ដើម្បី​​ចូល​រួម​អប​អរសា​ទរ​​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៦​ នេះ​ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវទេព​យើង​ខ្ងុំ​ មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំងដែល​បាន​​នាំ​មក​ជូន​នូវ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​គឺ​ ព្រឹត្តិការណ៍​ចែក​ឈុត​ Sunny រញ្ចួយ​ពិភព​គុន។​​ ដោយ​ព្រឹត្តិការណ៍​នេះ​ គឺ​ដើម្បី​អោយ​អ្នក​កម្សាន្ត​ទាំង​អស់​អាច​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​ពាក់​ឈុត​ដែល​ខ្លាំង​នេះ​ទាំង​អស់​គ្នា​។

I. រយៈពេល

  • ចាប់​ពី​ថ្ងៃ​ទី១២ ខែ​មករា​​​ ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​កុម្ភះ​ ឆ្នាំ​២០១៦ ម៉ោង 00:00

II. ដំណើរព្រឹត្តិការណ៍

  • កន្លង់​ពេល​នៃ​ព្រឹត្តិការណ៍​ នៅ​​ពេល​ដែល​អ្នក​កម្សាន្តធ្វើ​ការ​ log in​ ចូល​ទៅ​ក្នុង​តួអង្គ​របស់​ខ្លួន​ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​កាដូ​ចូល​ឆ្នាំ​មួយ​ពី​សេវាកម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​យើង​ខ្ងុំភ្លាម​

  •  នៅ​ពេល​ដែល​អ្នក​កម្សាន្ត​បើក​កាដូ​ឆ្នាំ​ថ្មី​នេះ​ភ្លាម អ្នកកម្សាន្ត​នឹង​ទទួល​បាន​ឈុត​ Sunny +15 ដ៏​អស្ចារ្យ​ភ្លាមៗ​ផងដែរ​
  •  ដើម្បី​បើក​កាដូ​នេះ​បាន​អ្នក​កម្សាន្ត​ត្រូវ​មាន​កម្រិត​ចាប់​ពី​ level 10 ឡើង​ទៅ​​នឹងជាសិស្ស​​បក្សណាមួយនៅក្នុងពិភពគុន
  • បញ្ជាក់៖​ ឈុត Sunny ដែល​ផ្តល់​ជូន​ក្នុង​កន្លង់​ពេល​ព្រឹត្តិការណ៍​ទាំង​អស់​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​​១៦​ ខែ​កុម្ភះ​ ឆ្នាំ​២០១៦ ម៉ោង 00:00

បន្ថែម​ពី​លើ​នេះ​ទៀត​ អ្នក​កម្សាន្ត​ដែលចាប់​អារម្មណ៍​នឹង​ឈុត​ទាំង​នេះ​ក៏​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ឈុត​ដែលមាន​កាល​កំណត់​នេះ​ទៅ​ជា​ឈុត​ដែល​អាច​ពាក់​បាន​រហូត​ផងដែរ​ ដោយ​គ្រាន់​តែ​ចូល​រួម​ជា​មួយ​ព្រឹត្តិការណ៍​កម្ចាត់​មេ​បីសាច​ និង ​ធ្វើ​ការ​ Online ដើម្បី​ទទួល​បាន​រង្វាន់​ Online reward ពី​ NPC Prize Officer  នោះ​អ្នក​កម្សាន្ត​នឹង​ទទួល​បាន​ Sunny Soul ដែល​ជា​ Item យក​មក​ផ្លាស់​ប្តូរ​ឈុត​ Sunny គ្មាន​ពេល​កំណត់​។​

 

 

  • អ្នក​កម្សាន្ត​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ឈុត Sunny ទាំង​នេះ​នៅ​ក្នុ​ង​ Laifu store