កំពូល​ជើង​ខ្លាំង JX​II មក​ពី​តំបន់​ ៣ តំបន់​ធំ​ៗ​ដូច​ជា​ រាជ​ធានី​ភ្នំពេញ​ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង នឹង​ឡើង​មក​បញ្ចេញ​សមត្ថភាព​អនឡាញ​ជា​ក្រុម​នៅ​ថ្ងៃ​ទី ៨ និង ៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ ដើម្បី​​ដណ្ដើម​ពាន​ជា​ជើង​ឯក​ JXII-CNC 2012 ប្រចាំ​ប្រទេស​កម្ពុជា។

ព្រឹត្តិការណ៍​​ប្រកួត​ JXII-CNC 2012 ​ដ៏​កក្រើក ដែល​នឹង​ធ្វើ​ឡើង​​នៅ​រោង​មហោស្រព​ចេនឡា​នេះ គឺ​ផ្ដើម​ចេញ​ពី​ជើង​ខ្លាំង JXII 16 ក្រុម ដែល​មាន​សមាសភាព​ដូច​ខាង​ក្រោម​នេះ៖

សមាសភាព​ក្រុម​ដែល​មក​ពី​បណ្ដា​ខេត្ត​ សម្រាប់​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក​ក្នុង​កំឡុង​ពេល​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ជា​បន្ទុក​របស់​ក្រុម​ហ៊ុន។

ក្នុង​ចំណោម​ ១៦ ក្រុម​ខាង​លើ​នេះ មាន​តែ​​ ១​ ក្រុម​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិ​លើក​ពាន​ជើង​ខ្លាំង​លេខ​១ JXII-CNC 2012 និង​ទទួល​រង្វាន់​សរុប​ជា​ទឹក​ប្រាក់​ចំនួន,០០០,០០០ រៀល រួម​ជាមួយ ២០,០០០ Sabay Coin។ អ្វី​ដែល​ពិសេស​ជាង​នេះ​ គឺ​ម្ចាស់​ពាន JXII-CNC 2012​ នេះ​ នឹង​ទទួល​បាន​សត្វ​​ជា​យានជំនិះ​ដ៏​អស្ចារ្យ​ម្នាក់​មួយ ព្រម​ទាំង​មាន​ឱកាស​ក្លាយ​ជា​ NPC កំពូល​វីរបុរស​ក្នុង JXII World ផង​ដែរ។

ដោយ​ឡែក​សម្រាប់​ក្រុម​ទទួល​​ជ័យ​លាភី​លេខ ២ នឹង​មាន​ឱកាស​កាន់​កញ្ចប់​ទឹក​ប្រាក់ ១ លាន​រៀល អម​ដោយ​ ២ ម៉ឺន Sabay Coin ខណៈ​ដែល​ជ័យលាភី​លេខ ៣ និង​លេខ ៤ ទទួល​បាន​រង្វាន់​សរុប​ជា​ទឹក​ប្រាក់ ២០ ម៉ឺន​រៀល អម​ដោយ​ Sabay Coin ២ ម៉ឺន​ Sabay Coin ដូច​គ្នា៕

កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា ! តើ​កំពូល​ជើង​ខ្លាំង JXII មាន​សមត្ថភាព​អស្ចារ្យ​យ៉ាង​ណា ទើប​អាច​ក្លាយ​ជា NPC កំពូល​វីរបុរស​ក្នុង JX II World ?

អត្ថបទ៖ តុង