ធ្លាប់​តែ​ទទួល​ Experience បាន ១០០០០០ Expក្នុង​ផ្សង​និស្ស័យ​ស្នេហ៍​ពី​ចង្កៀង​គោម​ម្តង ប៉ុន្តែ​ពេល​នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ Update បន្ថែម​ Experience ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ទៀត នៅ​ពេល​ដែល​តួអង្គ​យក​ចង្កៀង​គោម​ទៅ​ផ្សង​ស្នេហ៍។ តើ​តួអង្គ​ទទួល​ Exp បាន​ច្រើន​ប៉ុណ្ណា​ពី​ការ Update នេះ ?

ចាប់​ពី​ស្អែក​នេះ​ត​ទៅ រាល់​ពេល​ដែល​តួអង្គ​យក​ចង្កៀង​គោម​ផ្សង​ស្នេហ៍​ម្ដង នឹង​ទទួល​បាន Exp ចំនួន ២០០០០០ Exp គឺ​ទទួល​បទ​ពិសោធន៍​ទ្វេ​ដង។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ពេល​ដែល​តួអង្គ​យក​ចង្កៀង​ផ្សង​និស្ស័យ​ស្នេហ៍​ដោយ Party ជាមួយ​តួអង្គ​ដ៏​ទៃ​ទៀត​នោះ Experience នឹង​ទទួល​បាន​កាន់​តែ​ច្រើន​លើស​ពី​ Experience កាល​ពី​មិន​ទាន់​ Update ព្រឹត្តិការណ៍​ចង្កៀង​និស្ស័យ​ស្នេហ៍។​

ចង់​ដឹង​ថា តើ JXII Update ព្រឹត្តិការណ៍​ចង្កៀង​និស្ស័យ​ស្នេហ៍​ផ្ដល់ Exp ច្រើន​ប៉ុណ្ណា​នោះ ? កុំ​ភ្លេច​ផ្សង​ព្រេង​ក្នុង​ពិភព​ JX II ទាំង​អស់​គ្នា​ ៕

អត្ថបទ៖ តុង​