ស្របពេលដែលឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរជិតមកដល់ សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពបានបង្កើតព្រឹត្តិការណ៍សប្បាយរីករាយជាច្រើន ដោយទាញយកព្រឹត្តិការណ៍ពិតៗក្នុងសង្គម មកបង្ហាញក្នុងពិភពកម្សាន្តមួយ ដែលកំពុងតែពេញនិយមពីយុវវ័យប្រទេសយើង។ តើ JX II មានព្រឹត្តិការណ៍អ្វីខ្លះ ដែលពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌ ?
អស់រយៈពេលជាច្រើនឆ្នាំមកហើយ JX II បាននាំមកនូវកម្សាន្តបែបប្រយុទ្ធក្បាច់គុនគ្នា រាប់រយបេសកកម្ម ។ កែប្រែពីការប្រយុទ្ធគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ JX II បានបង្កើតព្រឹត្តិការណ៍មួយ ដើម្បីឲ្យតួអង្គរាប់ពាន់នាក់ក្នុង JX II ឲ្យមកស្ដាប់ធម្មទេសនា ក្នុងការទទួលយកអារម្មណ៍ជ្រះថ្លា ព្រមទាំងទទួលបាននូវបទពិសោធន៍ (Exp) និងកញ្ចប់សំណាងមួយ ដែលមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ តើតួអង្គទាំងអស់ ត្រូវស្ដាប់ធម្មទេសនានៅកន្លែងណា ?
ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ JX II នឹងប្រកាសពីទីកន្លែង ដែលលោកសង្ឃមួយអង្គនឹងចេញមកសំដែងធម្មទេសនា ក្នុងទីតាំងចំនួន ៣ កន្លែងដូចជា ភាគខាងជើងនៃក្រុង QuanZhou ប៉ែកខាងលិចនៃក្រុង BianJing និង ទិសខាងជើងនៃក្រុង Chendu។ ហៅគ្នាមកស្ដាប់ធម៌កាន់តែច្រើនទទួលបាន Experience កាន់តែច្រើន ដូច្នេះកុំភ្លេចហៅគ្នាទៅស្ដាប់ធម្មទេសនាណា !
ភ្ជាប់ជាមួយធម្មទេសនា JX II មានព្រឹត្តិការណ៍ពិសេសមួយទៀត គឺព្រឹត្តិការណ៍ ថ្វាយគ្រឿងដង្វាយដល់បុព្វបុរសដែលបានចែកឋានទៅ ។ ការចូលរួមព្រឹត្តិការណ៍នេះ តួអង្គអាចត្រូវចំណាយ ៥ Gold ដើម្បីទិញគ្រឿងដង្វាយថ្វាយដល់បុព្វបុរស តាមរយៈ Book of Event ខណៈពេលដែលការរំលឹកដល់បុព្វបុរសនេះ តួអង្គទាំងអស់មានឱកាសត្រឹមតែ ៣ ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។
តួអង្គអាចធ្វើដំណើរទៅកាន់វិហារ ShaoLin ដោយយកដង្វាយទាំងអស់នោះទៅដាក់ក្នុង Evocation Tower ដែលមានទីតាំងនៅមុខវិហា ShaoLin ដើម្បីរំលឹកដល់គុណបុព្វបុរស JX II ជំនាន់មុនទាំងអស់ដែលបានចែកឋានទៅ។ តបស្នងនឹងការដឹងគុណដល់បុព្វបុរសនេះ JX II នឹងប្រគល់កញ្ចប់សុភមង្គលចំនួន ១ ដែលមាន Item ល្អៗ និងឈុតសំលៀកបំពាក់ថ្មី ព្រមទាំង Experience ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ដល់តួអង្គដែលបានចូលរួមព្រឹត្តិការណ៍នេះ។
ដើម្បីផ្ដល់ភាពសប្បាយរីករាយបន្ថែមមួយកម្រិតទៀត ដល់អ្នកកម្សាន្តទាំងអស់ JX II បានបង្កើតព្រឹត្តិការណ៍ថ្មីៗជាច្រើន ស្របតាមឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដែលមានដូចជា ព្រឹត្តិការណ៍ស្ដាប់លោកទេសនា ព្រឹត្តិការណ៍ភ្ជុំបិណ្ឌ ព្រឹត្តិការណ៍សែនលោកខែ និង ព្រឹត្តិការណ៍ជាច្រើនទៀត ដែលមានរង្វាន់ និង Item ពិសេសៗជាច្រើនសម្រាប់ប្រើប្រាស់ក្នុង JX II៕
ធ្វើបុណ្យកាន់តែច្រើន ទទួលរង្វាន់កាន់តែច្រើន !
អត្ថបទ៖ តុង