Guilds Photos Contest គឺ​ជា​ព្រឹត្តិការណ៍​មួយ​បង្កើត​ឡើង​ដើម្បី​អោយ Guilds ​ទាំង​អស់នៅ​ក្នុង​នគរ​ GuildWar ​កាន់​តែ​មាន​ភាពសប្បាយ​​រីក​រាយ​ថែម​មួយ​កម្រិត​ទៀត​​។​ អ្នក​ឈ្នះទាំង​ប្រាំ​ក្រុម​នឹង​ទទួល​បាន​រង្វាន់​ជា ​Exp​ ក៏​ដូច​ជា​សម្ភារៈ​ផ្សេង​ៗ​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ជា​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ​។

I. រយៈពេល

  • ការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី​​៣ ខែ​មីនា​ ឆ្នាំ​២០១៦​ ដល់​ ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ​២០១៦
  • ការ​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា​ ឆ្នាំ​២០១៦ ដល់​ ថ្ងៃ​ទី​២២ ខែ​មីនា​ ឆ្នាំ​២០១៦

II. ដំណើរនៃព្រឹតិ្តការណ៍

  • អ្នក​កម្សាន្ត​ត្រូវ​ធ្វើការ​ Print screen នូវ​រូប​ភាព​ដ៏​ស្រស់​ស្អាត​ជា ​Guild​ ដោយ​មាន​សមាជិក​នៅក្នុង​រូប​ចាប់​ពី​ ១០​ នាក់​ឡើង​ទៅ​នៅ​ក្នុងទី​តាំង​ណា​មួយ​នៃ​​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ ដោយរូ​​ប​ភាពអាច​ជា​ការ​សម្លាប់​មេ​ជា​ក្រុម​ ការ​ធ្វើបេសកកម្ម​​ពិសេស​រួម​គ្នា​ដែល​មាន​ភាព​ទាក់​ទាញ និង​ ស្រស់​ស្អាត​។ ឧទាហរណ៍ដូច​រូបភាព​ខាង​ក្រោម​៖

  • ព្រឹត្តិការណ៍​នេះ​សម្រាប់​តែ​នគរ​ថ្មី​ Guild War តែ​ប៉ុណ្ណោះ​
  • អ្នក​កម្សាន្ត​ដែល​ចូល​រួម​នៅ​ក្នុង​រូប​ភាព​ត្រូវ​តែ​ជា​សមាជិក​ក្នុង​ Guild តែ​មួយ​
  • រាល់​រូប​ភាព​ អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​ Guild  របស់​ខ្លួន​ និង​ ឈ្មោះ​តួ​អង្គ​នី​មួយ​ៗ
  • អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​ចុៈឈ្មោះ ក៏​ដូច​ជា​ upload រូប​បាន​ចាប់​ពី​ថ្ងៃ​ទី​​៣ ខែ​មីនា​ ដល់​ ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ​២០១៦តែ​ប៉ុណ្ណោះ​
  • បន្ទាប់​ពី​ធ្វើ​ការ​ Print screen នូវ​រួប​ភាព​រួច​រាល់​ហើយ​ អ្នក​កម្សាន្ត​គ្រាន់​តែ​ចូល​ទៅ​កាន់​ទំព័រ​ Facebook ផ្លូវ​ការ​របស់​សេវាកម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​រួច​ជ្រើស​រើស​យក​ Function JX2 Photos Contest

  • អ្នក​កម្សាន្ត​នឹង​ឃើញ​នូវ​ Function ពីរផ្សេង​ទៀត​ គឺ​ បោះឆ្នោត និង​ ចុៈ​ឈ្មោះ​


  • ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ​​ អ្នក​កម្សាន្ត​គ្រាន់​តែ​បំពេញ​ឈ្មោះរបស់​លោក​អ្នក​, ឈ្មោះ​តួអង្គ,​ ឈ្មោះ Guild រួច​ធ្វើ​ការ​ Upload រូប​ភាព​ដែល​លោក​អ្នក​បាន​ Print screen នោះ​ជា​ការ​ស្រេច​

  • ក្រោយ​ពី​បិទ​ការ​ចុះ​ឈ្មោះ​ យើង​នឹង​ធ្វើ​ការ​បើក​អោយ​អ្នក​កម្សាន្ត​ធ្វើ​ការ​ Vote នូវ​​រូបភាព​ទាំង​នេះ
  • ដោយ​អ្នក​កម្សាន្ត​គ្រាន់​តែ​ចូល​ទៅ​កាន់​ Function បោះ​ឆ្នោត​ រួច​ចុច​លើ​ប៊ូ​តុង​​ ចូល ក្រោយ​មក​ទើប​អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​ Vote ដោយ​ចុច​លើ ​សញ្ញា​បេះ​ដូង​ នៃ​រូប​ភាព​ដែល​អ្នក​ពេញ​ចិត្ត​

  • ដោយ​ការ ​Vote មាន​រយៈ​ពេល​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា​ ដល់​ ថ្ងៃ​ទី​២២ ខែ​មីនា​ ឆ្នាំ​២០១៦
  • ព្រឹត្តិការណ៍​នឹង​ជ្រើ​ស​យក​រូប​ភាព​ណា​ដែ​ល​ទទួល​បាន​ការ​ចុច​ Vote ច្រើន​ជាង​គេ​ចំនួន​ ​ប្រាំ​​រូបភាព​ ដើម្បី​ផ្តល់​រង្វាន់​
  • រង្វាន់​នឹង​ត្រូវ​បាន​ផ្តល់​ទៅ​អោយ​ Leader Guild ដែល​បាន​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ហើយ​ Leader Guild ជា​អ្នកទទួល​ខុស​ត្រូវ​ក្នុង​ការ​​បែង​ចែក​ទៅ​អោយ​ Member របស់​ខ្លួន
  • Guild​​ មួយ​គឺ​អាច​ឈ្នះ​រង្វាន់​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​តែ​ម្តង​ប៉ុណ្ណោះ​
  • JXII រក្សាសិទ្ធមិនទទួលយករូបភាពដែលមិនត្រឹមត្រូវ

III.រង្វាន់​

លេខ ១ ៖ Guild reward bag​​ ចំនួន 60​ bags

លេខ ២ ៖ Guild reward bag ចំនួន 45 bags

លេខ ៣ ៖ Guild reward bag ចំនួន 30 bags

លេខ ៤​  Guild reward bag ចំនួន 10 bags

លេខ ៥​ ៖ Guild reward bag ចំនួន 10 bags

  • រង្វាន់​ដែល​មាន​នៅ​ក្នុង​ Guild reward bag

Items

Amount

Duration

Experience

10,000,000

Glory Merit bag

1

7 days

Xuan Wu Token

1

30 days

Xuan Wu Cloak

1

30 days

Blood painted universe

1

30 days

 

ចំណាំ៖

  • តួអង្គ​មួយ​អាច​បើកកញ្ចប់​នេះ​​បាន​តែ​ម្តង​ប៉ុណ្ណោះ​ តួអង្គ​ត្រូវ​មាន​កម្រិត​ Level ចាប់​ពី​ 75 ឡើង​ទៅ​និង​ចូល​បក្ស​រួច​ទើប​អាច​បើក​បាន
  • Guild​ Leader ត្រូវ​មក​ធ្វើ​ការ​បើក​យក​រង្វាន់​ក្នុង​កន្លង់​ពេល  ៧ ថ្ងៃ​ក្រោយ​ពេល​ប្រកាស​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ដែល​ត្រូវ​មក​បើក​យក​រង្វាន់​