សម្រាប់ ​JX2 version ថ្មី​ version 7.6 នេះ​ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្ភារៈខ្លះនៅ​ក្នុង​​ VIP Store ដែល​យើង​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្ភារៈ​បី​គឺ​ Love, Butterfly, Flower ទៅជា​ Sky wolf, War fire និង​ Copper Sword វិញ​ ដោយ​សម្ភារៈថ្មី​​នេះ​គឺ​មាន​អានុភាព​ខ្លាំង​ជាង​សម្ភារៈ​ចាស់​។​ បន្ថែម​ពី​លើ​នោះ​ អ្នក​កម្សាន្ត​ក៏​អាច​យក​សម្ភារៈ​ថ្មី​ទាំង​នេះ​ទៅ​ធ្វើ​ការ​ upgrade អោយ​មាន​អានុភាព​កាន់​តែ​ខ្លាំងមួយ​កម្រិត​ទៀត​ផង​ដែរ​ ដោយ​ជំ​ហាន​នៃ​ការ​ upgrade មាន​ដូច​ខាង​ក្រោម​៖

  • អ្នក​កម្សាន្ត​គ្រាន់​តែ​ចូល​រួម​ជា​មួយ​ព្រឹត្តិការណ៍​កម្ជាត់​មេបិសាចកំណាច​ ដើម្បី​មាន​ឱកាស​ទទួល​បាន​ Strengthening soul

  • នៅ​ពេល​ដែល​អ្នក​មាន​ Strengthening soul គ្រប់​ចំនួ​ន​ហើយ​ អ្នក​កម្សាន្ត​គ្រាន់​តែ​យក​សម្ភារៈ​ដែល​បាន​ទិញ​ពី​ VIP Store ទៅ​ធ្វើ​ការ​ upgrade នៅក្នុង​ Mystic Royal Store

  • នេះ​ជា​អានុភាព​​នៃ​សម្ភារៈ​ផ្កាយ​បី​ទាំង​នេះ​