នៅខែតុលានេះ JX II នឹងធ្វើការប្រកួតជម្រុះស្វែងរកជើងខ្លាំង ៤ ក្រុមទៀត ដើម្បីទៅប៉ះទង្គិចជាមួយក្រុមជើងខ្លាំងមកពី ៣ តំបន់ ៨ ក្រុមទៀត ក្នុងការបើកឆាកប្រកួតជុំចុងក្រោយ JX CNC 2012 ដែលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។ តើ ៤ ក្រុមចុងក្រោយនេះ JX II សម្រេចចិត្តស្វែងរកដោយរបៀបណា ?
លក្ខខណ្ឌគឺមិនខុសពី CNC វគ្គជម្រុះមុនៗឡើយ JX II នឹងធ្វើការប្រកួតជម្រុះនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីផ្ដល់ឱកាសដល់ក្រុមជើងខ្លាំងផ្សេងមកចុះឈ្មោះប្រកួត។ គិតមកដល់ពេលនេះ JX II នៅតែផ្ដល់ឱកាស ១២ ថ្ងៃទៀត ដើម្បីឲ្យប្រិយមិត្តគាំទ្រខ្លួនធ្វើការចុះឈ្មោះបង្ហាញសមត្ថភាព JX II ពិតៗ ក្នុងការឆក់យកឱកាសចូលទៅកាន់ការប្រកួត CNC វគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះនៅថ្ងៃទី ២០ខែតុលា ខាងមុខនេះ JX II នឹងបិទការចុះឈ្មោះហើយ ។ ធ្វើយ៉ាងម៉េចទើបអាចចុះឈ្មោះប្រកួតបាន ?
ដើម្បីចុះឈ្មោះបាន JX II តម្រូវឲ្យមានគ្នាមួយក្រុម ៥ នាក់ ដែលមានម្នាក់ជាអ្នកដឹកនាំក្រុម។ អ្នកដឹកនាំក្រុមត្រូវចំណាយអស់ 200 Sabay Coins ដើម្បីចុះឈ្មោះប្រកួត បន្ទាប់មកទៀតអ្នកដឹកនាំក្រុមត្រូវ Send Request ទៅសមាជិករបស់ខ្លួនទាំង ៤ នាក់ដើម្បីបង្កើតជាក្រុមមួយក្នុង System របស់ JX II ។ ដើម្បីឲ្យការចុះឈ្មោះប្រកបដោយភាពជោគជ័យនោះ សមាជិកទាំង ៤ ត្រូវ Confirm ពី Request របស់មេក្រុមដែលបានផ្ញើកាលពីលើកដំបូង។ អ្នកក្លាហានដែលបានចុះឈ្មោះទាំងអស់ នឹងទទួលបានតួអង្គកម្រិតទី ៩០ ចំនួន ១ ដែលមាន Item ជាច្រើន សម្រាប់ទុកប្រើប្រាស់ពេលប្រកួត។ ដូច្នេះប្រិយមិត្តមិនចាំបាច់ព្រួយបារម្ភ ពីរឿងយកតួអង្គដែលមានកម្រិតខ្ពស់សម្រាប់ការប្រកួត CNC នេះឡើយ។
JX II CNC 2012 ជាការប្រកួតដ៏កក្រើកនៃក្រុមជើងខ្លាំងមកពី ៣ តំបន់ដែលមានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ចំណែកឯការប្រកួត JX II CNC 2012 ជុំចុងក្រោយ JX II នឹងយកជើងខ្លាំង ១២ ក្រុម មកប៉ះទង្គិចគ្នា ដោយជ្រើសយកតែ ៤ ក្រុមប៉ុណ្ណោះជាអ្នកឈរឈ្មោះជើងខ្លាំង JXII 2012 ។ កន្លងមកនេះ JX II បានរកឃើញជើងខ្លាំង ៨ ក្រុមហើយ ដោយឡែក ៤ ក្រុមទៀត នឹងត្រូវចម្រាញ់ចេញពីការប្រកួតក្នុងខែតុលានេះ៕
ការចុះឈ្មោះមិនទាន់ផុតកំណត់ទេ ! ចាំអីទៀត ចុះឈ្មោះប្រកួតឥឡូវនេះ
អត្ថបទ៖ តុង