ោង10ព្រឹកថ្ងៃប្រកួត នោះមិនអាចបញ្ចូល ឬ Trade មកបន្ថែមបានឡើយ)

3.ការប្រកួត Combat stage

  • សម្រាប់ការប្រកួតនេះ នឹងប្រព្រឹត្តឡើងនៅក្នុង Server ប្រកួតមួយដាច់ដោយឡែកដែលអ្នកទាំងអស់គ្នាមិនអាចបើកចូលទិន្ន័យតួអង្គផ្សេងទៀតបានឡើយ។
  • ការប្រកួត និងធ្វើការផ្សាយបន្តផ្ទាល់ ឬ Live stream នៅពេលការប្រកួតចាប់ផ្ដើម។
  • ការចាប់គូរនឹងធ្វើឡើងតាមរយៈការចាប់ដោយផ្ទាល់ពីភ្នាក់ងារ ឬក្រុមការងាររបស់ សប្បាយ។

4.ច្បាប់នៃការប្រកួត

  • អ្នកលេងទាំងអស់តម្រូវអោយរៀបចំ Hero ខ្លួនអោយរួចរាល់នៅក្នុងថ្ងៃប្រកួតដើម្បីយកទៅលេងនៅ Tournament Server 
  • មិនអាចផ្លាស់ប្តូរឬបន្ថែមសម្ភារៈក្នុងកំឡុងពេលដែលតួអង្គរបស់អ្នកត្រូវបានស្ថិតក្នុង Server ប្រកួតនោះបានទេ។
  • នៅពេលដែលអ្នកមានបញ្ហានៅលើការលេងអំឡុងពេលប្រកួត Lag/ Disconnect/ Stuck ឬដាច់ភ្លើងដោយមិនបានដឹងមុននោះ ការប្រកួតនៅបន្ត។
  • មិនអាចប្រើប្រាស់កម្មវិធីជំនួយណាមួយបានឡើយ។
  • មានការយឺត ឬមានចេតនាអូសបណ្លាយពេលវេលានោះ ក្រុមការងារកំណត់ម៉ោងជាក់លាក់សម្រាប់ការប្រកួតនេះមកដល់ ប៉ុន្តែអ្នកនៅតែមិនអនុវត្តនោះក្រុមការងារមានសិទ្ធិកំណត់អោយអ្នកនោះចាញ់តែម្ដងដោយគ្មានការតវ៉ាអ្វីឡើយ។

5.រង្វាន់ពីការប្រកួត Combat stage

●     1st: Large Pack Ju Yu Token x1,Large Package Tong Tian Token x1,Big Pack Of Sky Token x1,Glory Merit Badge x5

●     2nd: Large Pack Ju Yu Token x1, Large Package Tong Tian Token x1, Glory Merit Badge x5

ចំណាំ​ : រាល់សកម្មភាពនៅលើServerប្រកួតគឺមិនមានការកែប្រែ ព័ត៌មាន និងទិន្នន័យផ្សេងៗរបស់Playerនៅក្នុងនគររាជនោះទេ(បន្ទាប់ពីប្រកួតចប់)

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

អត្ថប​ទចេញផ្សាយថ្ងៃទី01 ខែវិច្ឆិកា​ ឆ្នាំ2021