កាលពីថ្ងៃសៅរ៌កន្លងទៅនេះ JX II បានបើកការប្រកួត CNC វគ្គជម្រុះភ្នំពេញដ៏កក្រើកនៅ Enter Cyber ។ ជាលទ្ធផលនៃការប្រកួតពី ១៦ ក្រុម គឺនៅសល់តែ ៤ ក្រុមចុងក្រោយប៉ុណ្ណោះ ដែលជាក្រុម JX II មានសិទ្ធិទៅប្រកួត CNC 2012 ជុំផ្ដាច់ព្រ័ត្រនាពេលខាងមុខ។ តើក្រុមណាខ្លះ ដែលនឹងមានវត្តមានលើឆាកការប្រកួត CNC 2012 ជុំផ្ដាច់ព្រ័ត្រ ?.
ជើងខ្លាំង JXII-CNC វគ្គជម្រុះភ្នំពេញមានឈ្មោះដូចជា៖
ក្រុម Eclip
ក្រុម Ember Spirite
ក្រុម Mexdel
ក្រុម VP
មិនត្រឹមតែឈ្នះកៅអីទៅប្រកួត CNC 2012 វគ្គផ្ដាច់ព្រ័ត្រនោះទេ ជើងខ្លាំងទាំង ៤ ក្រុមនេះក៏ទទួលបានរង្វាន់សម្រាប់ជយលាភីរបស់ខ្លួន មួយក្រុម ១០០ ដុល្លារផងដែរ។
JXII-CNC 2012 ជាការប្រកួតស្វែងរកជើងខ្លាំងប្រចាំប្រទេស ដោយជ្រើសយកអ្នកខ្លាំងមកពី ៣ តំបន់ដែលមានដូចជា សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។ ជើងខ្លាំងដែលបានជាប់ការប្រកួតជម្រុះតាមតំបន់នីមួយៗ នឹងត្រូវមកប៉ះទង្គិចគ្នា នៅលើឆាកប្រយុទ្ធ CNC 2012 ដើម្បីប្រជែងគ្នាដណ្ដើមពានរង្វាន់ថ្នាក់ជាតិ និងផ្លាស់ប្ដូរបទពិសោធន៍បច្ចេកវិទ្យាអនឡាញទៅវិញទៅមក អមដោយរង្វាន់សរុបជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់៕
តើជើងខ្លាំងតំបន់មួយណា ជាអ្នកគ្រងដំណែង JXII-CNC 2012 ?
អត្ថបទ៖ តុង