ដើម្បី​ធ្វើ​អោយ​នគរ​ថ្មី​ Guild War រឹត​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ ក៏​ដូច​ជា​កាន់​តែ​មាន​ភាព​អស្ចារ្យ​បន្ថែម​ទៀត​នោះ​។ ពេល​នេះ​ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​នាំ​មក​ជូន​នូវ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ​ ព្រឹត្តិការណ៍ The Guild master club​។

I. រយៈពេល

  • ព្រឹត្តិការណ៍នឹង​​ចាប់​ផ្តើមធ្វើ​ការ​ចុះ​ឈ្មោះ​ចាប់​​ពី​ថ្ងៃទី​ ០២ ខែ​កុម្ភៈ ឆ្នាំ២០១៦​ រហូត​ដល់​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦
  • រង្វាន់​នឹង​ផ្តល់ជូន​​រៀង​រាល់​សប្តាហ៍​ទី​ ១ នៃ​ខែ​ថ្មី

I. ដំណើរ​នៃ​ព្រឹត្តិការណ៍

  • ដើម្បី​ចូល​រួម​ជា​មួយនឹង​​ព្រឹត្តិការណ៍​នេះ​ អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​មួយ​នឹង​ក្រុម​ការ​ងារ​ Sabay ជា​មុន​សិន​តាម​រយះ​លេខ​ទូរស័ព្ទ៖ 089​ 777 693 និង 023 226 000
  • ក្រោយ​ពេល​ចុះ​ឈ្មោះ​រួច​រាល់​ហើយ​ អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ការ​បង្កើត​ Guild នៅ​ក្នុង​នគរ​ Guild War បន្ទាប់​មក​អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ការ​ផ្តល់​ពត៌មានដែល​មាន​ដូច​ជា​៖​ ឈ្មោះគណនី, ឈ្មោះ Guild, ឈ្មោះ Leader guild​ មក​កាន់​ក្រុម​ការងារ​ Sabay
  • Guild នីមួយ​ៗ​​នឹង​អាច​ទទួល​បាន​សម្ភារៈ​ពិសេស​ៗ​ ដោយ​សម្ភារៈ​ទាំង​នេះ​ត្រូវ​បាន​បើក​ដោយ​ Leader guild  ហើយ ​Leader guild បែង​ចែក​សម្ភារៈ​ទាំង​នេះ​ទៅ​អោយ​ Member guild
  • ដើម្បី​អាច​ទទួល​បាន​សម្ភារៈ​ទាំង​នេះ​​ Guild នីមួយ​ៗ​ត្រូវ​ធ្វើ​អោយ​បាន​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​។

II. លក្ខ​ខណ្ឌ​

  • Guild នី​មួយ​ៗ​ត្រូវ​មាន​សមាជិក​ចាប់​ពី​ 60 នាក់​ឡើង​ទៅ​, Leader Guild ត្រូវ​មាន​កម្រិតLevel ចាប់​ពី 70 ឡើង​ទៅ​, Member guild ត្រូវ​មាន​កម្រិត level ជា​មធ្យម​ 60
  • រង្វាន់​នឹង​ផ្តល់​ជូនទៅ​កាន់​ Guild ដែលស្រប​តាម​លក្ខខណ្ឌ​ខាង​លើ​​​ក្នុងរយះ​ពេល​​មួយ​ខែ​ម្តង​

សម្គាល់​៖

  • ក្នុង​ករណី​ដែល​ Leader guild ធ្វើ​ការ​ជួញ​ដូរ​សម្ភារៈ​ទាំង​នេះ​  Member guild អាច​ធ្វើ​ការ​រាយ​ការណ៍​មក​កាន់​ក្រុម​ការងារ​ Sabay ក្រុម​ការងារ​នឹង​ធ្វើ​ការ​តាមដាន​និង​ចាត់​វិធានការ​ទៅ​លើ​Guild នោះ
  • ចំពោះ​ Guild ដែល​នឹង​ទទួល​បាន​រង្វាន់​ គឺ​ត្រូវ​សម្រេច​​តាមការ​ប្រកាស​របស់​​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព
  • ចំពោះ​រង្វាន់​ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​ធ្វើ​ការ​ប្រកាស​នា​ពេល​ឆាប់​ៗ​នេះ​ សូម​អ្នក​កម្សាន្ត​ទាំង​អស់​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​។
  • ក្រុម​ការងារ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​សូម​រក្សា​សិទ្ធិ​កែ​ប្រែ​លក្ខខណ្ឌ​ដែល​បាន​ចែង​ខាង​លើ​