ត្រឹមតែរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ ការប្រកួតជម្រុះ CNC រាជធានីភ្នំពេញបានទទួលក្រុមជើងខ្លាំង JX II និង AK Online សរុបបានចំនួន ៣០ ក្រុមហើយ គឺ JX II ទទួលបាន ២០ ក្រុម ចំណែកឯ AK Online វិញទទួលបាន ១០ ក្រុម។ ការចុះឈ្មោះនៅតែបន្តដល់ថ្ងៃទី ២០ ខែ តុលា ខាងមុខនេះ។ ដូច្នេះប្រសិនបើប្រិយមិត្តចង់បញ្ចេញទឹកដៃប្រយុទ្ធនៃសេវាកម្សាន្ត AK និង JX II អាចធ្វើការចុះឈ្មោះបានតាមរយៈ mysabay.com ។
ទាំង JX II និង Akដើម្បីចុះឈ្មោះបាន Sytem តម្រូវឲ្យមានគ្នាមួយក្រុម ៥ នាក់ ដែលមានម្នាក់ជាអ្នកដឹកនាំក្រុម។ អ្នកដឹកនាំក្រុមត្រូវចំណាយអស់ 200 Sabay Coins ដើម្បីចុះឈ្មោះប្រកួត បន្ទាប់មកទៀតអ្នកដឹកនាំក្រុមត្រូវ Send Request ទៅសមាជិករបស់ខ្លួនទាំង ៤ នាក់ដើម្បីបង្កើតជាក្រុមមួយក្នុង System ដើម្បីឲ្យការចុះឈ្មោះប្រកបដោយភាពជោគជ័យនោះ សមាជិកទាំង ៤ ត្រូវ Confirm ពី Request របស់មេក្រុមដែលបានផ្ញើកាលពីលើកដំបូង។
សម្រាប់សេវាកម្សាន្ត JX II អ្នកដែលបានចុះឈ្មោះទាំងអស់នឹងទទួល Hero Level 90 ចំនួន ១ ដែលមាន Item ជាច្រើនរក្សាទុកក្នុង Book of Event ។ ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមពីការចុះឈ្មោះប្រកួត JX II CNC 2012 វគ្គជម្រុះភ្នំពេញ។
CNC 2012 ជាការប្រកួតស្វែងរកក្រុមជើងខ្លាំង AK Online ចំនួន ២ ក្រុម ដើម្បីតំណាងប្រទេសកម្ពុជា ក្នុងការឈានទៅរកការប្រកួតប្រជែង និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ជាមួយប្រទេសដ៏ទៃទៀតនៅលើឆាកអន្តរជាតិ ដែលនឹងធ្វើឡើងនៅប្រទេសថៃសម្រាប់ឆ្នាំ 2012 នេះ។ ដើម្បីរកឲ្យឃើញក្រុមជើងខ្លាំងចំនួន ២ ក្រុមនេះបាន AK Online បានសម្រេចចិត្តយកទីតាំង ៣ តំបន់ មកប្រកួតជម្រុះ មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង បាត់ដំបង ។ ការប្រកួតនៅរាជធានីភ្នំពេញ សម្រាប់ខែតុលានេះ ជាការប្រកួតវគ្គជម្រុះតំបន់ចុងក្រោយគេបង្អស់ ក្នុងការស្វែងរកក្រុមជើងខ្លាំងទៅប្រកួតជាមួយជើងក្រុមខ្លាំងដ៏ទៃទៀត ដែលបានជាប់តាំងពី CNC វគ្គជម្រុះជុំទី ១ រហូតមកដល់ពេលនេះ ។ ក្រុមដែលឈ្នះការប្រកួតខែតុលានេះ នឹងទទួលបានឱកាសទៅប្រកួត CNC វគ្គផ្ដាច់ព្រ័ត្រប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១២ នេះ៕
អត្ថបទ៖ តុង